
កាលពីប៉ុន្មានថ្ងៃមុន លោកបណ្ឌិតគ្រៀវជ្រូក បានហាមអ្នកធ្វើនយោបាយ កុំអោយនិយាយរឿងទឹកដី រឿងព្រំដែន ត្រូវបែងចែកអោយដាច់ពីគ្នា រឿងនយោបាយ និងរឿងទឹកដី។ ដល់ថ្ងៃនេះ លោកបណ្ឌិតគ្រៀវជ្រូក និយាយាថានៅកម្ពុជា មិនមានពាក្យកាប់ឈើទៀតទេ ព្រោះកម្ពុជាជាប្រទេសដែលស្រលាញ់និងថែរក្សាបរិស្ថាននិងព្រៃឈើបានល្អ។ បើតាមបណ្ឌិតគ្រៀវជ្រូក គឺ «កម្ពុជា មិនមែនជាប្រទេសបំផ្លាញបរិស្ថានទេ។ កម្ពុជា មានឧស្សាហកម្មតូចណាស់ ខាងព្រៃឈើ។ កម្ពុជា ចាត់ទុកវិស័យទេសចរណ៍ ជាឧស្សាហកម្មឥតផ្សែង។ ដូច្នេះ ចាប់ពីពេលនេះតទៅ លែងមានហើយពាក្យថាកាប់ឈើ។ ប៉ុន្តែយើងត្រូវតែអភិរក្ស និងបណ្តុះដើមឈើ»។
តាមពិតទៅ គេមិនកាប់និងពូថៅទេ តែគេអាផ្តួលដ់មឈើនិងមាសុីន។ ពិតជាបណ្ឌិតគ្រៀវជ្រូកមែន។
Ir Channa
2 comments:
Ah sok touch is the pro hok democracy.
សុខទូច បណ្ឌិតគ្រៀវជ្រូក!
សុខទូចហៅក្រៅបណ្ឌិតគ្រៀវជ្រូក ចុះទឹកគ្មានទូកមានតែខោខ្លី
ម៉ែត្រវាស់តូចមួយវាស់ដែនវាស់ដី ព្រំដែនចាស់ថ្មីដីយួនដីខ្មែរ។
សុខទូចវាស់តែក្នុងពីរបីថ្ងៃ សែនអរពេកក្រៃកាត់ដីកាត់ស្រែ
ដូរដោះចែកយួនក្បួនសុខទូចកែរ ព្រំដែនយួនខ្មែរអស់មានបញ្ហា។
ផ្ទះហេងសំរិននៅលើដីយួន? រស់នៅភ្លេចខ្លួនតាំងពីដូនតា?
មិនដែលដឹងសោះព្រោះយួនមិនថា? ភូមិស្រែចំការវេរឲ្យយួនវិញ?
ឥឡូវសុខទូចប្រកាសក្ដែងៗ ខ្មែររាល់គ្នាឯងត្រូវចំាទន្ទេញ
ទល់ដែនទឹកដីចប់សព្ទពេញលេញ ត្រូវបែងដកចេញពីរឿងនយោបាយ?
ព្រំដែនរឿង"ផ្សេង"នយោបាយរឿង"ផ្សឹង" ព្រៃឈើច្រើនម្លឹងមានអីគួរស្ដាយ?
ដំាដុះឡើងវិញខ្មែរគួររីករាយ នេះពិតជានាយបណ្ឌិតគ្រៀវជ្រូក!
សុទ្ធសាធ
Post a Comment