ដោយ អាស៊ីសេរី
2018-04-29
អ៊ីម៉ែល

លោក អេង ឆៃអ៊ាង តំណាងរាស្ត្រជាប់ឆ្នោត និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ។
លោក អេង ឆៃអ៊ាង តំណាងរាស្ត្រជាប់ឆ្នោត និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ។
Photo: RFA
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២៨ មេសា ដោយសំដែងក្តីសង្ឃឹមថា ជប៉ុនពិតជាអាចជួយសម្របសម្រួលជម្លោះនយោបាយនៅកម្ពុជា ដើម្បីអាចស្វែងរកការបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌បាន។
ក្តីសង្ឃឹមថារបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះ ធ្វើឡើងស្របពេលដែលជប៉ុនបានកោះហៅតំណាងគណបក្សជាប់ឆ្នោតនៅកម្ពុជា ទៅជជែកជុំវិញបញ្ហាបោះឆ្នោតមួយដែលគោរពឆន្ទះអ្នកបោះឆ្នោត។ កាលពីចុងសប្ដាហ៍នេះ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ (Shinzō Abe) បានជួបនឹងលោក ហ៊ុន ម៉ាណែត តំណាងឲ្យគណបក្សប្រជាជនកម្ពុជាជជែកជុំវិញបញ្ហាបោះឆ្នោត។
លោក ហ៊ុន ម៉ាណែតឲ្យដឹងថា លោក ស៊ីនហ្សូ អាបេ រម្លឹកមន្ត្រីរបបលោក ហ៊ុន សែន អំពីជំហររបស់ប្រទេសជប៉ុន ដែលចង់ឃើញការបោះឆ្នោតជាតិខាងមុខ ឆ្លុះបញ្ចាំងឆន្ទៈពិតប្រាកដ របស់ពលរដ្ឋខ្មែរម្ចាស់ឆ្នោត។
មន្ត្រីការទូតជាន់ខ្ពស់ជប៉ុនប្រកាសថា រដ្ឋាភិបាលជប៉ុននឹងប្រកាសលទ្ធផលនៃជំនួបលោក អាបេ និងលោក ហ៊ុន ម៉ាណែត នៅសប្ដាហ៍នេះ។
ការណ៍ដែលប្រមុខរដ្ឋាភិបាលជប៉ុន អញ្ជើញលោកលោក ហ៊ុន ម៉ាណែត ឲ្យជួបនៅប្រទេសជប៉ុននេះ ជាសញ្ញាណមួយ នៃការយកចិត្តទុកដាក់របស់ប្រទេសជប៉ុន ក្នុងការធ្វើជាស្ពានចម្លង ដើម្បីរកដំណោះស្រាយបញ្ចប់វិបត្តិនយោបាយ ដែលជាប់គាំងរាប់ខែមកហើយនេះ ស្របពេលដែលការបោះឆ្នោតជាតិ នៅតែបីខែទៀតប៉ុណ្ណោះ នឹងចូលមកដល់៕
No comments:
Post a Comment