ដោយ មាន ឫទ្ធិ
2018-04-30

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង) ចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយជំនួបចរចានាវិមានព្រឹទ្ធសភានៅថ្ងៃទី២២ កក្កដា ២០១៤។
RFA/Tin Zakariya
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងការពារគណបក្សដែលទើបបង្កើតថ្មី ហើយបានវាយប្រហារ ទៅលើលោកសម រង្ស៊ី ដែលតែងរិះគន់គណបក្សថ្មីទាំងនោះ ថាជាល្បិចកលនយោបាយរបស់របបទីក្រុងភ្នំពេញ។ ការថ្លែងរបស់លោកហ៊ុន សែន នេះ ខណៈមានគណបក្សចំនួន ៣បន្ថែមទៀត ត្រូវបានបង្កើតឡើងនៅថ្ងៃទី៣០ ខែមេសា។ អ្នកវិភាគយល់ថា ការដែលលោក ហ៊ុន សែន ថ្លែងការពារព្រោះបក្សទាំងនោះ នឹងជួយលម្អរបបលោក ហ៊ុន សែន។
ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅថ្ងៃទី៣០ ខែមេសា លោក ហ៊ុន សែន បានឆ្លៀតថ្លែងស្វាគមន៍ ចំពោះការបង្កើតគណបក្សថ្មីក្នុងកាលៈទេសៈដែលមានការរិះគន់របបលោកយ៉ាងច្រើនថាបានសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា។
លោក ហ៊ុន សែន បានប្រតិកម្មចំពោះលោក សម រង្ស៊ី ដែលរិះគន់ការបង្កើតគណបក្សថ្មីថា ជាទង្វើ មិនបានស៊ីខ្លួនឯង ចង់ឲ្យគេអត់ស៊ីជាមួយខ្លួនដែរ។ «»
នៅថ្ងៃទី៣០ ខេមេសានេះ មានគណបក្សនយោបាយចំនួន ៣បន្ថែមទៀត ត្រូវបានក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យបង្កើតឡើងរួមមានលោកគណបក្សឆន្ទៈខ្មែរ គណបក្សរស្មីខេមរា និងគណបក្សខ្មែរ ក្រោក។
ការថ្លែងការពារគណបក្សទើបបង្កើតថ្មីទាំងនេះ គឺបន្ទាប់ពីគណបក្សសង្គ្រោះជាតិ រិះគន់ថា ការបង្កើតបក្សថ្មីក្នុងកាលៈទេសៈនេះគ្រាន់តែជួយបង្កើតរូបភាពប្រជាធិបតេយ្យក្លែងក្លាយឲ្យរបបលោកហ៊ុន សែន តែប៉ុណ្ណោះ។
ប្រធានក្រុមអ្នកវិភាគវ័យក្មេងលោក ហង្ស វិទូ លើកឡើងថា ការលើកឡើងរបស់លោក ហ៊ុន សែន គឺ ជាការប្រើវប្បធម៌អន់ថយ ដោយសារលោកមើលឃើញថា ការបង្កើតគណបក្សថ្មីនេះ គឺគ្មានសមត្ថភាព និងលទ្ធភាពអាចជំនួសគណបក្សសង្គ្រោះជាតិបានឡើយ។ លោកបន្តថា ការដែលលោក ហ៊ុន សែន ខំថ្លែងការពារគណបក្សទើបបង្កើតថ្មីនេះ ដោយសារលោក ហ៊ុន សែន គឺព្យាយាមប្រើប្រាស់គណបក្សថ្មីទាំងនោះ សម្រាប់ជួយបង្កើតរូបភាពប្រជាធិបតេយ្យនិងការបោះឆ្នោតក្លែងក្លាយអោយរបបទីក្រុងភ្នំពេញ។ «»
កាលពីថ្ងៃទី២៨ ខែមេសា លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ បានលើកឡើងថា គណបក្សដទៃទៀត ដែលចូលរួមការបោះឆ្នោត ដោយឆ្លៀតឱកាសមិនមានវត្តមានគណបក្សសង្គ្រោះជាតិ គឺគ្រាន់តែមកលម្អឆាកល្ខោន ឲ្យរបបផ្ដាច់ការរៀបចំការបោះឆ្នោតក្លែងក្លាយ ដើម្បីបន្តកាន់អំណាចរបស់ខ្លួនតែប៉ុណ្ណោះ។ លោកអំពាវនាវកុំឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា។
ក្រោយរំលាយគណបក្សសង្គ្រោះជាតិដែលជាដៃគូប្រកួតប្រជែងស្មើកម្លាំងជាមួយគណបក្សកាន់អំណាចនោះ មានគណបក្សតូចចំនួន៤ ត្រូវបានបង្កើតឡើងគឺគណបក្សខ្មែរតែមួយ បង្កើតឡើងដោយប្អូនប្រុសលោក កែម ឡី គឺលោក កែម រិទ្ធិសិត និងគណបក្សឆន្ទៈខ្មែរ បង្កើតឡើងដោយកូនប្រុស លោក គង់ គាំ និងគណបក្សរស្មីខេមរា បង្កើតឡើងដោយលោក ស៊ិន សុភាព និងគណបក្សខ្មែរក្រោក បង្កើតឡើងដោយលោក សុខសុវណ្ណ វឌ្ឍសាប៊ុង។
ការបង្កើតបក្សថ្មីនេះ តែងតែទទួលបានការរិះគន់ថា ជាល្បិចកលនយោបាយរបស់របបទីក្រុងភ្នំពេញ ដើម្បីបំបែកសំឡេងឆ្នោតរបស់គណបក្សប្រឆាំង ឬជាអាយ៉ងគណបក្សកាន់អំណាច៕
1 comment:
The claim that there were three millions people voted for CNRP in the 2013 general election. That was the number and is still now used as for so called official number which would be disenfranchised from voting if the next election went ahead.
The question is, that three millions people is the true number and the cpp monkeys love to entertain that notion publicly, because that is the official line.
I wonder there were more people voted for CNRP than three millions that ah kwake could ever handle for a independent recounts demanded by CNRP and flatly rejected by the monkeys.
It is not the IF,but there were more than three millions people had voted CNRP and it is not if, but is WHEN not to say that they come on to the streets, but quietly boycott the next election, that would be the strongest indictment from the will of people for ah kwak to swallow.
Post a Comment