Sunday, 24 June 2018
លោក ហ៊ុន សែន និងលោក យ៉ង សាំងកុមារ ឌឺដងដាក់គ្នាករណីងាកឆេះនិងងាកផ្ដល់ចំណេះ
ដោយ តាំង សារ៉ាដា
2018-06-23
rfa
លោក យ៉ង សាំងកុមារ (ឆ្វេង) បេក្ខភាពនាយករដ្ឋមន្ត្រីពីខាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។
RFA
Audio report:
លោក ហ៊ុន សែន នៅថ្ងៃទី២៣ ខែមិថុនា បានចាត់ទុកការបញ្ជាក់របស់ លោក យ៉ង សាំងកុមារ បេក្ខភាពនាយករដ្ឋមន្ត្រី ពីខាងគណបក្សប្រជាធិបតេយ្យមូលដ្ឋានថា ការចូលរួមប្រកួតប្រជែងនយោបាយ របស់លោក ដោយសារលោកចង់តបស្នងនូវអ្វីដែលលោក ហ៊ុន សែន ខិតខំបញ្ជូនលោកទៅសិក្សានៅប្រទេសអាល្លឺម៉ង់នោះ គឺជារឿងត្រឹមត្រូវ។
លោក ហ៊ុន សែន អះអាងថា មានតែលោកប៉ុណ្ណោះដែលខិតខំធានានូវការរស់រានមានជីវិត តាមរយៈការបញ្ជូន លោក យ៉ង សាំងកុមារ ទៅសិក្សានៅបរទេស ដូច្នេះលោកគឺជាអ្នកផ្ដល់ចំណេះ។
កាលពីនៅថ្ងៃទី២២ ខែមិថុនា លោក យ៉ង សាំងកុមារ ចេញសារមួយថា ដោយសារលោកដឹងគុណលោក ហ៊ុន សែន នេះហើយ បានជាលោកធ្វើនយោបាយប្រកួតជាមួយលោក ហ៊ុន សែន ដើម្បីនាំមកនូវគោលនយោបាយដែលធានាឲ្យមានសន្តិភាព និងការអភិវឌ្ឍប្រកបដោយយុត្តិធម៌ និងនិរន្តរភាព។ លោក ហ៊ុន សែន អះអាងថាលោក យ៉ង សាំងកុមារ នេះហើយជាអ្នកដៀមដាមឲ្យលោកថា ងាកឆេះ និងងាកផ្ដល់ចំណេះ ហើយលោក យ៉ង សាំងកុមារ តាំងខ្លួនជាអ្នកងាកផ្ដល់ចំណេះ។ ប៉ុន្តែលោក ហ៊ុន សែន អះអាងថា លោកទេដែលជាអ្នកងាកផ្ដល់ចំណេះនោះ។ «»
វប្បធម៌នៃការលាបពណ៌ នេះ កន្លងមកលោក ហ៊ុន សែន ក៏ធ្លាប់បាន ធ្វើទៅក្រុមមេដឹកនាំបក្ស ប្រឆាំង និងអ្នករាយការណ៍ព័ត៌មានថា ភ្នាក់ងារសំងាត់ របស់លោកថែមទៀត៕
សូមស្ដាប់បទសម្ភាសន៍ របស់លោក តាំង សារ៉ាដា ជាមួយលោក យ៉ង សាំង កុមារ បេក្ខភាពនាយករដ្ឋមន្ត្រី ពីខាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន អំពីប្រតិកម្មរបស់លោកទៅនឹងលោក ហ៊ុន សែន ករណី ដៀមដាមដាក់គ្នាថា ជាអ្នកងាកឆេះ និងងាកផ្ដល់ចំណេះ ដូចតទៅ៖
Subscribe to:
Post Comments (Atom)
2 comments:
You don't want help from ah kwak, he makes you pay back even more like the rest of Khmer people.
Ah kwak will eliminate all real khmers for his masters.
wishing his family and his supporters disapear from this earth,
Post a Comment