Thursday, 20 December 2018

មន្ត្រី​បក្ស​ប្រឆាំង​ពន្យល់​រដ្ឋាភិបាល​អាមេរិក​ពី​ភាព​ចាំបាច់​តែងតាំង​លោក សម រង្សី ជា​ប្រធាន​ស្ដីទី


ដោយ មាន ឫទ្ធិ
 
rfa
លោក សម រង្ស៊ី ក្នុង​ពេល​ដែល​លោក​ត្រូវ​បាន​អ្នក​គាំទ្រ​លោក​អញ្ជើញ​ឲ្យ​ធ្វើ​ជា​ប្រធាន​ស្តីទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សន្និសីទ​រយៈ​ពេល ២​ថ្ងៃ នា​ទីក្រុង​អាត្លង់តា (Atlanta) រដ្ឋចចចា (Georgia) សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ ២០១៨។
លោក សម រង្ស៊ី ក្នុង​ពេល​ដែល​លោក​ត្រូវ​បាន​អ្នក​គាំទ្រ​លោក​អញ្ជើញ​ឲ្យ​ធ្វើ​ជា​ប្រធាន​ស្តីទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សន្និសីទ​រយៈ​ពេល ២​ថ្ងៃ នា​ទីក្រុង​អាត្លង់តា (Atlanta) រដ្ឋចចចា (Georgia) សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ ២០១៨។
 រូប៖ សន ចាន់រដ្ឋា



អនុប្រធាន​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះជាតិ គឺ​អ្នកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង បាន​សរសេរ​សារ​អេឡិចត្រូនិក​មួយ​ច្បាប់ ពន្យល់​ទៅកាន់​មន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស​អាមេរិក អំពី​មូលហេតុ និង​ដំណើរការ​នៃ​ការប្រកាស​តែងតាំង​លោក សម រង្ស៊ី ឲ្យ​ធ្វើជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ផ្លូវការ។ ខ្លឹមសារ​នៃ​សារ​អេឡិចត្រូនិក​នេះ គូស​បញ្ជាក់​ថា ការតែងតាំង​នេះ ធ្វើឡើង​ដើម្បី​បញ្ចៀស​គណបក្ស​នេះ ពី​ការ​មិន​អាច​ដំណើរការ​បាន ក្រោយ​របប​លោក ហ៊ុន សែន រម្លាយ​គណបក្ស និង​ចាប់ខ្លួន​ប្រធាន​គណបក្ស​នេះ គឺ​លោក កឹម សុខា ដាក់​ពន្ធនាគារ។

ក្នុង​សារ​អេឡិចត្រូនិក ចុះ​ថ្ងៃ​អង្គារ ទី១៨ ធ្នូ អនុប្រធាន​ទាំងពីរ​នាក់ បាន​ពន្យល់​ប្រាប់​មន្ត្រី​ការបរទេស​អាមេរិក​ថា ការតែងតាំង​ជា​ផ្លូវការ​នេះ ធ្វើឡើង​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ ពុំ​អាច​ដំណើរការ​នៅ​កម្រិត​ថ្នាក់ដឹកនាំ​កំពូល ក្រោយពី​គណបក្ស​នេះ ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុងភ្នំពេញ បាន​រម្លាយ​ចោល​តាម​ទំនើងចិត្ត ហើយ​ប្រធាន​បច្ចុប្បន្ន​របស់​ខ្លួន គឺ​លោក កឹម សុខា កំពុងតែ​ត្រូវ​បាន​របប​នេះ​ឃុំខ្លួន​ក្នុង​ផ្ទះ។



អនុប្រធាន​ទាំង​ពីរ​រូប​របស់​គណ​បក្ស​សង្គ្រោះជាតិ សម្អាង​ហេតុផល​ថា លោក សម រង្ស៊ី គឺជា​សហ​ស្ថាបនិក និង​ជា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ថា​លោក​ជា​បុគ្គល​តែ​ម្នាក់​គត់ ដែល​ទទួល​បាន​ភាព​ស្រប​ច្បាប់ ផ្អែក​តាម​កត្តា​ប្រវត្តិសាស្ត្រ និង​កត្តា​ប្រជាប្រិយភាព ដើម្បី​មក​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​រយៈពេល​អន្តរកាល​នេះ។

អនុប្រធាន​ទាំង​ពីរ​រូប​របស់​គណ​បក្ស​សង្គ្រោះជាតិ គូសបញ្ជាក់​ថា តំណែង​របស់​លោក សម រង្ស៊ី នេះ នឹង​ត្រូវ​បញ្ចប់ ឬ​ផុត​រលត់​ទៅវិញ នៅ​ពេល​ណា​ដែល​ប្រធាន​គណបក្ស​នេះ គឺ​លោក កឹម សុខា ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ ហើយ​អាច​សម្ដែង​ឆន្ទៈ​របស់​លោក​ខ្លួនឯង បាន​ដោយ​ផ្ទាល់​ជា​សាធារណៈ។

សារ​អេឡិចត្រូនិក​ដដែល ក៏បាន​រៀបរាប់​អំពី​ដំណើរការ​នៃ​ការតែងតាំង​លោក សម រង្ស៊ី ផ្ដើម​ចេញ​ពី​សន្និសីទ​ពិភពលោក​របស់​គណបក្ស​នេះ នៅ​ទីក្រុង​អាត្លង់តា សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី១ និង​ទី ២ ខែ​ធ្នូ ឆ្នាំ​២០១៨ ដោយមាន​ការចូលរួម​ពី​តំណាង​សាខា​គណបក្ស​នេះ​មកពី​ក្រៅ​ប្រទេស​ចំនួន​ជាង ៤០០ នាក់។ ដំណើរការ​តែងតាំង​នេះ បាន​បិទ​បញ្ចប់​ទៅវិញ ជាមួយ​នឹង​វេទិកា​សាធារណៈ​ដ៏​ធំ​មួយទៀត នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី១៥ ខែ​ធ្នូ ឆ្នាំ​២០១៨ ដែល​មាន​មេដឹកនាំ សកម្មជន និង​ក្រុម​អ្នកគាំទ្រ​គណបក្ស​នេះ មកពី​ជុំវិញ​ពិភពលោក ចូលរួម រួម​ទាំង​មន្ត្រី​មូលដ្ឋាន និង​ក្រុម​មេដឹកនាំ​យុវជន​របស់​គណបក្ស​មកពី​កម្ពុជា ដែល​បាន​ចូលរួម​តាម​ប្រព័ន្ធ​វីដេអូ SKYPE។

នៅ​ទីក្រុង​អាត្លង់តា ក្រុម​អ្នក​ចូលរួម បាន​អនុម័ត​សេចក្ដី​សម្រេច​ជា​ឯកច្ឆន្ទ​ចំនួន ១០​ចំណុច ហើយ​បាន​បញ្ជូន​សេចក្ដី​សម្រេច​នោះ​ទៅកាន់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស ដើម្បី​សុំ​យោបល់។ អនុប្រធាន​ទាំង​ពីរ​រូប​របស់​គណ​បក្ស​សង្គ្រោះជាតិ បញ្ជាក់​ថា សេចក្ដី​សម្រេច​នេះ បាន​លម្អិត​អំពី​ផែនការ​គោល​ជាក់ស្ដែង ដើម្បី​ធានា​ថា គណបក្ស​នេះ​មាន​មេដឹកនាំ​ខ្លាំង ដើម្បី​ឲ្យ​គណបក្ស​នេះ ធ្វើការ​តស៊ូ​ផ្នែក​នយោបាយ ប្រកបដោយ​ប្រសិទ្ធភាព ឲ្យ​មានការ​ដោះលែង​លោក កឹម សុខា និង​រក្សា​សេចក្ដី​សង្ឃឹម របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ចង់បាន​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន។

អ្នកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង ពន្យល់​បន្ត​ថា តែ​ជា​ការគួរ​ឲ្យ​សោកស្ដាយ គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​នេះ ដែល​មាន​សមាជិក​នៅ​កម្ពុជា​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​ភ័យខ្លាច ខណៈ​អ្នក​ផ្សេងទៀត​កំពុង​រស់នៅ​ដោយ​លាក់ខ្លួន ជាហេតុ​ធ្វើ​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​នេះ ពុំ​អាច​កោះ​ប្រជុំ​បាន។ ក្នុង​ស្ថានភាព​នៃ​ការភ័យខ្លាច និង​ការ​បំភិតបំភ័យ​ដូចនេះ បង្ហាញ​ពី​ភាព​ចាំបាច់​ជាបន្ទាន់ ដែល​ថា​លក្ខន្តិកៈ​របស់​គណបក្ស​នេះ មិន​អាច​ត្រូវ​បាន​យក​មក​អនុវត្ត​បាន​នោះ​ទេ ដោយសារតែ គណបក្ស​មិន​អាច កោះ​ប្រជុំ​សមាជ​គណបក្ស ឬ​កោះ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ បាន​នោះ​ទេ​។ អនុប្រធាន​គណបក្ស​ស​ង្គ្រោះជាតិ សង្កត់ធ្ងន់ៗ​ថា ពួកគេ​មិន​ចង់​ឃើញ​គណបក្ស​នេះ មិន​អាច​ដំណើរការ​បាន ហើយ​ត្រូវតែ​ធ្វើ​គំនិត​ផ្ដួចផ្ដើម ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​នេះ ដំណើរការ​ទៅមុខ​ទៀត​បាន។

អ្នកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង រៀបរាប់​ថា សន្និសីទ​ទាំងពីរ នៅ​ទីក្រុង​អាត្លង់តា និង ទីក្រុង​ប៉ារីស ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ដំណើរការ ពិគ្រោះ​យោបល់​ដោយ​បើក​ចំហ​បំផុត និង​ប្រកបដោយ​ភាព​ប្រាកដនិយម និង​ថា​នេះ គឺជា​ដំណើរការ​នៃ​ការសម្រេចចិត្ត ដែល​អាច​ធ្វើ​បាន ក្រោម​ស្ថានភាព​បច្ចុប្បន្ន ដែល​អាច​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​មេដឹកនាំ​ខ្លាំង និង​ច្បាស់លាស់ ដើម្បី​សម្រេច​បាន​នូវ​វត្ថុបំណង​របស់​គណបក្ស​នេះ ពោល​គឺ​ការ​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​រស់​ឡើងវិញ​នៅ​កម្ពុជា។

គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ អាស៊ីសេរី នៅ​មិនទាន់​អាច​ទាក់ទង​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង ដើម្បី​សុំ​ការ​បកស្រាយ​បន្ថែម​ជុំវិញ​ការរិះគន់​មួយ​ចំនួន​ដែល​ថា​ការសម្រេច​នេះ ធ្វើឡើង​ជា​ការ​យឺត​ពេល​ទៅ​ហើយ​នោះ។

ភ្លាមៗ​ក្រោយ​ពី​ឡើងជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​រួម​ចំនួន ៥ ចំណុច ក្នុង​នោះ​រួមមាន ការ​ដោះលែង​ប្រធាន​គណបក្ស​នេះ គឺ​លោក កឹម សុខា ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ការ​ទម្លាក់​ចោល​នូវ​រាល់​ការចោទប្រកាន់​មក​លើ​មន្ត្រី និង​សកម្មជន​ទាំងអស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ការ​បើក​ផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ ការ​ប្រគល់​តំណែង និង​តួនាទី​ទាំងអស់​របស់​មន្ត្រី​មូលដ្ឋាន​បក្ស​សង្គ្រោះ​ជាតិ និង​ការរៀបចំ​ការបោះឆ្នោត​ព្រឹទ្ធសភា និង​រដ្ឋសភា​ឡើងវិញ ដោយមាន​ការចូលរួម​ពី​បក្ស​សង្គ្រោះ​ជាតិ និង​មានការ​ត្រួតពិនិត្យ​ពី​សហគមន៍​អន្តរជាតិ។ លោក សម រង្ស៊ី នៅតែ​រក្សា​ជំហរ​តស៊ូ​មតិ​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​លើ​របប​លោក ហ៊ុន សែន ដើម្បី​ឲ្យ​លោក​ងាក​មក​អនុវត្ត​តាម​លក្ខខណ្ឌ​ទាំង ៥​ចំណុច ដែល​លោក​បាន​ដាក់​ចេញ​នេះ៕

3 comments:

Anonymous said...

I totally unconditionally support Sam Rainsy as President of the CNRP. The union between Sam Rainsy and Kem Sokha symbolizes the hope for Khmer people in their noble struggle to save Cambodia from the devil Hun Sen and his master Yuon.

Khmer people are so sick to see Kanha Leukeu Kem MonoShittia's face, and to hear her irritating voice and ideas. Kem MonoShittia, her sister, and Yem Torl Panha Rith should put their egos below Cambodia's interest and stop creating conflicts between Sam Rainsy and Kem Sokha's supporters. They have inadvertently served Ah Prett Hun Sen and Yuon.

Ah Ong Ya Kong Korm, his sons, and Ah Chrouk Mao Monivann became a piece of shit after they have responded favorably to Ah Prett Hun Sen's appeal for the CNRP's MPs to beg for pardon from him.

Kem Shittia, her crazy sister, and Ah Leukeu Yem Torl Panharith should get out of the CNRP or must be forced out of the CNRP. Changrai Nass these 3 assholes.

Anonymous said...

The union between Sam Rainsy and Kem Sokha symbolizes the hope for Khmer people in their noble struggle to save Cambodia from the devil Hun Sen and his master Yuon.

Only if Kem Sokha is the president, not Sam Rainsy.

Anonymous said...

10:44 am
You should go to James Sok's school, to enhance your dumb idea of trying to break Sam Rainsy and Kem Sokha apart. Right now your head is filled with so much air. Go to learn some more from James Sok who knew how to split Sam Rainsy and Kem Sokha better than your shit head.