ដោយ មាន ឫទ្ធិ
rfa

លោក សម រង្ស៊ី ក្នុងពេលដែលលោកត្រូវបានអ្នកគាំទ្រលោកអញ្ជើញឲ្យធ្វើជាប្រធានស្តីទីរបស់គណបក្សសង្គ្រោះជាតិ នៅសន្និសីទរយៈពេល ២ថ្ងៃ នាទីក្រុងអាត្លង់តា (Atlanta) រដ្ឋចចចា (Georgia) សហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៨។
រូប៖ សន ចាន់រដ្ឋា
អនុប្រធានពីររូបរបស់គណបក្សសង្គ្រោះជាតិ គឺអ្នកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង បានសរសេរសារអេឡិចត្រូនិកមួយច្បាប់ ពន្យល់ទៅកាន់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក អំពីមូលហេតុ និងដំណើរការនៃការប្រកាសតែងតាំងលោក សម រង្ស៊ី ឲ្យធ្វើជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិជាផ្លូវការ។ ខ្លឹមសារនៃសារអេឡិចត្រូនិកនេះ គូសបញ្ជាក់ថា ការតែងតាំងនេះ ធ្វើឡើងដើម្បីបញ្ចៀសគណបក្សនេះ ពីការមិនអាចដំណើរការបាន ក្រោយរបបលោក ហ៊ុន សែន រម្លាយគណបក្ស និងចាប់ខ្លួនប្រធានគណបក្សនេះ គឺលោក កឹម សុខា ដាក់ពន្ធនាគារ។
ក្នុងសារអេឡិចត្រូនិក ចុះថ្ងៃអង្គារ ទី១៨ ធ្នូ អនុប្រធានទាំងពីរនាក់ បានពន្យល់ប្រាប់មន្ត្រីការបរទេសអាមេរិកថា ការតែងតាំងជាផ្លូវការនេះ ធ្វើឡើងដើម្បីបញ្ចៀសកុំឲ្យគណបក្សសង្គ្រោះជាតិ ពុំអាចដំណើរការនៅកម្រិតថ្នាក់ដឹកនាំកំពូល ក្រោយពីគណបក្សនេះ ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញ បានរម្លាយចោលតាមទំនើងចិត្ត ហើយប្រធានបច្ចុប្បន្នរបស់ខ្លួន គឺលោក កឹម សុខា កំពុងតែត្រូវបានរបបនេះឃុំខ្លួនក្នុងផ្ទះ។
អនុប្រធានទាំងពីររូបរបស់គណបក្សសង្គ្រោះជាតិ សម្អាងហេតុផលថា លោក សម រង្ស៊ី គឺជាសហស្ថាបនិក និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ និងថាលោកជាបុគ្គលតែម្នាក់គត់ ដែលទទួលបានភាពស្របច្បាប់ ផ្អែកតាមកត្តាប្រវត្តិសាស្ត្រ និងកត្តាប្រជាប្រិយភាព ដើម្បីមកដឹកនាំគណបក្សសង្គ្រោះជាតិ ក្នុងរយៈពេលអន្តរកាលនេះ។
អនុប្រធានទាំងពីររូបរបស់គណបក្សសង្គ្រោះជាតិ គូសបញ្ជាក់ថា តំណែងរបស់លោក សម រង្ស៊ី នេះ នឹងត្រូវបញ្ចប់ ឬផុតរលត់ទៅវិញ នៅពេលណាដែលប្រធានគណបក្សនេះ គឺលោក កឹម សុខា ត្រូវបានដោះលែងឲ្យមានសេរីភាពពេញលេញឡើងវិញ ហើយអាចសម្ដែងឆន្ទៈរបស់លោកខ្លួនឯង បានដោយផ្ទាល់ជាសាធារណៈ។
សារអេឡិចត្រូនិកដដែល ក៏បានរៀបរាប់អំពីដំណើរការនៃការតែងតាំងលោក សម រង្ស៊ី ផ្ដើមចេញពីសន្និសីទពិភពលោករបស់គណបក្សនេះ នៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក កាលពីថ្ងៃទី១ និងទី ២ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការចូលរួមពីតំណាងសាខាគណបក្សនេះមកពីក្រៅប្រទេសចំនួនជាង ៤០០ នាក់។ ដំណើរការតែងតាំងនេះ បានបិទបញ្ចប់ទៅវិញ ជាមួយនឹងវេទិកាសាធារណៈដ៏ធំមួយទៀត នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ដែលមានមេដឹកនាំ សកម្មជន និងក្រុមអ្នកគាំទ្រគណបក្សនេះ មកពីជុំវិញពិភពលោក ចូលរួម រួមទាំងមន្ត្រីមូលដ្ឋាន និងក្រុមមេដឹកនាំយុវជនរបស់គណបក្សមកពីកម្ពុជា ដែលបានចូលរួមតាមប្រព័ន្ធវីដេអូ SKYPE។
នៅទីក្រុងអាត្លង់តា ក្រុមអ្នកចូលរួម បានអនុម័តសេចក្ដីសម្រេចជាឯកច្ឆន្ទចំនួន ១០ចំណុច ហើយបានបញ្ជូនសេចក្ដីសម្រេចនោះទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្ស ដើម្បីសុំយោបល់។ អនុប្រធានទាំងពីររូបរបស់គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា សេចក្ដីសម្រេចនេះ បានលម្អិតអំពីផែនការគោលជាក់ស្ដែង ដើម្បីធានាថា គណបក្សនេះមានមេដឹកនាំខ្លាំង ដើម្បីឲ្យគណបក្សនេះ ធ្វើការតស៊ូផ្នែកនយោបាយ ប្រកបដោយប្រសិទ្ធភាព ឲ្យមានការដោះលែងលោក កឹម សុខា និងរក្សាសេចក្ដីសង្ឃឹម របស់ប្រជាពលរដ្ឋខ្មែរ ដែលចង់បានឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន។
អ្នកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ពន្យល់បន្តថា តែជាការគួរឲ្យសោកស្ដាយ គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សនេះ ដែលមានសមាជិកនៅកម្ពុជាកំពុងរស់នៅក្នុងស្ថានភាពភ័យខ្លាច ខណៈអ្នកផ្សេងទៀតកំពុងរស់នៅដោយលាក់ខ្លួន ជាហេតុធ្វើឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សនេះ ពុំអាចកោះប្រជុំបាន។ ក្នុងស្ថានភាពនៃការភ័យខ្លាច និងការបំភិតបំភ័យដូចនេះ បង្ហាញពីភាពចាំបាច់ជាបន្ទាន់ ដែលថាលក្ខន្តិកៈរបស់គណបក្សនេះ មិនអាចត្រូវបានយកមកអនុវត្តបាននោះទេ ដោយសារតែ គណបក្សមិនអាច កោះប្រជុំសមាជគណបក្ស ឬកោះប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ បាននោះទេ។ អនុប្រធានគណបក្សសង្គ្រោះជាតិ សង្កត់ធ្ងន់ៗថា ពួកគេមិនចង់ឃើញគណបក្សនេះ មិនអាចដំណើរការបាន ហើយត្រូវតែធ្វើគំនិតផ្ដួចផ្ដើម ដើម្បីធ្វើឲ្យគណបក្សនេះ ដំណើរការទៅមុខទៀតបាន។
អ្នកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង រៀបរាប់ថា សន្និសីទទាំងពីរ នៅទីក្រុងអាត្លង់តា និង ទីក្រុងប៉ារីស ឆ្លុះបញ្ចាំងឲ្យឃើញពីដំណើរការ ពិគ្រោះយោបល់ដោយបើកចំហបំផុត និងប្រកបដោយភាពប្រាកដនិយម និងថានេះ គឺជាដំណើរការនៃការសម្រេចចិត្ត ដែលអាចធ្វើបាន ក្រោមស្ថានភាពបច្ចុប្បន្ន ដែលអាចអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ មានមេដឹកនាំខ្លាំង និងច្បាស់លាស់ ដើម្បីសម្រេចបាននូវវត្ថុបំណងរបស់គណបក្សនេះ ពោលគឺការធ្វើឲ្យលទ្ធិប្រជាធិបតេយ្យរស់ឡើងវិញនៅកម្ពុជា។
គិតត្រឹមម៉ោងផ្សាយនេះ អាស៊ីសេរី នៅមិនទាន់អាចទាក់ទងអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ដើម្បីសុំការបកស្រាយបន្ថែមជុំវិញការរិះគន់មួយចំនួនដែលថាការសម្រេចនេះ ធ្វើឡើងជាការយឺតពេលទៅហើយនោះ។
ភ្លាមៗក្រោយពីឡើងជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានទាមទារឲ្យមានដំណោះស្រាយរួមចំនួន ៥ ចំណុច ក្នុងនោះរួមមាន ការដោះលែងប្រធានគណបក្សនេះ គឺលោក កឹម សុខា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ការទម្លាក់ចោលនូវរាល់ការចោទប្រកាន់មកលើមន្ត្រី និងសកម្មជនទាំងអស់នៃគណបក្សសង្គ្រោះជាតិ ការបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ការប្រគល់តំណែង និងតួនាទីទាំងអស់របស់មន្ត្រីមូលដ្ឋានបក្សសង្គ្រោះជាតិ និងការរៀបចំការបោះឆ្នោតព្រឹទ្ធសភា និងរដ្ឋសភាឡើងវិញ ដោយមានការចូលរួមពីបក្សសង្គ្រោះជាតិ និងមានការត្រួតពិនិត្យពីសហគមន៍អន្តរជាតិ។ លោក សម រង្ស៊ី នៅតែរក្សាជំហរតស៊ូមតិឲ្យអន្តរជាតិដាក់សម្ពាធលើរបបលោក ហ៊ុន សែន ដើម្បីឲ្យលោកងាកមកអនុវត្តតាមលក្ខខណ្ឌទាំង ៥ចំណុច ដែលលោកបានដាក់ចេញនេះ៕
3 comments:
I totally unconditionally support Sam Rainsy as President of the CNRP. The union between Sam Rainsy and Kem Sokha symbolizes the hope for Khmer people in their noble struggle to save Cambodia from the devil Hun Sen and his master Yuon.
Khmer people are so sick to see Kanha Leukeu Kem MonoShittia's face, and to hear her irritating voice and ideas. Kem MonoShittia, her sister, and Yem Torl Panha Rith should put their egos below Cambodia's interest and stop creating conflicts between Sam Rainsy and Kem Sokha's supporters. They have inadvertently served Ah Prett Hun Sen and Yuon.
Ah Ong Ya Kong Korm, his sons, and Ah Chrouk Mao Monivann became a piece of shit after they have responded favorably to Ah Prett Hun Sen's appeal for the CNRP's MPs to beg for pardon from him.
Kem Shittia, her crazy sister, and Ah Leukeu Yem Torl Panharith should get out of the CNRP or must be forced out of the CNRP. Changrai Nass these 3 assholes.
The union between Sam Rainsy and Kem Sokha symbolizes the hope for Khmer people in their noble struggle to save Cambodia from the devil Hun Sen and his master Yuon.
Only if Kem Sokha is the president, not Sam Rainsy.
10:44 am
You should go to James Sok's school, to enhance your dumb idea of trying to break Sam Rainsy and Kem Sokha apart. Right now your head is filled with so much air. Go to learn some more from James Sok who knew how to split Sam Rainsy and Kem Sokha better than your shit head.
Post a Comment