មួង ណារ៉េត
2018-12-29
rfa

លោក ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធវិមានឈ្នះ-ឈ្នះ នៅសង្កាត់ជ្រោយចង្វារ ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨។
Screencapture
មន្រ្តីក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សម្តែងក្តីបារម្ភ ថាប្រវត្តិសាស្រ្ត នឹងវិលជាន់ដានចាស់ បើលោក ហ៊ុន សែន មិនព្រមស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ ទៅតាមការចង់បានរបស់សហគមន៍អន្តរជាតិ។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃសៅរ៍ទី ២៩ ខែ ធ្នូនេះ ថាដើម្បីបញ្ចៀសសង្គ្រាមខ្ទេចខ្ទាំ ហិនហោចស្ទើរគ្មានសល់ ដោយសារជម្លោះផ្ទៃក្នុង និងការដាក់ទណ្ឌកម្ម ពីសហគមន៍អន្តរជាតិ ដែលធ្វើឲ្យខ្មែរបែកបាក់ ឈ្លោះកាប់ចាក់គ្នារាប់ទសវត្សន៍តទៅទៀតនោះ គឺទាល់តែរបបសព្វថ្ងៃនេះ ពង្រឹងទំនាក់ទំនងល្អ ជាមួយប្រទេសទាំងអស់នៅលើពិភពលោក ជាពិសេសប្រទេសប្រជាធិបតេយ្យសេរី ដែលជាដង្ហើមសេដ្ឋកិច្ច និង ការអភិវឌ្ឍដ៏សំខាន់របស់កម្ពុជា <<គួរតែកសាងទំនាក់ទំនងល្អ ជាមួយសហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក ពីព្រោះប្រទេសទាំងអស់នោះ ជាប្រទេសទីផ្សារកម្ពុជា។ កម្ពុជាមានកំណើនសេដ្ឋកិច្ច ដោយសារសហភាពអឺរ៉ុប និង អាមេរិកហ្នឹងឯង>>។
ប្រតិកម្មរបស់មន្រ្តីក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះ ធ្វើឡើងក្រោយលោក ហ៊ុន សែន បានថ្លែងសារព្រមានសហគមន៍អន្តរជាតិ កុំឲ្យដាក់ទណ្ឌកម្មកម្ពុជា។ លោក ហ៊ុន សែន ដែលតែងតែថ្លែងសារប្រកាសអួត ថាកម្ពុជារស់ខ្លួនឯងបាន មិនខ្ចីពឹងជំនួយអន្តរជាតិ និង ថាកម្ពុជាមិនឱនក្បាលចំពោះបរទេសជាដាច់ខាតនោះ នៅក្នុងពិធីសម្ពោធវិមានឈ្នះ-ឈ្នះ នៅថ្ងៃទី ២៩ ខែ ធ្នូនេះ លោកទទួល ស្គាល់ថា ទណ្ឌកម្មអន្តរជាតិមកលើរបបលោក មិនមែនជារឿងល្អទេ។ លោក ថាទណ្ឌកម្មណាមួយ នឹងធ្វើឲ្យកម្ពុជាធ្លាក់ចូលក្នុងវិបត្តិ ដូចកាលអតីតកាលជាក់ជាមិនខាន។ លោក ហ៊ុន សែន ចាត់ទុកការដាក់ទណ្ឌកម្មកម្ពុជា ជាកំហុសអន្តរជាតិ និង ព្រមានអន្តរជាតិ កុំសាងកំហុសដដែលៗម្តងទៀត <<សូមឲ្យអ្នកទាំងឡាយក្តាប់ឲ្យជាប់មេរៀនពីអតីតកាល។ ប្រទេសមួយចំនួនក្តាប់ឲ្យជាប់មេរៀនពីអតីតកាល កុំកសាងកំហុសលើកទី៣។ កំហុសលើកទី១ អ្នកតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ តែអ្នកបានគាំទ្ររដ្ឋប្រហារយោធា តើនោះជាលទ្ធិប្រជាធិបតេយ្យ ឬក៏ជាលទ្ធិយោធានិយម? ឯទី២ អ្នកធ្លាប់បានគាំទ្រ ប៉ុល ពត ដែលសម្លាប់មនុស្ស ដោយគ្មានបានគិតគូរអំពីសិទ្ធិមនុស្សនោះទេ។ ដូច្នេះសង្ឃឹមថា ប្រទេសទាំងនោះ នឹងមិនធ្វើកំហុសលើកទី៣ ដែលដាក់ទណ្ឌកម្ម >>។
ទោះបីជាលោក ហ៊ុន សែន ព្រមានអន្តរជាតិ កុំឲ្យយកលេសសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ មកដាក់ទណ្ឌកម្មលើរបបលោកយ៉ាងណាក្តី សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប ដែលមាន ២៨ ប្រទេស បានដាក់ទណ្ឌកម្មរបបនេះជាបណ្តើរៗរួមមកហើយ និង ព្រមានដាក់ទណ្ឌកម្មបន្ថែមទៀត រួមទាំងការដកការអនុគ្រោះពន្ធ EBA ផង។
អ្វីដែលសហគមន៍អន្តរជាតិ ចង់បាន គឺចង់ឃើញពលរដ្ឋកម្ពុជា មានសិទ្ធិសេរីភាពពេញលេញ មានការគោរពសិទ្ធិមនុស្សត្រឹមត្រូវ មានលទ្ធិប្រជាធិបតេយ្យពិតប្រកដ ដោយមានប្រព័ន្ធប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ ស្របតាមឆន្ទៈរបស់ពលរដ្ឋខ្មែរទាំងអស់ មិនមែនសម្រាប់តែក្រុម ឬ បក្សពួកមន្រ្តីបក្សកាន់អំណាចនោះឡើយ។
លោក រ៉ុង ឈុន យល់ថា លោក ហ៊ុន សែន គួរធ្វើតាមសំណូមពររបស់សហគមន៍អន្តរជាតិ ដែលស្នើឲ្យស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ វាប្រសើរជាងព្រមានប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងនោះ ព្រោះការព្រមានណាមួយរបស់លោក ហ៊ុន សែន គ្មានចំណេញអ្វីដល់កម្ពុជានោះឡើយ។ ផ្ទុយទៅវិញ វានឹងរឹតតែធ្វើឲ្យរបបនេះ ចៀសមិនផុតពីការដាក់ទណ្ឌកម្មទាំងនោះ នៅពេលដ៏ខ្លីខាងមុខតែប៉ុណ្ណោះ << គេមិនមែនចេះតែចោទប្រកាន់ មករដ្ឋាភិបាលកម្ពុជាយើងទេ។ តាមពិតកម្ពុជាយើងមានការរំលោភសិទ្ធិមនុស្ស ជាបន្តបន្ទាប់។ រឿងគេលើកឡើងហ្នឹង គ្រាន់តែគេចង់ឲ្យយើងដើរតាមគន្លងប្រជាធិបតេយ្យ ហើយមានការគោរពសិទ្ធិមនុស្ស។ ដូចជាការករណីចាប់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដាក់ពន្ធនាគារ ការរម្លាយគណបក្សសង្គ្រោះជាតិ ដែលប្រជាពលរដ្ឋកន្លះនគរបោះឆ្នោតឲ្យជាដើម គឺជាការរំលោភឆន្ទៈរាស្រ្ត។ នោះជាការពិត។ អ្វីដែលគេលើកឡើង គួរយកមកពិនិត្យមើល ហើយកែលម្អ ជាជាងការព្រមានគេ ព្រោះការព្រមានគេ គ្មានអ្វីចំណេញទេ សម្រាប់កម្ពុជាយើង>>។
លោក រ៉ុង ឈុន ដែលជាប្រធានសហភាពសហជីពកម្ពុជាដែរនោះ មិនជឿថា សហគមន៍អន្តរជាតិ ចង់ធ្វើបាប ឬ ដាក់សម្ពាធខ្មែរនោះទេ ប្រសិនបើរបបនេះ មិនប្រព្រឹត្តរំលោភសិទ្ធិមនុស្ស និង បំផ្លាញប្រជាធិបតេយ្យ ដូចអ្វីដែលអន្តរជាតិ កំពុងតែថ្កោលទោសនោះ << គេមិនចង់ដាក់ទណ្ឌកម្មអីមកលើកម្ពុជាយើងទេ ព្រោះទណ្ឌកម្ម ឬ ដកប្រព័ន្ធអនុគ្រោះពន្ធ EBA អ្នកដែលរងទុក្ខគឺប្រជាពលរដ្ឋ និង កម្មករខ្មែរទាំងអស់។ គេក្រើនរម្លឹកម្តងហើយម្តងទៀត ឲ្យកែ បើមិនកែ គេនឹងដាក់ទណ្ឌកម្ម។ ដូច្នេះ ខ្ញុំថាយកល្អ គួរតែកែខ្លួន ជាជាងឌឺដងឲ្យគេ ព្រោះការឌឺដងនេះ គ្មានចំណេញអ្វីដល់ពលរដ្ឋខ្មែរយើងទេ>>។
របបលោក ហ៊ុន សែន នៅសល់ពេលមិនដល់បីខែទៀតទេ ដែលត្រូវស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ មុននឹងសហភាពអឺរ៉ុបចាប់ផ្តើម ដកការអនុគ្រោះពន្ធ ដំណាក់កាលដំបូង។ សហភាពអឺរ៉ុប បានជូនដំណឹងទៅរបបលោក ហ៊ុន សែន កាលពីដើមខែ តុលា ថារបបនេះមានរយៈពេល ៦ខែ ចាប់ពីខែតុលា ឆ្នាំ ២០១៨ ដើម្បីបង្ហាញថា បានស្តារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ បើមិនដូច្នេះទេ ទណ្ឌកម្មនឹងចាប់ផ្តើមអនុវត្ត ក្នុងអំឡុងខែ មីនា ឆ្នាំ ២០១៩។
រយៈពេលប៉ុន្មានខែ ចុងឆ្នាំនេះ របបលោក ហ៊ុន សែន ហាក់ដូចជាបង្ហាញជំហរទន់ភ្លន់ខ្លះ ក្រោយការព្រមានពីអន្តរជាតិនេះ។ របបនេះបានដោះលែងអ្នកទោសនយោបាយ សកម្មជនដីធ្លី ពន្លឿននីតិវិធីជម្រះក្តីមេដឹកនាំសហជីព ធ្វើច្បាប់ដើម្បីលើបម្រាម ដែលហាមប្រាមសិទ្ធិនយោបាយមន្រ្តីបក្សប្រឆាំង និង សន្យាថាបើកចំហរសេរីភាពឡើងវិញជាដើម។ ប៉ុន្តែ អ្នកវិភាគមើលឃើញទាំងនេះ គ្រាន់តែជាការធ្វើបង្គ្រប់កិច្ច ដើម្បីលួងចិត្តសហគមន៍អន្តរជាតិ ប៉ុណ្ណោះ ព្រោះជាក់ស្តែងរបបនេះ នៅតែបន្តរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋនៅមូលដ្ឋាន ដដែល។ ប្រការនេះ ធ្វើឲ្យអ្នកវិភាគ យល់ឃើញថា កម្ពុជានឹងចៀសមិនផុតពីទណ្ឌកម្មអន្តរជាតិនោះឡើយ ហើយលោក ហ៊ុន សែន និង មន្រ្តីរបបនេះ ត្រូវទទួលខុសត្រូវនៅចំពោះមុខប្រវត្តិសាស្រ្ត ដែលដឹកនាំប្រទេស នាំឲ្យអន្តរជាតិដាក់ទណ្ឌកម្មបែបនេះ៕
2 comments:
Hun Shit's legacy Win Win :
Win Win = Nguyen Nguyen = Viet Viet = Cambodia
will be a province of the evil Vietnam
Chbab in Cambodia is also known as Chbab Kdor
Ah Hun Sen.
The evil Vietnam wanted to swallow Cambodia because Vietnam knew that there were some cheap Khmers who will implement Vietnam's plan in exchange for money and power. Vietnam has found a perfect one named Hun Sen.
To Khmer people, Ah Prett Hun Sen is the worst Khmer traitor in history because he will lead Cambodia to extinction.
Ah Roleuy Hun Sen's picture will shorten people's life span.
Post a Comment