Khmer Circle: The puppet show goes on...
$$$
ដោយ ជុន ច័ន្ទបុត្រ
2019-01-05

សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី (រូបកណ្ដាល) ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងចូលរួមពិធីខួបអនុស្សាវរីយ៍លើកទី៦២ នៃបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា នាវិមានឯករាជ្យ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥។
RFA
ព្រឹត្តិបត្រដំណឹងថ្មីរបស់រដ្ឋាភិបាលវៀតណាម បាវមឺយ (baimoi) ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នេះសរសេរថា ព្រះមហាក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហមុនី ទើបទ្រង់យល់ព្រមតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អោយមានថ្ងៃបុណ្យសំខាន់បីនៅកម្ពុជា។
ទី១ ទទួលស្គាល់ថ្ងៃ២១ មិថុនា ឆ្នាំ១៩៧៨ ថាជាទិវាដែលលោក ហ៊ុន សែន បានទៅសុំអោយវៀតណាម អោយមកជួយកម្ពុជា។
ទី២ អោយទទួលស្គាល់ថ្ងៃ៧មករា ១៩៧៩ ថាជាថ្ងៃបុណ្យ ដែលវៀតណាមចូលរំដោះប្រជារាស្ត្រខ្មែរចេញពីរបប ប៉ុល ពត ហើយថា គឺជាស្នាដៃកងទ័ពវៀតណាម សហការជាមួយកងទ័ពខ្មែរ។
ទី៣ ទទួលស្គាល់ថ្ងៃ២៩ ធ្នូ ១៩៩៩ ថាជាទិវាឈ្នះឈ្នះ ដែលបានបញ្ចប់សង្គ្រាមរវាងខ្មែរនឹងខ្មែរ។
ព្រឹត្តិបត្របន្តថា ទិវាបីដែលនាយករដ្ឋមន្ត្រី និងព្រះមហាក្សត្រខ្មែរទទួលយល់ព្រមថា ជាទិវាបុណ្យដ៏សំខាន់នេះ វាជាមោទនភាពមួយសម្រាប់ប្រទេសវៀតណាម ដ្បិតវាជាតឹកតាងបង្ហាញថា សហគមន៍អន្តរជាតិ និងប្រទេសកម្ពុជាខ្លួនឯងផ្ទាល់ ទទួលស្គាល់យ៉ាងពេញទំហឹង នូវភាពស្របច្បាប់ ចំពោះការដែលប្រទេសវៀតណាមបញ្ជូនកងទ័ពមកប្រទេសកម្ពុជានៅដើមឆ្នាំ១៩៧៩ ហើយនិងនៅជួយប្រទេសនេះ១០ ឆ្នាំបន្តទៀត។
ថ្វីដ្បិតតែមានការអះអាងពីប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលវៀតណាម និងលោក ហ៊ុន សែន ព្រមទាំងគណបក្សប្រជាជនកម្ពុជារបស់លោក អំពីអត្ថន័យនៃថ្ងៃ៧ មករា ក្ដី សហគមន៍អន្តរជាតិ រួមនិងអ្នកនិយមប្រជាធិបតេយ្យនៅតែចាត់ទុកថា ការលុកលុយចូលប្រទេសកម្ពុជាពីសំណាក់កងទ័ពវៀតណាមគឺជាអំពើឈ្លានពាន៕
5 comments:
Couldn't agree more KC re Khmer Circle: The puppet show goes on...
Thanks for everything in the past 2018!...Here we are in 2019. Already it appears that the more things change, the more they stay the same if not worse off for our Khmer people...J'espère que tu vas bien, SOV? Eh ben à la prochaine!
ខាល
++Yuon just Auss Kbal Sdach LeuKeu Khmer to sign honoring Yuon's invasion of Cambodia as rescuing Cambodia.
https://www.youtube.com/watch?v=P2lfXZvhqyM
អាណិតអាសូរសែនអាណិតស្ដេច សល់តែបង្វេចគេចចេញមិនរួច
សែនអាណិតខ្មែរខ្មែរសល់ស្ដើងស្ដួច ឯស្ដេចតិចតួចស្រួចទាលទើសទាល់។
ច្រើនឆ្នាំសែននឹករឭកសង្ឈឹម សែនលួចញញឹមពព្រឹមអស់ខ្វល់
សែនប្រុងសែនប្រៀបរៀបចំតំកល់ អ្វីៗសេសសល់គាល់ជើងស្ដេចកន។
ប្រវត្ដិសាស្ដ្រគេសរសេរទុក ស្ដេចក្រោយស្ដេចមុខសែនគេបំប៉ន
ឲ្យធាត់ឲ្យធំសែនត្រូវរួសរាន់ បន្ទាប់បន្ទាន់បំបាត់ពូជខ្មែរ!!!
អាណិតអាសូរសែនអាណិតស្ដេច បើភ្នែកសែនព្រិចស្ដេចលាឪម៉ែ
ស្ដេចផុតពូជពង្សរង្វង់ក្រុងស្រែ ពេលនេះមានតែពូជពង្សស្ដេចកន!!!
សុទ្ធ សាធ
That communist monk looks very evil. The useless king looks very happy because he's brainless. The dark khmer dictator man is thinking why am I standing next to these two clowns?
That monk is not fat, so he does not look evil. I am sick and tired of fat monk, monk wearing sun glasses, sing karaoke, dance in the club, smoking pot, sleeping with prostitutes.
Post a Comment