Wednesday, 8 July 2020

អាជ្ញាធរ​​រាជធានី​ភ្នំពេញ​​រារាំង​យុវជន និង​ព្រះសង្ឃ មិនឱ្យ​ធ្វើ​​ពិធី​រម្លឹក​ខួប​​ឃាតកម្ម​បណ្ឌិត កែម ឡី នៅ​ហាង​សាំង​កាល់តិច (Caltex) បូកគោ

ដោយ អាស៊ីសេរី
2020-07-07
កង​កម្លាំង​អាជ្ញាធរ រាជធានី​ភ្នំពេញ រារាំង​យុវជន និង​ព្រះសង្ឃ មិន​ឱ្យ​រម្លឹក​ឃាតកម្ម​បណ្ឌិត កែម ឡី ខួប​លើក​ទី៤ នៅ​ហាង​សាំង​កាល់តិច (Caltex) បូកគោ ព្រឹក​ថ្ងៃ​ទី៨ ខែ​កក្កដា ឆ្នាំ២០២០។
កង​កម្លាំង​អាជ្ញាធរ រាជធានី​ភ្នំពេញ រារាំង​យុវជន និង​ព្រះសង្ឃ មិន​ឱ្យ​រម្លឹក​ឃាតកម្ម​បណ្ឌិត កែម ឡី ខួប​លើក​ទី៤ នៅ​ហាង​សាំង​កាល់តិច (Caltex) បូកគោ ព្រឹក​ថ្ងៃ​ទី៨ ខែ​កក្កដា ឆ្នាំ២០២០។
រូប៖ ក្រុម​យុវជន

អាជ្ញាធរ​រារាំង​ព្រះសង្ឃ និង​យុវជន​មិន​ឱ្យ​ជួបជុំ និង​ធ្វើ​ពិធី​បង្សុកូល នៅ​កន្លែង​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី

ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​មុន​ដែរ អាជ្ញាធរ​ក្រុង​ភ្នំពេញ នៅ​តែ​រារាំង​ព្រះសង្ឃ និង​ក្រុម​យុវជន មិន​ឱ្យ​ជួបជុំ​ធ្វើ​ពិធី​បង្សុកូល និង​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ ស្តារ ម៉ាត (Star Mart) កាល់តិច (Caltex) ក្បែរ​ស្តុប​បូក​គោ រាជធានី​ភ្នំពេញ ដែល​ជា​ទីតាំង​ឃាតកម្ម​នោះ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី៨ ខែ​កក្កដា។ សមត្ថកិច្ច​រាប់​សិប​នាក់ រួមមាន៖ សន្តិសុខ​ខណ្ឌ​ចំការមន និង​ប៉ូលីស បាន​រុញ​ច្រាន​ក្រុម​យុវជន និង​ព្រះសង្ឃ​ឱ្យ​ចាក​ចេញ​ពី​បរិវេណ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​នោះ។ ក្នុង​ពេល​នោះ​ដែរ សមត្ថកិច្ច​ខណ្ឌ​ចំការមន បាន​ឃាត់​ខ្លួន​យុវជន​ម្នាក់ ដែល​ពាក់​អាវ​យឺត​រូប​បណ្ឌិត កែម ឡី ទៅ​សាកសួរ។

ជុំវិញ​ករណី​នេះ​អាស៊ី​សេរី បាន​សុំ​ការ​បំភ្លឺ អធិការ​ខណ្ឌ​ចំការ​មន លោក យិន សាន ប៉ុន្តែ មិន​ធ្វើ​ការ​អត្ថាធិប្បាយ​អ្វី​ឡើយ​ដោយ​ប្រាប់​ថា​កំពុង​រវល់​ពិសា​បាយ រួច​ក៏​ចុទ​បិទ​ទូរស័ព្ទ។

ទោះ​យ៉ាង​ណា ព្រះសង្ឃ និង​យុវជន​បាន​នាំ​គ្នា​ធ្វើ​សមាធិ និង​សូត្រ​ធម៌ ដើម្បី​ធ្វើ ពិធី​បង្សុ​កូល​ជូន​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ពី​ចម្ងាយ។ ក្រោយ​ធ្វើ​ពិធី​សាសនា​ចប់ ពួក​គេ​នាំ​គ្នា​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង (ដើរ) ពី​ស្តុប​បូក​គោ  បន្ត​ទៅ​ផ្លូវ​ជាតិ​លេខ២ ដើម្បី​ឆ្ពោះ​ទៅ​ខេត្ត​តាកែវ ស្ថិត​ក្នុង​ភូមិ​អង្គ​តាកុប ឃុំ​លាយបូរ ស្រុក​ត្រាំ​កក់ ដែល​ស្រុក​កំណើត និង​ជា​កន្លែង​បញ្ចុះ​សព​បណ្ឌិត កែម ឡី។

ព្រះសង្ឃ រួម​ទាំង ក្រុម​បណ្ដាញ​យុវជន​ខ្មែរ​ថាវរៈ ក្រុម​បណ្ដាញ​យុវជនN1M (Not One More) និង​ក្រុម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ ៣ថ្ងៃ ដើម្បី​រំលឹក​ខួប ៤ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដោយ​ចាប់​ដើរ​ពី​ស្ដុប​បូក​គោ នៅ​ថ្ងៃ​ទី៨ និង​គ្រោង​បញ្ចប់​ថ្ងៃ​ទី១០ ខែ​កក្កដា​ដែល​ពួក​រំពឹង​ថា អាច​ធ្វើ​ដំណើរ​ទៅ​កន្លែង​បញ្ចុះ​សព បណ្ឌិត កែម ឡី នៅ​ស្រុក​កំណើត​ស្ថិត​ក្នុង​ភូមិ អង្គ​តា​កុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ៕

កង​កម្លាំង​អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី៨ ខែ​កក្កដា ឆ្នាំ២០២០ កំពុង​កៀង​​យុវជន និង​ព្រះសង្ឃ ឱ្យ​ចេញ​ពី​បរិវេណ​ហាង​សាំង​កាល់តិច (Caltex) បូកគោ ជា​ទី​ដែល​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់ កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ២០១៦។ រូប៖ ក្រុម​យុវជន

ក្រុម​យុវជន​ និង​ព្រះសង្ឃ ហែ​រូបថត​បណ្ឌិត កែម ឡី ព្រឹក​ថ្ងៃ​ទី៨ ខែ​កក្កដា ឆ្នាំ២០២០ ដើម្បី​រម្លឹក​ខួប​លើក​ទី៤ នៃ​ឃាតកម្ម​របស់​លោក នៅ​ហាង​សាំង​កាល់តិច (Caltex) បូកគោ កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ២០១៦។ រូប៖ ក្រុម​យុវជន

កង​កម្លាំង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចាប់​យុវជន​ម្នាក់ ព្រោះ​ពាក់​អាវ​មាន​រូប​បណ្ឌិត កែម ឡី នៅ​ព្រឹក​ថ្ងៃ​ទី៨ ខែ​កក្កដា ឆ្នាំ២០២០ ទៅ​រម្លឹក​ខួប​ឃាតកម្ម​បណ្ឌិត កែម ឡី លើក​ទី៤ នៅ​បរិវេណ​ហាង​សាំង​កាល់តិច (Caltex) បូកគោ ជា​ទី​ដែល​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់ កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ២០១៦។ រូប៖ ក្រុម​យុវជន

ក្រុម​យុវជន​ និង​ព្រះសង្ឃ ធ្វើ​សមាធិ​ក្នុងរង្វង់​ហ៊ុមព័ទ្ធ​របស់​កង​សន្តិសុខ នៅ​ព្រឹក​ថ្ងៃ​ទី៨ ខែ​កក្កដា ឆ្នាំ២០២០ ឧទ្ទិស​កុសល​ដល់​បណ្ឌិត កែម ឡី ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់ នៅ​ក្នុង​ហាង​សាំង​កាល់តិច (Caltex) បូកគោ កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ២០១៦។ រូប៖ ក្រុម​យុវជន

1 comment:

Anonymous said...

Our Khmer heroes such as Kem Ley, Chhut Vuthy, Chea Vichea have sacrificed their life for Khmer people.

Can Khmer people do something more than just behaving like chicken when these Yuon's slave say NO to commemoration of Kem Ley's death ?

Nothing is free in this world. If they want freedom, they must be willing to pay some price.