Monday 3 August 2020

សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​ជួយ​សម្របសម្រួល​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​វៀតណាម​នឹង​កាត់​ទោស​ប្រហារ​ជីវិត


ដោយ ជាតិ ចំណាន
2020-08-02
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តី​វៀតណាម ថត​រូប​រួម​គ្នា នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តី​វៀតណាម ថត​រូប​រួម​គ្នា នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
Radio Free Asia




មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​សម្របសម្រួល​ដល់​ស្ត្រី​ខ្មែរ​ម្នាក់ ដែល​វៀតណាម​នឹង​កាត់​ទោស​ប្រហារជីវិត​ដោយសារតែ​ជួញដូរ​គ្រឿងញៀន ទៅ​ប្រទេស​វៀតណាម​។ សំណើ​នេះ​បន្ទាប់ពី​សារព័ត៌មាន​របស់​វៀតណាម​មួយ បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ថា​តុលាការ ខេត្ដ​តាយនិញ (Tay Ninh) ប្រទេស​វៀតណាម បាន​កាត់ទោស​ប្រហារជីវិត​ទៅ​លើ​ស្ដ្រី​ដែល​ជា​ជនជាតិ​ខ្មែរ អាយុ​២៧​ឆ្នាំ​ម្នាក់ ដោយសារ​ការ​លួច​យក​សារធាតុ​ញៀន​ប្រភេទ មេតំហ្វេតាមីន (Methaphetamine) ទម្ងន់​ជិត ៥​គីឡូក្រាម (៤៩៤៣​ក្រាម​) ចូល​ប្រទេស​វៀតណាម។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​របស់​អង្គការ​លីកាដូ​លោក អំ សំអាត ប្រាប់​អាស៊ីសេរី​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​ធ្វើ​ឲ្យ​មាន​កិច្ច​សម្របសម្រួល​ណាមួយ​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​រូប​នេះ៖ «ប្រទេស​វៀតណាម​គេ​មាន​ច្បាប់​របស់​គេ​ដែរ ទាក់ទង​នឹង​បញ្ហា​នៃ​ប្រហារជីវិត ពាក់ព័ន្ធ​នឹង​គ្រឿងញៀន តែ​ទោះជា​យ៉ាងណាក៏ដោយ​ក្នុងនាម​គាត់​ជា​ពលរដ្ឋ​ខ្មែរ​ដែរ ខ្ញុំ​យល់ថា​ត្រូវតែ​មាន​ការ​ជួយ​ទៅតាម​លទ្ធភាព របស់​ស្ថានទូត និង​ស្ថាន​កុង​សុល​ដែល​ប្រចាំ​នៅ​ប្រទេស​វៀតណាម ដើម្បី​សម្រប​សម្រួល​បញ្ហា​ហ្នឹង​ទៅ​តាម​លទ្ធភាព ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុងនាម​កិច្ចការពារ​ពលរដ្ឋ​ខ្មែរ​យើង»។

សារព័ត៌មាន​ដដែល​បន្ដ​ថា អាជ្ញាធរ​វៀតណាម បាន​ឃាត់​ស្ដ្រី​ពលរដ្ឋ​ខ្មែរ​រូប​នេះ និង​ចាប់​បាន​គ្រឿងញៀន​ទាំងនោះ នៅ​ច្រក​ចេញ​ចូល​អន្តរជាតិ ម៉ុក បៃ (Moc Bai) នៅ​ក្នុង​ខេត្ដ​តាយនិញ (Tay Ninh) ជាប់​ខេត្ត​ស្វាយរៀង​របស់​កម្ពុជា កាល​ខែ​ធ្នូ ឆ្នាំ​២០១៩ កន្លង​ទៅ៕

3 comments:

Anonymous said...

The puppet Hun Sen can move his mouth or his hands if his master move them for him.

So the puppet is not human. The request for Hun Sen to do something for Khmer people will be useless.

Anonymous said...

Happy now Hun Cent? Master Yuon got EU to ratify EVFTA while you challenge EU to punish Cambodia with EBA. Cambodians will get poorer while you and Yuon get richer.

Anonymous said...

This two ding dongs are a pair made in haven. One, is a communist. The other is a slave to the communist. For sure, they'll go to hell together as well.