Tuesday 4 August 2020

សហព័ន្ធ​សហជីព​អន្តរជាតិ​ជំរុញ​រដ្ឋាភិបាល​ទម្លាក់​ចោល និង​ដោះលែង លោក រ៉ុង ឈុន ជា​បន្ទាន់


ដោយ មាន ឫទ្ធិ
2020-08-03
លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា
លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា
រូប៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ



សហព័ន្ធ​សហជីព​អន្តរជាតិ International Trade Union Confederation (ITUC) និង​សហព័ន្ធ​សហជីព​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក (ITUC-AP) ជំរុញ​ឱ្យ​រដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទម្លាក់​ចោល​ជាបន្ទាន់​រាល់​បទ​ចោទ​ទាំងអស់​ប្រឆាំង​នឹង​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា លោក រ៉ុង ឈុន ព្រមទាំង​សកម្មជន​សហជីព​ដទៃ​ទៀត​ដែល​កំពុង​ជាប់ឃុំ ហើយ​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​។ សហព័ន្ធ​សហជីព​អន្តរជាតិ ITUC ក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាល ត្រូវ​ប្ដេជ្ញា​ចិត្ត​គោរព​សិទ្ធិ និង​សេរី​ភាពជា​មូលដ្ឋាន​ដូចដែល​មាន​ចែង​ក្នុង​សន្ធិសញ្ញា​អន្តរជាតិ​នានា​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស។

ការ​ជំរុញ​នេះ ធ្វើឡើង​ក្នុង​លិខិត​រួមគ្នា​មួយ​ច្បាប់​សរសេរ​ដោយ​អគ្គលេខាធិការ​នៃ​សហព័ន្ធ​សហជីព​អន្តរជាតិ ITUC និង​សហព័ន្ធ​សហជីព​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ITUC-AP ផ្ញើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី៣ ខែ​សីហា នេះ​។ ក្នុង​លិខិត​រួមគ្នា​នេះ សហព័ន្ធ​សហជីព​អន្តរជាតិ ITUC ដែល​តំណាង​ឱ្យ​កម្មករ​និយោជិត​ក្នុង​វិស័យ​ការងារ​ចំនួន ២០០​លាន​នាក់ មកពី​១៦៣ ប្រទេស និង​ដែនដី​នៅ​ទូទាំង​ពិភពលោក បាន​ថ្កោលទោស​ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន ដែល​បច្ចុប្បន្ន​លោក​ក៏​ជា​ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​សហជីព​អន្តរជាតិ​កម្ពុជា​ផង​ដែរ។ អង្គការ​អន្តរជាតិ​មួយ​នេះ​ថា ពួកគេ​មាន​កង្វល់​ជា​ខ្លាំង ដែល​ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន កើត​មានឡើង​ដោយសារតែ​លោក​មាន​ប្រវត្តិ និង​បាន​ធ្វើ​សកម្មភាព​ជាច្រើន​ឱ្យ​សហជីព​នា​រយៈពេល​ចុងក្រោយ​នេះ ដោយ​បាន​រិះគន់​ចំណាត់ការ និង​គោលនយោបាយ​របស់​រដ្ឋាភិបាល ជុំវិញ​ផល​ប៉ះពាល់​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​បណ្ដាល​មក​ពី​ជំងឺ​រាតត្បាត​សាកល​កូវីដ-១៩។


សហព័ន្ធ​សហជីព​អន្តរជាតិ ITUC ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក ថា ពួកគេ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​និន្នាការ​ដ៏​គួរ​ឱ្យ​ភ័យខ្លាច​នៃ​ការ​បង្ក្រាប​មក​លើ​សំឡេង​ប្រឆាំង និង​ក្រុម​អ្នក​រិះគន់​នៅ​កម្ពុជា​។ អង្គការ​នេះ​សង្កត់​ធ្ងន់​ថា សេរីភាព​ក្នុង​ការ​សម្ដែង​មតិ និង​តំណាង​ឱ្យ​ផលប្រយោជន៍​របស់​កម្មករ-កម្មការិនី​ក្នុង​វិស័យ​ការងារ គឺ​ពិត​ជា​មាន​សារសំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​អនុវត្ត​ដោយ​សេរី នៃ​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ​របស់​ពួកគេ​។ អង្គការ​អន្តរជាតិ​ដដែល​នេះ​ថា រដ្ឋាភិបាល​កម្ពុជា មាន​កាតព្វកិច្ច​ការពារ និង​គោរព​តាម​សិទ្ធិ​នានា ដូច​មាន​ចែង​ក្នុង​កតិកា​សញ្ញា​អន្តរជាតិ​របស់​អង្គការ​ការងារ​អន្តរជាតិ ILO លេខ ៨៧ និង​សន្ធិសញ្ញា​អន្តរជាតិ​នានា​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស៕

2 comments:

Anonymous said...

The international community will adopt a draconian measure against Ah Runteas Banh Yuon slave Hun Sen if and only if Khmer people initiate a strong stand against him first.

Khmer people must stop behaving like chicken. So many Khmer heroes have sacrificed their lives for Khmer people and Cambodia.

This is the right moment to stage a nationwide peaceful demonstration against Ah Chor Phnek Muoy Hun Sen.

Anonymous said...

You are a chicken yourself. Stop accusing others as chicken.