ដោយ សេក បណ្ឌិត
2020-09-13
លោក សម រង្ស៊ី អនុប្រធានគណបក្សសង្គ្រោះជាតិ និងពលរដ្ឋខ្មែរនៅក្រុងប៉ារីសប្រទេសបារាំងប្រមូលផ្ដុំគ្នានៅវត្តធម្មរង្សី ក្រុងប៉ារីស នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ទាមទាររដ្ឋាភិបាលភ្នំពេញឱ្យដោះលែងលោក រ៉ុង ឈុន សកម្មជនបរិស្ថាន យុវជនខ្មែរថាវរៈ។
ហ្វេសប៊ុក Mono Tep
លោក សម រង្ស៊ី អនុប្រធានគណបក្ស ប្រឆាំង បានចូលរួមជាមួយប្រជាពលរដ្ឋខ្មែរនៅក្រុងប៉ារីសប្រទេសបារាំងតវ៉ាប្រឆាំងនឹងការចាប់ខ្លួនលោក រ៉ុង ឈុន ក្រុមយុវជនជាសកម្មជនបរិស្ថាន ក្រុមយុវជនខ្មែរថាវរៈនៅក្នុងបរិវេណ វត្តធម្មរង្សី ក្រុងប៉ារីស នៅថ្ងៃទី១៣ កញ្ញា។
បុរសម្នាក់ក្នុងចំណោមអ្នកតវ៉ាជាច្រើននាក់ផ្សេងទៀត ក្នុងនោះមានទាំងលោក សម រង្ស៊ី ផង បានស្រែកបន្ទរតាមគ្នាដោយទាមទារឲ្យរបបលោកហ៊ុន សែន ដោះលែង អ្នកទោសមនសិការទាំងអស់មកវិញឲ្យបានឆាប់៖ «ពួកយើងនៅប្រទេសបារាំង និងខ្មែរក្នុងស្រុក ក្រៅស្រុកដទៃទៀត មិននៅស្ងៀមទេ គឺរួមគ្នាតស៊ូទាមទារឲ្យដោះលែងសកម្មជនទាំងអស់ឲ្យមានសេរីភាពមកវិញ និងត្រូវគោរពសិទ្ធិប្រជាពលរដ្ឋ និងឲ្យប្រទេសកម្ពុជាមានប្រជាធិបតេយ្យឡើងវិញ»។
ការតវ៉ានេះពួកគាត់នាំគ្នាលើកបដាដោយមានរូបថត លោក រ៉ុង ឈុន និងអ្នកជាប់ឃុំផ្សេងទៀត បន្ទាប់ពីចូលរួមពិធីបុណ្យកាន់បិណ្ឌនៅវត្តធម្មរង្សីនោះ។
ចំណែក លោក សម រង្ស៊ី មិនថ្លែងសារនយោបាយអ្វីច្រើនឡើយ ក្រៅពីរំលឹកនូវវីរភាពរបស់បុព្វបុរសខ្មែរ ដែលមានគុណ ចំពោះប្រទេសជាតិ តាំងពីសម័យមហានគរ និងសម័យក្រោយៗ មកទៀត មានដូចជា ព្រះបាទជ័យវរ្ម័នទី៧ ឧកញ៉ា ឃ្លាំងមឿង អាចារ្យ ហែម ចៀវ និងឧកញ៉ា ក្រឡា ហោមគង់ ជាដើម។
ហេ្វសប៊ុក ឈ្មោះ មនោ ទេព (Mono Tep) បានសរសរផុសភ្ជាប់មកជាមួយនឹងវីដេរអូឃ្លិបស្ដីពីសកម្មភាពតវ៉ានោះដែរថា៖
សមាជិកព្រឹទ្ធសភាបារាំងលោក André Gattolin ក៏បានអញ្ជើញមកចូលរួមសម្តែងការគាំទ្រឱ្យដោះលែងលោក រ៉ុង ឈុន និងសកម្មជនទាំងអស់ដោយឥតលក្ខខណ្ឌ៕
លោក សម រង្ស៊ី អនុប្រធានគណបក្សសង្គ្រោះជាតិ និងពលរដ្ឋខ្មែរនៅក្រុងប៉ារីសប្រទេសបារាំងប្រមូលផ្ដុំគ្នានៅវត្តធម្មរង្សី ក្រុងប៉ារីស នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ទាមទាររដ្ឋាភិបាលភ្នំពេញឱ្យដោះលែងលោក រ៉ុង ឈុន សកម្មជនបរិស្ថាន យុវជនខ្មែរថាវរៈ។ ហ្វេសប៊ុក Mono Tep
1 comment:
It will require more than this kind of demonstration in order to press Ah Chor Phnek Muoy Hun Sen to release Rong Chhun and pothers activists.
Khmer people in Cambodia need to wake up and challenge this Khmer traitor Hun Sen who has given in to all of his master's Yuon demands in exchange for his stay in power at the expense of Khmer people and Cambodia.
The demonstration is and always will be peaceful but without sacrificing of life, there will be no successful outcome.
In an autocratic, kleptocratic, and Yuon's slave regime, it is impossible to get social justice without sacrificing life. The evil Yuon has strangling Khmer people through Ah Runteas Banh Hun Sen until Cambodia will become a part of the evil Vietnam.
Post a Comment