Friday 23 October 2020

អាជ្ញាធរ​បង្ក្រាប និង​ចាប់​ខ្លួន​មនុស្ស ៣​នាក់ ដែល​​តវ៉ា​ដាក់​ញត្តិ​មុខ​​ស្ថានទូត​ចិន​នៅ​ថ្ងៃ​២៣ តុលា


អាស៊ីសេរី
2020-10-22
សកម្មភាព​អាជ្ញាធរ​បង្រ្កាបអ្នក​តវ៉ា​មុខស្ថានទូត​ចិន នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​២០២០។
សកម្មភាព​អាជ្ញាធរ​បង្រ្កាបអ្នក​តវ៉ា​មុខស្ថានទូត​ចិន នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​២០២០។
រូប​ហ្វេសប៊ុក

 

អាជ្ញាធរ​របប​លោក ​ហ៊ុន ​សែន ​បង្ក្រាប​ និង​ចាប់​ខ្លួន​មនុស្ស បី​នាក់​ក្នុង​ពេល​ដែល​ពួក​គេ​មាន​គ្នា​ប្រមា​ណ​ជិត ២០នាក់ ​ព្យាយាម​ទៅ​ប្រមូល​ផ្តុំ​ស្រែក​តវ៉ា ​និង​ដាក់​ញតិ្ត​ជូន​ស្ថានទូត​ចិន​ក្នុង​ទីក្រុង​ភ្នំពេញ ​ចំ​ថ្ងៃ​ខួប ២៩​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ នៅ​ព្រឹក​ថ្ងៃ​ទី២៣ ​ខែតុលា។

គោល​បំណង​របស់​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ ​គឺ​ដើម្បី​ស្នើសុំ​ឲ្យ​ប្រទេស​ចិន​ដក​មូលដ្ឋាន​ទ័ព​ចិន​នៅ​កម្ពុជា​ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ ស្ដារ​ប្រជាធិបតេយ្យ​ និង​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ ​ស្រប​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស។

ក្រោយ​អាជ្ញាធរ​បំបែក​នៅ​មុខ​ស្ថានទូត​ចិន​នោះ​ ក្រុម​អ្នក​តវ៉ា​មាន​គ្នា​កាន់​តែ​ច្រើន​ បាន​មក​ប្រមូល​ផ្តុំ​គ្នា​តវ៉ា ​និង​ដាក់​ញត្តិ​ជូន​ស្ថានទូត​សហរដ្ឋ​អាមេរិក​វិញ​ម្ដង។ ចំណែក​អាជ្ញាធរ​ចម្រុះ​របប​ក្រុង​ភ្នំពេញ រាប់​សិប​នាក់ ​ក៏​បន្ត​តាម​រារាំង​ និង​បង្ក្រាប​ដដែល។

សូម​លោក​អ្នក​នាង​រង់ចាំ​តាម​ដាន​ស្ដាប់​សេចក្ដី​រាយការណ៍​ពិស្ដារ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​របស់​អាស៊ី​សេរី នៅ​យប់​នេះ!

No comments: