Khmer Circle:
"Border narrative questioned?" "Khmer landlords" are renting their lands to Vietnamese 'farmers' along the border? If there's land dispute there, who could the Vietnamese turn to for help since the courts and authorities are Cambodian, eh?!” Are not the Vietnamese humans too?”
We are not making all these sentiments up just for effect or fun; these are printed in the Phnom Penh Post newspaper not too long ago as part of the press publication's mission to expose Cambodians' inherently held ill views or prejudices [if not racism!] towards their good and much misunderstood neighbours to the East. The newspaper was in fact – even at that point - one of the more credible news outlets around, judging by the country's abysmal journalistic standards before its ownership and control were unceremoniously displaced for good by Hun Sen. Many Khmers - not surprisingly - are of the conclusion that "foreigners cannot and will never fully understand" their country's problems, in particular, recurring issues and conflicts with the afore mentioned neighbours.
There must be a wager on all this border violation by Vietnam [constructing dozens of tents and hard structures on clearly demarcated Cambodian soil] placed among Hanoi's leaders: "I bet three trillion dongs that neither the Chinese nor our life-time [and maybe beyond through the Hun dynastic succession!] friend Huyn Xen will so much as sneeze or cough [or whatever, the expression is in Vietnamese!] when we nakedly violate Cambodian territorial sovereignty..."
And, yes, no prize for guessing who has won the bet!
🔺🔺🔺
ដោយ មាន ឫទ្ធិ
2020-10-30 rfa
អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ថ្លែងក្នុងពិធីជួបជុំដោះស្រាយ ក្រោយពលរដ្ឋឃុំព្រែកអញ្ចាញជាច្រើនរយនាក់ នាំគ្នាតវ៉ាបិទផ្លូវជាតិលេខ៦អា ជាង៣ម៉ោង នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។
រូបពីហ្វេសប៊ុកលោក គង់ សោភ័ណ្ឌ
អាជ្ញាធរខេត្តកណ្តាល ឱ្យដឹងថា វៀតណាមបានប្រែក្លាយពីតង់កៅស៊ូ ទៅជាសំណង់រឹង កើនឡើង ១៦ កន្លែងហើយ នៅតំបន់មិនទាន់ឯកភាពគ្នាបោះបង្គោលព្រំដែន ឋិតក្នុងស្រុកលើកដែក និងស្រុកកោះធំ។ ពលរដ្ឋ និងអ្នកឃ្លាំមើលបញ្ហាព្រំដែន ជំរុញឱ្យរដ្ឋាភិបាល មានភាពក្លាហាន ចាត់វិធានការម៉ឺងម៉ាត់រឿងនេះ ស្របតាមយន្តការច្បាប់អន្តរជាតិ។
អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ប្រាប់អាស៊ីសេរីនៅថ្ងៃទី៣០ ខែតុលាថា ទីតាំងដែលវៀតណាមសង់រោងតង់កៅស៊ូចំនួន ២៧កន្លែងនោះ មានតង់ ១៦ កន្លែងហើយ បានក្លាយទៅជាសំណង់រឹងមាំ ប្រក់ស័ង្កសី ធ្វើពីឈើ និងសសរថ្មចម្រុះគ្នា។ រីឯតង់ចំនួន ១១ កន្លែងផ្សេងទៀត ជារោងប្រក់កៅស៊ូនៅដដែល ដែលវៀតណាម សង់ឆ្ងាយពីអ័ក្សព្រំដែនជាង ១រយម៉ែត្រ (១២០) នៃស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្តាល។
អភិបាលខេត្តរូបនេះ បន្ថែមថា អាជ្ញាធរកម្ពុជានៅតែព្យាយាមដោះស្រាយបញ្ហានេះ ជាមួយភាគីវៀតណាមដោយសន្តិវិធីតាមរយៈលិខិត និងបញ្ជូនសមត្ថកិច្ចចុះដល់ទីតាំងជាក់ស្ដែង ក៏ប៉ុន្តែភាគីវៀតណាម នៅតែឆ្លើយថា ពួកគេនឹងរុះរើចេញ ពេលជំងឺកូវីដ១៩ ផុតរលត់ទៅ ព្រោះជំងឺនេះ បានរាលដាលដល់តំបន់សហគមន៍ក្នុងប្រទេសវៀតណាម៖ «អនុវត្តតាមច្បាប់ និងលិខិតឯកសាររបស់ខាងខេត្តវៀតណាម ហើយឥលូវទឹកលិចអស់ អត់មានពីណារំកិលអីទៀតទេ នៅក្នុងចំណុចដែលគេបោះតង់ គឺនៅតែបោះតង់ទៅ ហើយយើងគ្រាន់តែឈប់ស្កាត់ កុំឱ្យមនុស្សឆ្លងមកដីយើង ឬក៏ដីគេ»។
អាស៊ីសេរីបានព្យាយាមទាក់ទង ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរសព្ទហៅចូលច្រើនដងគ្មានអ្នកទទួល នៅថ្ងៃទី៣០ តុលា។
តែយ៉ាងណា លោក វ៉ា គឹមហុង ប្រាប់វិទ្យុសំឡេងប្រជាធិបតេយ្យ VOD កាលពីថ្ងៃទី ២៩ តុលា ថា កម្ពុជាសម្រេចយកវិធីសាស្ត្រចរចាជាមួយភាគីវៀតណាម ព្រោះការសង់សំណង់រឹង និងបោះតង់នេះ ពុំមែនជារឿងធំ ដូចករណីរឿងប្រាសាទព្រះវិហារដែលតម្រូវឱ្យកម្ពុជា ប្ដឹងទៅតុលាការអន្តរជាតិនោះទេ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាប្រចាំប្រទេស ន័រវេស (Norway) លោក ម៉ែន ណាត សម្ដែងការសោកស្ដាយ ចំពោះទង្វើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក វ៉ា គឹមហុង ដែលលោកថា នៅតែគេចវេះ មិនទទួលខុសត្រូវ ដោះស្រាយបញ្ហាព្រំដែននេះ ឱ្យដាច់ស្រឡះ ដើម្បីឱ្យពលរដ្ឋស្ងប់អារម្មណ៍។ លោកថា លោក ហ៊ុន សែន ហាក់មានចេតនា ធ្វើសម្បាទានជាថ្មីទៀត ក្នុងរឿងបូរណភាពទឹកដីខ្មែរ ទៅឲ្យភាគីវៀតណាម ស្របតាមសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមឆ្នាំ ២០១៩ និងសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ដែលលោក ចាត់ទុកថា ជាសន្ធិសញ្ញាខុសច្បាប់៖ «យើងមានការសោកស្ដាយចំពោះទង្វើ ចំពោះកាយវិការរបស់រដ្ឋាភិបាលកម្ពុជាដែលមិនមានផែនការ និងវិធានការក្នុងការចាត់ការ ទៅតាមវិធាននៃច្បាប់ធម្មនុញ្ញ មាត្រា ២ មាត្រា ៥៥ និងមិនគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាព ទៅលើវិធានការ ការពារបូរណភាពទឹកដីខ្លួនឯង»។
កាលពីចុងខែកក្កដាកន្លងទៅ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរី ថា វៀតណាមបានបោះតង់ចំនួន ២៨៧កន្លែង នៅតំបន់ដែលមិនទាន់ឯកភាពបោះបង្គោលព្រំដែនក្នុងខេត្តកណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង កំពត ត្បូងឃ្មុំ រតនគិរី និងខេត្តមណ្ឌលគិរី។ ក្រោយមក វៀតណាមបានប្រែក្លាយតង់ជាច្រើនកន្លែង។
ពលរដ្ឋរស់នៅក្បែរតំបន់ព្រំដែនក្នុងខេត្តត្បូងឃ្មុំ លោក ជា វីរៈ អះអាងថា វៀតណាមបានសង់តង់កៅស៊ូជាង ១០កន្លែងតាមតំបន់ព្រំដែនជាប់ស្រុកមេមត់ ក្នុងនោះមានតង់ខ្លះ ប្រែក្លាយជាសំណង់រឹងរួចទៅហើយ។ លោកឱ្យដឹងទៀតថា ទីតាំងដែលវៀតណាមបោះតង់ និងសង់សំណង់រឹង មានការរឹតត្បិត និងហាមមិនឱ្យពលរដ្ឋខ្មែរ ចេញចូល ផ្ទុយពីពលរដ្ឋវៀតណាម អាចចេញចូលតំបន់នោះបានដោយងាយ៖ «ខ្ញុំមើលទៅ ២សណ្ឋានក្នុងការផ្លាស់ប្ដូរ អ៊ីចឹងប៉ុស្តិ៍ចាស់គេនៅឯលើ ដល់ពេលក្រោយមក វាចេញតែឈ្លានពានបន្តិចម្តងៗ វារើប៉ុស្តិ៍ចាស់ ហើយមកធ្វើថ្មី ខិតមកខាងយើងទៀត។ទី២ គឺតង់ មុនដំបូងគេបោះ ក្រោយមកកន្លែងតង់ វាកើតជាប៉ុស្តិ៍»។
អាស៊ីសេរីបានព្យាយាមទាក់ទង អភិបាលខេត្តត្បូងឃ្មុំ ជាម ច័ន្ទសោភ័ណ្ឌ ដើម្បីសុំការអធិប្បាយករណីនេះ តែលោកមិនលើកទូរស័ព្ទ នៅថ្ងៃ៣០ តុលា។
ស្របពេលវៀតណាមកំពុងបោះតង់ជាច្រើនកន្លែងនៅតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នានេះ របបក្រុងភ្នំពេញកំពុងរៀបចំសេចក្តីព្រាងច្បាប់មួយទាក់ទងរឿងព្រំដែនជាមួយវៀតណាមយ៉ាងប្រញាប់ប្រញាល់។ នោះ គឺសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងប្រទេសកម្ពុជា និងវៀតណាម ដែលត្រូវបានបញ្ជូនដល់ដៃគណៈកម្មាធិការជំនាញរដ្ឋសភា បន្ទាប់ពីឆ្លងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះ។ ក្រុមអ្នកឃ្លាំមើលព្រំដែនចោទថា របបលោក ហ៊ុន សែន ធ្វើសេចក្ដីព្រាងច្បាប់នេះឡើងយ៉ាងប្រញាប់ និងលាក់លៀម ដើម្បីបំពេញមហិច្ឆតារបស់វៀតណាមក្នុងការឈ្លានពានទឹកដីកម្ពុជា៕
2 comments:
Why don't the Khmer landlords rent land to the Khmers?
Maybe because these so-called “Khmer landlords” are in fact not Khmers at all? The regions and provinces along the border with Vietnam are known for their high density of ethnic Vietnamese settlers. Check the pagoda graveyards there for indicators!
When so many Khmer farmers and villagers have been driven off their ancestral lands and farms all over the county and, particularly, along the border with VN by Vietnamese authorities, how would they still own enough land to rent out to anyone?
Post a Comment