Friday 27 November 2020

តុលាការ​សម្រេច​លើក​ពេល​ជំនុំជម្រះ​រឿង​ក្ដី​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង ទៅ​ដើម​ឆ្នាំ​២០២១


ដោយ ជីវិតា
2020-11-26
ទិដ្ឋភាព​ពលរដ្ឋ​តាមដាន​សវនការ​ នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ លើ​សំណុំ​រឿង​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ១០០ នាក់ នៅ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០។
ទិដ្ឋភាព​ពលរដ្ឋ​តាមដាន​សវនការ​ នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ លើ​សំណុំ​រឿង​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ១០០ នាក់ នៅ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០។
Photo courtesy

 

តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​លើក​ពេល​ជំនុំជម្រះ​រឿង​ក្តី​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ១០០ នាក់ ទៅ​ខែ​មករា និង​ខែ​មីនា ឆ្នាំ​២០២១ ខាងមុខ។

សមាជិក​ព្រឹទ្ធសភា​ជាប់ឆ្នោត​គណបក្សប្រឆាំង និង​ជា​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ឱ្យ​អ្នកសារព័ត៌មាន​ដឹង​ក្រោយ​ចេញ​ពី​តុលាការ​ថា លោក​នៅ​តែ​ប្រកាស​មិន​ទទួល​យក​ការ​ចោទប្រកាន់​របស់​តុលាការ​ឡើយ ដោយ​លោក​អះអាង​ថា លោក​មាន​ឈាមជ័រ​ខ្មែរ​ក្រោម​ជា​អ្នក​ស្នេហាជាតិ មិនមែន​អ្នក​ក្បត់ជាតិ​ទេ។

ចំណែក មេធាវី​អន្តរជាតិ និង​ជា​ស្ថាបនិក​មជ្ឈមណ្ឌល​អប់រំ​ដើម្បី​ពលរដ្ឋ​ខ្មែរ​ដែល​មិនមែន​ជា​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា សេង ធារី វិញ ថ្លែង​ថា សវនាការ​នេះ គ្រាន់តែ​ជា​ល្ខោន​នយោបាយ ប៉ុណ្ណោះ​។
កញ្ញា សេង ធារី មេធាវី​អន្តរជាតិ និង​ជា​ស្ថាបនិក​មជ្ឈមណ្ឌល​អប់រំ​ដើម្បី​ពលរដ្ឋ​ខ្មែរ​ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០។
កញ្ញា សេង ធារី មេធាវី​អន្តរជាតិ និង​ជា​ស្ថាបនិក​មជ្ឈមណ្ឌល​អប់រំ​ដើម្បី​ពលរដ្ឋ​ខ្មែរ​ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ Photo courtesy

 

រីឯ​ចៅ​សង្កាត់​រង​ទី​១​ជាប់ឆ្នោត នៅ​សង្កាត់​អូរចា ខេត្ត​បាត់ដំបង កញ្ញា ណី ល័ក្ខ និយាយ​ថា បទ​ចោទ​នេះ​ធ្ងន់ធ្ងរ​ណាស់​ចំពោះ​កញ្ញា ហើយ​កញ្ញា​រំពឹង​ថា តុលាការ​នឹង​ទម្លាក់​ចោល​ការចោទប្រកាន់​នេះ។

ក្រុម​ប្រជាពលរដ្ឋ និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់​ដែល​មិន​ជាប់​ក្ដីក្ដាំ បាន​នាំគ្នា​ទៅ​តាម​ដាន​ដំណើរការ​ក្តី​នេះ នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា​។ ប៉ុន្តែ អាជ្ញាធរ​បាន​ដាក់​ពង្រាយ​កង​សន្តិសុខ និង​ប៉ូលិស​ជាច្រើន​នាក់ មិន​ឱ្យ​ពួកគេ​ប្រមូល​ផ្ដុំ​គ្នា និង​ផ្ដល់​កម្លាំងចិត្ត​ដល់​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​មុខ​តុលាការ​នោះ​ឡើយ។

No comments: