Sunday 15 November 2020

មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​ដីកា​កោះ​ របស់​តុលាការ​របប​ក្រុង​ភ្នំពេញ ក្នុង​សំណុំ​រឿង​ក្បត់ជាតិ​​ថា​ ជា​រឿង​កំប្លែង


ហេង រស្មី
2020-11-14
អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៤​ វិច្ឆិកា​ បាន​យក​ដីកា​កោះ​ហៅ​ មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៦៨​ នាក់​បន្ថែម​ទៀតទៅបិទនៅទីស្នាក់ការគណបក្ស​សង្គ្រោះជាតិ ​មាន​ទីតាំង​​ក្នុង​សង្កាត់​ចាក់អង្រែលើ​ ខណ្ឌ មានជ័យ​។
អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៤​ វិច្ឆិកា​ បាន​យក​ដីកា​កោះ​ហៅ​ មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៦៨​ នាក់​បន្ថែម​ទៀតទៅបិទនៅទីស្នាក់ការគណបក្ស​សង្គ្រោះជាតិ ​មាន​ទីតាំង​​ក្នុង​សង្កាត់​ចាក់អង្រែលើ​ ខណ្ឌ មានជ័យ​។
រូប៖ហ្វេសប៊ុកអនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង។


 

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៤​ វិច្ឆិកា​ បាន​យក​ដីកា​កោះ​ហៅ​ មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៦៨​ នាក់​បន្ថែម​ទៀត​ ដើម្បី​ចូល​រួម​សវនាការ​ ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​២៦​ វិច្ឆិកា​ ខាង​មុខ​នេះ​ពី​បទ​«​ រួម​គំនិត​ក្បត់​ និង​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​អាទិ៍»​ ដែល​បាន​ប្រព្រឹត្តិ​កាល​ពី​ក្នុង​អំឡុង​ឆ្នាំ​២០១៩។​​​​​

តុលាការ​ក្រុង​ភ្នំពេញ​ កាល​ពី​ខែ​តុលា​ បាន​​កោះ​ហៅ​មន្ត្រី​​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះជាតិ​ ​ចំនួន​៩​រូប​រួម​ទាំង​ ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង​ លោក សម រង្ស៊ី​ ផង ​ឲ្យ​ចូល​បំភ្លឺ​នៅ​មុខ​តុលាការ​សាលាដំបូង ក្រុង​ភ្នំពេញ​​នៅ​ថ្ងៃ​ទី​១១​ខែ​វិច្ឆិកា​ ក្នុង​សំណុំ​រឿង​ រួម​គំនិត​ក្បត់​។

ដីកា​កោះ​ហៅ​មន្ត្រី​ បក្ស​សង្គ្រោះ​ជាតិ​ ទាំង​ពីរ​លើក​នេះ​​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​យក​ទៅ​បិទ​នៅ​​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​ទីតាំង​​ក្នុង​សង្កាត់​ចាក់អង្រែលើ​ ខណ្ឌ មានជ័យ​។


លោក​ អេង ឆៃអ៊ាង​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​ចាត់​ទុក​ដីកា​ កោះហៅ​របស់​តុលាការ​ក្រុង​ភ្នំពេញ​ថា​ ជា​រឿង​កំប្លែង​ និង​​មាន​លក្ខណៈ​ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។

លោក​ថា​ ដីកា​កោះ​ហៅ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ភាគ​ច្រើន​ គឺ​ជា​ពលរដ្ឋ​ខ្មែរ​ រស់​នៅ​ក្រៅ​ប្រទេស ហើយ​បើ​តាម​ច្បាប់​តុលាការ​ គួរ​តែ​ផ្ដល់​លិខិត​នេះ​ដល់​ដៃ​នៅ​តាម​ផ្ទះ​របស់​សាមី​ខ្លួន​ នីមួយៗ​ មិន​ត្រូវ​យក​ទៅ​បិទ​នៅ​ទីស្នាក់ការ ​គណបក្ស​ដែល​កំពុង​ជាប់​បម្រាម​របស់​តុលាការ​នោះ​ទេ។​

សំឡេង«​គេ​កោះ​ហៅ​ហ្នឹង​គឺ​​អ្នក​ហ្នឹង​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ គាត់​អត់​មាន​អាសយដ្ឋាន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ គាត់​រស់​នៅ​ក្រៅ​ប្រទេស​។​អញ្ចឹង​ប្រសិន​ បើ​តុលាការ​ធ្វើ​តាម​នីតិវិធី​ច្បាប់​ គេ​ត្រូវ​តែ​ឱ្យ​អាជ្ញាធរ​ ទាក់​ទង​ជា​មួយ​ បណ្ដា​ប្រទេស​ដែល​ថា​ អ្នក​ទាំង​អស់​ហ្នឹង​រស់​នៅ​ បើ​ថា​រឿង​ហ្នឹង​ជា​រឿង​ឧក្រិដ្ឋកម្ម។​»

ពាក់​ព័ន្ធ​សំណុំ​រឿង​នេះ​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ថ្ងៃទី​១០​ វិច្ឆិកា​ បាន​យក​លិខិត​ ស្នើសុំ​សុពល​ភាព​លិខិត​ឆ្លង​ដែន​ ទៅ​ដាក់​នៅ​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​ទី​ក្រុង​ វ៉ាស៊ីតោនឌីស៊ី​(Washington DC) ប៉ុន្តែ​មិន​មាន​មន្ត្រី​ទូត​ ណា​ម្នាក់​ចេញ​មក​ទទួល​ឡើយ​ ហើយ​​ចុង​ក្រោយ​មន្ត្រី​បក្ស​ប្រឆាំង​បាន​ត្រឹម​តែ​ដាក់​លិខិត​នៅ​ក្នុង​ប្រអប់​សំបុត្រ​របស់​ស្ថាន​ទូត​ប៉ុណ្ណោះ។

មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុកថា​ ទង្វើ​បែបនេះ​ជា​ការ​រើសអើង ធ្វើ​ការ​បម្រើ​បក្ស​កាន់អំណាច ជាជាង​បម្រើ​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ទូទៅ។

ក្នុង​លិខិត​នោះ​បាន​ស្នើសុំ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ តាមរយៈ​ស្ថានទូត​ខ្មែរ​ ឱ្យ​ផ្ដល់​សុពលភាព លិខិតឆ្លងដែន ដល់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១​រូប​ដែល​ត្រូវ​ក្រសួង​ការបរទេស​បញ្ឈប់​សុពលភាព​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

កាលពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ក្រសួងការបរទេស​កម្ពុជា​បាន​លុបចោល​សុពលភាព​លិខិត​ឆ្លងដែន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១២​នាក់ បច្ចុប្បន្ន​មាន ១១​នាក់​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស និង​ម្នាក់​កំពុង​ស្ថិត​ក្នុង​ប្រទេស​។ នៅ​ក្នុង​ខែ​វិច្ឆិកា​ដដែល​នោះ ក្រសួង​ ការបរទេស​​ក៏បាន​លុប​ចោល​សុពលភាព​លិខិតឆ្លងដែន​សកម្មជន​ចំនួន ២៧​នាក់​ផ្សេងទៀត៕​

 

No comments: