Thursday 3 December 2020

មន្ត្រី​បក្ស​ប្រឆាំង៖ បក្ស​កាន់​អំណាច​រំលឹក​គុណ​ព្រឹត្តិការណ៍ ២ ធ្នូ ដើម្បី​ពង្វក់​ខ្មែរ ឱ្យ​ដឹង​គុណ​វៀតណាម​មិន​ចេះ​ចប់



Khmer Circle

This Hanoi-installed CPP-Hun Sen regime will continue to commemorate their birth and offer their thanksgiving to their Vietnamese backers even as the latter are encroaching on Khmer land and Khmer villagers being forced off their ancestral farms.  

Only God, Buddha and Google know [because no independent third parties or the Khmer people themselves are allowed to inspect the disputed areas or even talk openly about the issue] how much territory the country has ceded to Vietnam since December 1978. Yet, some clever apologists of the same regime will chide Khmer people and border critics for being "fixated" over the 'sensitive topic', pointing out that all of the country had once stayed under Vietnamese control completely in the 1980s! 

In other words, why worry about strips of border territory ceded to - or stolen by - Vietnam here and there, eh?!

🔺🔺🔺

ដោយ វែន សុមេធ
2020-12-02

មន្ត្រី​បក្ស​ប្រឆាំង៖ បក្ស​កាន់​អំណាច​រំលឹក​គុណ​ព្រឹត្តិការណ៍ ២ ធ្នូ ដើម្បី​ពង្វក់​ខ្មែរ ឱ្យ​ដឹង​គុណ​វៀតណាម​មិន​ចេះ​ចប់
មន្ត្រី​បក្ស​ប្រឆាំង៖ បក្ស​កាន់​អំណាច​រំលឹក​គុណ​ព្រឹត្តិការណ៍ ២ ធ្នូ ដើម្បី​ពង្វក់​ខ្មែរ ឱ្យ​ដឹង​គុណ​វៀតណាម​មិន​ចេះ​ចប់ (ស្ដាំ) លោក អ៊ុំ សំអាន ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន និង​អន្តោប្រវេសន៍ និង​ជា​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ និង (ឆ្វេង) ស្តូប​មិត្តភាព​កម្ពុជាវៀតណាម ដែល​លោក អ៊ុំ សំអាន ចាត់​ទុក​ថា​ជា​ស្តូប​ទុក​រំឭក​ដឹង​គុណ​វៀតណាម​ចូល​ឈ្លានពាន​ទឹក​កម្ពុជា នៅ​​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ១៩៧៩។
រូប៖ RFA



 

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ ហៅ​ការ​រំលឹក​គុណ​ព្រឹត្តិការណ៍​ថ្ងៃ​ទី ២ ខែធ្នូ ឆ្នាំ១៩៧៨ ថា ជា​ការ​ពង្វក់​ខ្មែរ​ឱ្យ​ដឹង​គុណ​វៀតណាម​មិន​ចេះ​ចប់។ ប៉ុន្តែ អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ថា ព្រឹត្តិការណ៍​រណសិរ្ស ២ ធ្នូ ជា​ការ​រំដោះ​អាយុ​ជីវិត​ពលរដ្ឋ​ខ្មែរ ទូទាំង​ប្រទេស។

ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន និង​អន្តោប្រវេសន៍ និង​ជា​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សោកស្ដាយ ចំពោះ​ការ​បន្ត​រំលឹក​គុណ​ ថ្ងៃ​ទី២ ខែធ្នូ ឆ្នាំ១៩៧៨ ព្រោះ​លោក​ចាត់​ទុក​ថា ព្រឹត្តិការណ៍​នោះ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ដែល​វៀតណាម ចាប់​ផ្ដើម​បើក​ការ​ឈ្លាន​ពាន ចូល​ទឹកដី​កម្ពុជា​ជា​ថ្មី​ទៀត។

លោក អ៊ុំ សំអាន ពន្យល់​ថា ត្រឹម​រយៈ​ពេល​ជាង​មួយ​ខែ គិត​ចាប់​ពី​ថ្ងៃ​ទី២ ធ្នូ ឆ្នាំ១៩៧៨ ដល់​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ១៩៧៩ រណសិរ្ស​សង្គ្រោះ​​មាតុភូមិ​កម្ពុជា ២ ធ្នូ គ្មាន​លទ្ធភាព​បង្ក​បង្កើត​កង​ទ័ព វាយ​ផ្ដួល​របប​ខ្មែរ​ក្រហម​យ៉ាង​ងាយ​ស្រួល​បែប​នេះ​ទេ។ លោក​អះអាង​ថា វៀតណាម​ជា​អ្នក​បញ្ជា និង​ជ្រោមជ្រែង​ដល់​កងទ័ព ២ ធ្នូ ដើម្បី​វាយ​ចូល និង​គ្រប់គ្រង​ប្រទេស​កម្ពុជា។


លោក​បន្ត​ថា ព្រឹត្តិការណ៍ ២ ធ្នូ របស់​គណបក្ស​កាន់​អំណាច​បាន​ពង្វក់​ខ្មែរ​ជំនាន់​ក្រោយ ឱ្យ​ដឹង​គុណ​វៀតណាម​មិន​ចេះ​ចប់ ក្នុង​ពេល​ដែល​វៀតណាម​បន្ត​​​ដឹក​កូន​ជញ្ជូន​ចៅ មក​រស់​នៅ​ពាស​ពេញ​ទឹក​ដី​កម្ពុជា ហើយ​រដ្ឋាភិបាល​លោក ហ៊ុន សែន សាងសង់​ស្តូប​ដឹង​គុណ​វៀតណាម​នៅ​ទូទាំង​ប្រទេស៖ «ថ្ងៃ ៧ មករា ជា​ថ្ងៃ​ដែល​យួន​ឈ្លានពាន។ ថ្ងៃ ២ ធ្នូ ជា​ថ្ងៃ​ចាប់​ផ្ដើម​បង្ក​ទ័ព ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​យួន​ឈ្លាន​ពាន ហើយ​ក្មេង​ជំនាន់​ក្រោយ​ដឹង​តែ​យួន​យក​ដី​ខ្មែរ យួន​រស់​នៅ​ស្រុក​ខ្មែរ​ពេញ​ទឹក​ពេញ​ដី។ ដល់​អ៊ីចឹង គណបក្ស​ប្រជាជន​គឺ​ត្រូវ​រំលឹក​អា​គុណ​ហ្នឹង ដែល​ខ្លួន​រំដោះ​ប្រទេស​ជាតិ​កម្ពុជា រំលឹក​គុណ​វៀតណាម​រំដោះ​កម្ពុជា​ហ្នឹង ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ដឹង​គុណ​ហើយ​គាំទ្រ​គណបក្ស​ប្រជាជន​ហើយ​គាំទ្រ​ទៅ​ដល់​ប្រទេស​វៀតណាម​ផង​ដែរ។ តែ​ក្មេង​ឥឡូវ គេ​​ដឹង​ប្រវត្តិសាស្ត្រ​ច្រើន គេ​អាន គេ​មើល​ហ្វេសប៊ុក មិន​មែន​ចេះ​តែ​ទៅ​ដឹង​គុណ​យួន​ទេ»។

ថ្ងៃ​ទី២ ធ្នូ ឆ្នាំ២០២០ នេះ គឺ​ជា​ខួប​ទី ៤២ឆ្នាំ នៃ​ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ នៅ​ជាប់​ព្រំដែន​វៀតណាម ក្នុង​ភូមិ​ជើង​ឃ្លូ ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ។ ក្រោយ​ជ័យ​ជម្នះ លើ​របប​ខ្មែរ​ក្រហម គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្ដូរ​ឈ្មោះ​ រណសិរ្ស​នេះ មក​ជា​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​វិញ។

នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក (facebook) របស់​លោក​ថា ព្រឹត្តិការណ៍​ថ្ងៃ​ទី២ ខែធ្នូ ឆ្នាំ១៩៧៨ គឺ​ជា​ថ្ងៃ​សច្ចធម៌​ប្រវត្តិសាស្ត្រ នៃ​ការ​រស់រាន​ឡើងវិញ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​ថា ឆ្នាំ​នេះ គណបក្ស​កាន់​អំណាច​មិន​ប្រារព្ធ​ទិវា​រំលឹក​ខួប​ដូច​​រាល់​ឆ្នាំ​ទេ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ (Covid-19)។

ដូច​មេបក្ស​របស់​លោក​ដែរ លោក សុខ ឥសាន ប្រាប់​ថា រណសិរ្ស​ ២ ធ្នូ គឺ​ជា​ថ្ងៃ​សច្ចៈ​ភាព​ ប្រវត្តិ​សាស្ត្រ ដែល​ឥស្សរជន​​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ប្រមូល​កង​កម្លាំង​ស្នេហា​ជាតិ នាំ​គ្នា​រំដោះ​ជាតិ​មាតុភូមិ​កម្ពុជា ឲ្យ​រួច​ផុត​ពី​របប​កាប់​សម្លាប់​ខ្មែរ​ក្រហម។ លោក​​ថា ទស្សនៈ​ទាំង​ឡាយ​ដែល​ផ្ទុយ​ពី​នេះ គឺ​ជា​ការ​បញ្ចេញ​មតិ ដែល​​មិន​ឆ្លុះ​បញ្ចាំង​ពី​សច្ចភាព ក្នុង​ប្រវត្តិសាស្ត្រ​ឡើយ៖ «យើង​ដឹង​ថា ថ្ងៃ​ទី២ ធ្នូ​ជា​សច្ចធម៌​ប្រវត្តិ​សាស្ត្រ ដែល​ពាក់ព័ន្ធ​នឹង​កម្ពុជា ហើយ​នឹង​ពាក់ព័ន្ធ​នឹង​អាយុ​ជីវិត​ប្រទេស​ជាតិ និង​អាយុ​ជីវិត​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស។ អា​ហ្នឹង មាន​អត្ថន័យ​ដូច​ខ្ញុំ​បាន​បញ្ជាក់​មួយ​ឃ្លា​អំបាញ់មិញ​ហ្នឹង។ ក៏​ប៉ុន្តែ​ត្រង់​ថា ក្រុម​ណា​ផ្សេង​គេ​យល់​យ៉ាង​ណា ជា​រឿង​របស់​គេ​ទេ គេ​យល់​យ៉ាង​ណា ជា​រឿង​របស់​គេ​ទេ។ តែ​ឲ្យ​ប្រជាជន​ទៅ​យល់​ជាមួយ​គេ គឺ​អត់​មាន​ទេ»។

អ្នក​ឃ្លាំមើល​សង្គម​វិញ​យល់​ថា ដរាប​ណា ភាគី​ខ្មែរ​មិន​ទាន់​ឯកភាព​គ្នា ពលរដ្ឋ​ពិបាក​ទទួល​យក​ថ្ងៃ​ទី២ ធ្នូ និង​ថ្ងៃ​ទី៧ មករា​ថា ជា​ថ្ងៃ​រំដោះ​ជាតិ​នោះ​ឡើយ។ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង កញ្ញា លី​ ស្រីស្រស់ ថ្លែង​ថា ការ​លើក​ទ័ព​វាយ​ផ្ដួល​ខ្មែរ​ក្រហម​កាល​នោះ ក្រុម​រណសិរ្ស ២ ធ្នូ គាំទ្រ​ដោយ​កងទ័ព​វៀតណាម មិន​បាន​ជូន​ដំណឹង​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ឲ្យ​ដឹង​ឮ​នោះ​ទេ ទើប​សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ថា នេះ ជា​ការ​ឈ្លានពាន​កម្ពុជា​ពី​សំណាក់​កង​ទ័ព​វៀតណាម។

កញ្ញាបន្ត​ថា កម្ពុជា​​មិន​គួរ​ដឹង​គុណ​វៀតណាម​ជ្រុល​ពេក​ទេ ព្រោះ​វៀតណាម ក៏​ជំពាក់​គុណ​កម្ពុជា​ច្រើន​ដែរ ពិសេស​គុណ​ជួយ​​វៀតណាម​ក្នុង​ការ​​​បង្រួប​បង្រួម​វៀតណាម​ខាង​ជើង និង​វៀតណាម​ខាង​ត្បូង​ដោយ​ជោគជ័យ៖ «២ ធ្នូ ក៏​ដោយ​ថ្ងៃ ៧ មករា ក៏​ដោយ យើង​អត់​អាច​បដិសេធ​ទេ ពីព្រោះ​ប្រសិន​បើ​យើង​មើល​ទៅ គឺ​វា​ជា​​ការ​ពិត​ដែល​កងទ័ព​វៀតណាម ក៏​ដូច​ជា រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ហ្នឹង គឺ​បាន​ចូល​មក​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ពី​ការ​ដឹក​នាំ​របប ប៉ុល ពត ហើយ​បើ​យើង​មើល​ពី​ចំណុច​នេះ គឺ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​រួច​ផុត​ពី​របប​ឃោរឃៅ ដែល​យើង​ហៅ​សាមញ្ញ ថា របប ប៉ុល ពត»។

រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ គាំទ្រ​ដោយ​កងទ័ព​វៀតណាម ដោយ​បាន​ប្រកាស​ទទួល​ជ័យជម្នះ លើ​របប​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ១៩៧៩។ គណបក្ស​ប្រជាជន​កម្ពុជា​ចាត់​ទុក​ថ្ងៃ​ទី២ ធ្នូ ជា​ថ្ងៃ​ចាប់​ផ្ដើម​ដ៏​អស្ចារ្យ ក្នុង​ការ​ផ្ដួល​រំលំ​របប ប៉ុល ពត។

រាល់​ឆ្នាំ គណបក្ស​នេះ​តែង​បង្កើត​កម្មវិធី​ផ្សេងៗ ដើម្បី​អូសទាញ​យុវជន ឲ្យ​ចូល​រួម​ដឹង​គុណ​ថ្ងៃ​ទី២ ធ្នូ និង​ថ្ងៃ​ទី៧ មករា ហើយ​កាល​ពី​ឆ្នាំ២០១៣ សមាជិក​រដ្ឋសភា ខាង​គណបក្ស​កាន់​អំណាច បាន​អនុម័ត​ច្បាប់​ថ្មី​មួយ ដើម្បី​ផ្ដន្ទាទោស​អ្នកណា​ដែល​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម៕

2 comments:

Anonymous said...

This evil Yuon has tested Khmer people's reaction when it built some tents and later some solid buildings.

Khmer people have allowed Ah Roleuy Hun Sen to suppress them at will, which translated into a green light for the evil Yuon to execute its plans to swallow Cambodia.

I firmly believe it is about time that Khmer people defy the law of Kdor Ah Hun Sen and mount a nationwide peaceful protest demanding for the CNRP's reinstatement and the respect of the constitution from Ah Yuon's slave Hun Sen.

Again, nothing is free in this world. we must be willing to pay some price in order to get what we really want, which enable us to save our motherland.

The international community cannot help Cambodia unless Khmer people help themselves first.

Anonymous said...



៉«ប៉ុន្តែ អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ថា ព្រឹត្តិការណ៍​រណសិរ្ស ២ ធ្នូ ជា​ការ​រំដោះ​អាយុ​ជីវិត​ពលរដ្ឋ​ខ្មែរ ទូទាំង​ប្រទេស។»
------------------
បក្ស​កាន់​អំណាច​ ចង់មានន័យថា បើគ្មានព្រឹត្តិការណ៍ ២ ធ្នូ ក៏អ្នកខ្លង់ខ្លៅដូចពួកគេមិនអាច ក្លាយជាអ្នកមាននិងមានអំណាចដូចសព្វថ្ងៃដែរ។