Manekseka Sangkum: Is it only Covid you are worried about, Mr PM?
🔺🔺🔺
ដោយ សុជីវី
2020-12-06
2020-12-06 rfa
លោក ហ៊ុន សែន ថ្លែងការណ៍ក្នុងពិធីជួបអ្នកសារព័ត៌មានមកពីក្រសួងព័ត៌មាន ស្ថានីយវិទ្យុ ទូរទស្សន៍ សារព័ត៌មានបោះពុម្ពផ្សាយ និងក្រុមសារព័ត៌មានតាមបណ្ដាញសង្គម ចំនួន ៤.៥០០នាក់ នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។
រូបពីហ្វេសប៊ុកលោក ហ៊ុន សែន
មេដឹកនាំរបបក្រុងភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសត្រៀមការដាក់ប្រទេសក្នុងគ្រាអាសន្ន ប្រសិនស្ថានភាពជំងឺកូវីដ១៩ នៅតែស្ថិតក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរជាងនេះ។ មន្ត្រីគណបក្សសង្គ្រោះជាតិយល់ថា ស្ថានភាពជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជាមិនទាន់ដល់ដំណាក់ក្នុងការដាក់ប្រទេសក្នុងគ្រាមានអាសន្ននោះទេ ក៏ប៉ុន្តែរបបឯកបក្សលោក ហ៊ុន សែន អាចយកបញ្ហានេះជាលេស ដើម្បីរក្សាអំណាចកុំឲ្យមានការប៉ះបោរផ្ទៃក្នុង។
ក្រោយការរកឃើញករណីឆ្លងជាបន្តបន្ទាប់នូវអ្នកជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ៨វិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងតាមរយៈសារសំឡេងដែលបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកថា លោកត្រៀមព្រះរាជក្រឹត្យ និងសារលិខិតរួចជាស្រេចហើយ សម្រាប់ថ្វាយព្រះមហាក្សត្រ ដើម្បីដាក់ប្រទេសក្នុងភាពអាសន្ន។
ស្របពេលជាមួយគ្នានេះដែរ លោកថា រដ្ឋាភិបាលរបស់លោក បានព្រាងអនុក្រឹត្យ លិខិតសម្រាប់ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភារួចស្រេចហើយដែរ ក្នុងការដាក់ប្រទេសក្នុងគ្រា មានអាសន្ន។ តែទោះយ៉ាងណាក្តី លោកបញ្ជាក់ថា លោកមិនចង់ឲ្យកម្ពុជាឈានដល់ការបិទប្រទេស ឬបិទផ្នែកណាមួយក្នុងគ្រាមានអាសន្ននោះទេ ព្រោះការអនុវត្តច្បាប់នេះ នឹងអាចធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាជាប់គាំងទាំងស្រុង និងប៉ះពាល់ដល់ប្រជាពលរដ្ឋធ្ងន់ធ្ងរ។ លោកស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ប្រឹងប្រែងបន្ថែមទៀត ក្នុងការអនុវត្តការងារ និងការចូលរួម សហការរបស់ប្រជាពលរដ្ឋ ដោយអនុវត្តឲ្យបានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការរីករាលដាលនូវជំងឺនេះ មុននឹងរដ្ឋាភិបាលអនុវត្តវិធានការដាក់ប្រទេសក្នុងគ្រាមានអាសន្ន៖ «ខ្ញុំមិនចង់ដើរទៅដល់ជំហានបែបនេះនោះទេ ព្រោះវាធ្វើឲ្យសេដ្ឋកិច្ចកម្ពុជានឹងគាំងទាំងស្រុងតែម្ដង ប្រសិនបើបិទប្រទេសឬក៏បិទផ្នែកណាមួយរបស់ប្រទេសដូចជារាជធានីភ្នំពេញ ឬក៏ខេត្តណាមួយនោះ វានឹងធ្វើឲ្យគាំងដំណើរការសេដ្ឋកិច្ច ជាពិសេសវានឹងធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីរបស់ប្រជាពលរដ្ឋរបស់យើង។ ប៉ុន្តែអ្វីដែលជាការជំនួសបាន យើងខិតខំជំនួសតាមរយៈនៃការប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើងតែម្ដង។ សូមបងប្អូនទាំងអស់គ្នាធ្វើការយោគយល់»។
ក្រៅពីនេះ មេដឹកនាំដែលធ្លាប់មើលស្រាលជំងឺកូវីដរូបនេះ បានបញ្ជាទៅអាជ្ញាធរ និងអភិបាលរាជធានី ខេត្ត ឲ្យចុះពិនិត្យទីតាំង និងណែនាំហាងទាំងអស់ ឲ្យអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយព្រមានបិទហាងមួយចំនួនផងដែរ ប្រសិនអនុវត្តមិនបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ការព្រមានបែបនេះ ធ្វើឡើងខណៈដែលអ្នកឆ្លងជំងឺកូវីដ១៩ ដែលជាករណីឆ្លងចូល«សហគមន៍២៨វិច្ឆិកា» ដែលមានចំនួនសរុប ៣០នាក់ហើយ។ ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែធ្នូ ប្រកាសរកឃើញករណីថ្មីម្នាក់ទៀត ដោយបង្ហាញអត្តសញ្ញាណអ្នកជំងឺជាបុរសជនជាតិខ្មែរម្នាក់ អាយុ២១ឆ្នាំ មានអាសយដ្ឋាននៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រសួង បញ្ជាក់ថា អ្នកជំងឺរូបនេះ គឺជាបុគ្គលិកបម្រើការក្នុងហាង ប៊ឺគឺ (Carl’s Jr Burger) មួយកន្លែង ដែលធ្លាប់ស្នាក់នៅជាមួយអ្នកជំងឺដែលជាបុគ្គលិកហាង ផេត្រូ (Petro) ពីមុន។ បច្ចុប្បន្ន អ្នកជំងឺរូបនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ចំណែក អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលសៀមរាប លោក អ៊ុំ សំអាន ដែលកំពុងរស់នៅសហរដ្ឋអាមេរិក ឲ្យដឹងថា ប្រសិនបើរដ្ឋាភិបាលប្រើច្បាប់ដាក់ប្រទេសក្នុងគ្រា មានអាសន្ន និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរងគ្រោះស្រាប់។ លោកបន្តថា ការលើកយកច្បាប់នេះ មកអនុវត្ត គឺជាការបំបិទសិទ្ធិប្រជាពលរដ្ឋមិនឲ្យបញ្ចេញមតិរិះគន់ជុំវិញបញ្ហាជំងឺកូវីដ១៩ និងជាការធ្វើទុកបុកម្នេញដល់សកម្មជនគណបក្សប្រឆាំងដែលតែងតែចេញមុខតវ៉ា ជាពិសេសគឺលោក ហ៊ុន សែន គឺចង់ទប់ស្កាត់ ការជួបជុំ ប្រមូលផ្តុំរបស់សកម្មជនគណបក្សសង្គ្រោះជាតិ ក្នុងដំណើរមាតុភូមិនិវត្តន៍ជាលើកទី២ ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ ។ លើសពីនេះ លោក ចោទថា លោក ហ៊ុន សែន ទំនងចង់យកលេសជំងឺកូវីដ១៩ ដោយដាក់ប្រទេសក្នុងភាពមានអាសន្ននេះ គឺដើម្បីទប់ស្កាត់ការរើបម្រាស់ផ្ទៃក្នុង និងដើម្បីងាយស្រួលក្នុងការផ្ទេរអំណាចឲ្យកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត៖ «យោងទៅតាមច្បាប់ថ្មីដែលដាក់ប្រទេសក្នុងភាពអាសន្ននោះ គឺផ្ដល់ឲ្យលោក ហ៊ុន សែន ប្រើកណ្ដាប់ដៃដែក ដើម្បីបង្ក្រាបទៅលើក្រុមប្រឆាំង ជាលេសមួយបំបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់សកម្មជនគណបក្សសង្គ្រោះជាតិ ក៏ដូចជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ហើយនឹងសកម្មជនបរិស្ថាន សកម្មជនដីធ្លី សកម្មជនសិទ្ធិមនុស្សអីជាដើម។ អាហ្នឹងលោក ហ៊ុន សែន គាត់ចង់ប្រើកណ្តាប់ដៃដែកហ្នឹង ដើម្បីកាន់អំណាចផ្ដាច់ការនៅកម្ពុជាទៅវិញទេ ហ្នឹងគាត់យកអាលេសជំងឺកូវីដ១៩ហ្នឹង ដាក់ប្រទេសក្នុងភាពអាសន្នហ្នឹង ដើម្បីគ្រប់គ្រងប្រទេសកម្ពុជាតាមរបៀបផ្ដាច់ការ»។
នាយករងទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា នេះគ្រាន់តែជាការព្រាងទុករបស់រដ្ឋាភិបាលក្នុងការដាក់ប្រទេសក្នុងភាពមានអាសន្នប៉ុណ្ណោះ ប្រសិនបើស្ថានភាពជំងឺកូវីដ១៩ទប់ស្កាត់លែងបាន។ លោកបន្តថា ការដាក់ប្រទេសក្នុងភាពមានអាសន្ននេះ គឺប៉ះពាល់ច្រើនដល់ប្រជាពលរដ្ឋពិតមែន ប៉ុន្តែនេះជាវិធានការមួយ ដើម្បីការពារដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ នៅពេលដែលរដ្ឋាភិបាលទប់ស្កាត់លែងបាននូវជំងឺនេះ។ លោកទទូចឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមសហការ និងទប់ស្កាត់នូវជំងឺនេះ ដើម្បីថែរក្សាសុខភាពខ្លួនឯងផង ក្រុមគ្រួសារ និងអ្នកដទៃផងដែរ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO)៖ «កាលដែលដាក់ប្រទេសក្នុងភាពអាសន្ន វាមិនដែលមានប្រទេសណានៅលើពីភពលោកគេហៅថា ប្រសើរទេ ប៉ុន្តែអានេះ វាជាវិធានការ ដើម្បីទប់ស្កាត់និងរក្សាទៅដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ពីព្រោះអាការដាក់ប្រទេសក្នុងភាពអាសន្ននេះ វាមិនមែនជាការល្អប្រសើរទេ វាប៉ះពាល់ច្រើនដែរ»។
លោក ហ៊ុន សែន ធ្លាប់ព្រមានដាក់ប្រទេសក្នុងភាពអាសន្នម្តងរួចមកហើយ និងជំរុញឲ្យមានច្បាប់នេះឡើងជាបន្ទាន់ កាលពីខែមេសាកន្លងទៅ និងថែមទាំងបានព្រមានរួចជាស្រេចមិនឲ្យក្រុមអ្នកវិភាគ និងក្រុមអ្នកសិទ្ធិមនុស្ស ចាត់ទុកវិធានការរបស់រដ្ឋាភិបាលថា ជាការរឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋ។
របបក្រុងភ្នំពេញ បានបង្កើតច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពមានអាសន្ន ដែលមាន ៥ជំពូក ចែកជា ១២មាត្រា បន្ទាប់ពីមានការរីករាលជំងឺកូវីដ១៩ ចូលមកក្នុងប្រទេសកម្ពុជា ក្នុងអំឡុងខែមករា ហើយច្បាប់នេះចូលជាធរមាននៅថ្ងៃទី១០ ខែមេសា ទោះបីជាមានការរិះគន់ខ្លាំងពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិក៏ដោយ។ ច្បាប់នេះធ្វើឡើងដើម្បីអនុវត្តមាត្រា២២ ថ្មី នៃរដ្ឋធម្មនុញ្ញ ឬក៏ថាដើម្បីផ្តល់សិទ្ធិអំណាចដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងប្រទេសនៅពេលព្រះមហាក្សត្រប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន។ ច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ននេះ អាចដាក់ទោសទណ្ឌអ្នកល្មើស ឬរារាំងដល់ការអនុវត្តច្បាប់នេះ ដោយត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់១០ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ១០លានរៀល។ ច្បាប់នេះកំណត់ថេរវេលានៃការដាក់ប្រទេសក្នុងភាពអាសន្ន មិនឱ្យលើសពី៣ ខែ ក៏ប៉ុន្តែអាចប្រកាសបន្តបាននៅក្នុងលក្ខខណ្ឌដូចគ្នា។ ការបញ្ចប់ស្ថានភាពអាសន្នដោយប្រការណាមួយសុទ្ធតែត្រូវឆ្លងកាត់តាមសំណើរបស់នាយករដ្ឋមន្ត្រី៕
1 comment:
What happens to Ah Norouk 31st February Hun Sen ?
Could it be the news of Mu Soch Huor's return to Cambodia trigger the COVID 19 ?
You (Ah Kwak Hun Sen ) have emulated so many tricks from your evil master Yuon. You are so cheap, cheaper than shit.
Post a Comment