ខ្មែរ | ព័ត៌មានថ្មីៗ | នយោបាយ
ដោយ សេក បណ្ឌិត
2021-05-18 rfa
(ឆ្វេង) មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិពីររូបទៀត រួមមានលោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ បានដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនៅថ្ងៃទី១៨ ខែឧសភា ២០២១។
រូប៖ ហ្វេសប៊ុក
អ្នកវិភាគនយោបាយ លើកឡើងថា ករណីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយចំនួន ស្នើសុំសិទ្ធិធ្វើនយោបាយជាបន្តបន្ទាប់ក្នុងស្ថានភាពបច្ចុប្បន្ននេះ មិនមានលក្ខណៈអំណោយផលសម្រាប់ពួកគាត់នោះទេ ព្រោះលំហប្រជាធិបតេយ្យនៅបន្តរួមតូច និងស្ថិតក្រោមការរឹតត្បិតនៅឡើយ។
ការលើកឡើងនេះ គឺបន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិពីររូបទៀត រួមមានលោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ បានដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយពីរបបលោក ហ៊ុន សែន ឡើងវិញនៅថ្ងៃទី១៨ ខែឧសភា។
អ្នកឯកទេសខាងវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិសាស្ត្រចារ្យ ឯម សុវណ្ណរ៉ា ថ្លែងថា លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ ទំនងជាសុំសិទ្ធិធ្វើនយោបាយដើម្បីចូលរួមជាមួយគណបក្សកែទម្រង់កម្ពុជា ដែលបង្កើតឡើងដោយមន្ត្រីបក្សប្រឆាំងមួយរូបទៀតគឺលោក អ៊ូ ច័ន្ទរ័ត្ន។ ទោះជាយ៉ាងណា លោក យល់ថា ប្រសិនបើគ្មានការជួយជ្រោមជ្រែងពីមេបក្សប្រឆាំងទាំងពីរ គឺលោក សម រង្ស៊ី និងលោក កឹម សុខា ទេ គណបក្សថ្មីៗរបស់មន្ត្រីបក្សប្រឆាំងទាំងនេះ នឹងមិនទទួលបាន ការគាំទ្រពីប្រជាពលរដ្ឋដូចគណបក្សចំនួន ១៩ ផ្សេងទៀត ដែលបានចូលរួមការបោះឆ្នោតកាលពីឆ្នាំ២០១៨៖ «ខ្ញុំគិតថា ការចូលរួមសុំសិទ្ធិធ្វើនយោបាយជាបន្តបន្ទាប់នេះ មិនមានជាលក្ខណៈអំណោយផលសម្រាប់ពួកគាត់ទេ លុះត្រាការលើកឡើងរបស់សហគមន៍អន្តរជាតិកន្លងមក មានសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ឲ្យបើកលំហសេរីភាពឡើងវិញ ពាក់ព័ន្ធនឹងសំឡេងរិះគន់ ឧទាហរណ៍ ដូចជាសារព័ត៌មានអាស៊ីសេរីជាដើម។ ទាល់តែមានយន្តការបែបហ្នឹង ទើបគាត់មានលទ្ធភាពប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចបានច្រើន។ បច្ចុប្បន្ននេះ ឱកាសប្រកួតប្រជែង គឺតិចតូចណាស់»។
អនុប្រធានគណបក្សសង្គ្រោះជាតិលោក ប៉ុល ហំម សុំមិនទាន់ធ្វើអត្ថាធិប្បាយជុំវិញការសុំសិទ្ធិធ្វើនយោបាយនេះទេ។ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក(Facebook) មួយចំនួនដែលជាអ្នកគាំទ្រ និងជាសកម្មជនបក្សប្រឆាំងនៅតាមមូលដ្ឋាន បានបង្ហោះសាររិះគន់ជាបន្តបន្ទាប់ថា ការសុំសិទ្ធិធ្វើនយោបាយពីរបបលោក ហ៊ុន សែន នេះ គឺជាទង្វើក្បត់ឆន្ទៈរាស្ត្រ។
គិតចាប់តាំងពីរបបក្រុងភ្នំពេញរំលាយបក្សសង្គ្រោះជាតិរហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ មានមន្ត្រីជាន់ខ្ពស់ចំនួន ២៤ នាក់ ហើយក្នុងចំណោម ១១៨នាក់ បានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ មន្ត្រីមួយចំនួនដែលសម្រេចចិត្តសុំសិទ្ធិធ្វើនយោបាយនេះ គឺបន្ទាប់ពីមានការធ្វើទុក្ខបុកម្នេញឥតឈប់ឈរទៅលើមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិតាមរូបភាពផ្សេងៗពីសំណាក់អាជ្ញាធររបបក្រុងភ្នំពេញ៕
2 comments:
These airhead people - Pol Harm, Phan Chan Shit, Yem Oth Panha Rith, etc...do not deserve to live as human being. They are crazy dogs like Ah Hun Sen.
The evil Yuon and Chen are pests in Cambodia.
The recent rape story stemmed from the evil Yuon: both the male and female.
Now, a news just emerged that Ah Kwack Hun Sen's motherfucker is Yuon, And they added that Ah Kwack Hun Sen knew how how to speak Yuon since he was a child because his motherfucker spoke Yuon with him.
Therefore, Khmer people should think twice about their bad habit of Som Teh Sok because Yuon put a Yuon (Hun Sen) to control Khmer people so that Yuon can swallow Cambodia.
Khmer people should start demanding Ah Hun Sen for the CNRP's restoration.
Inaction produces Zero result.
Ah Prett Kem Min Sok Kha should say something or do something or resign from his bull shit title as CNRP's President.
Post a Comment