Wednesday, 19 May 2021

មន្ត្រីជាន់​ខ្ពស់​​បក្សប្រឆាំង​​ពីរ​រូប​​រងការ​​រិះគន់​​រឿង​សុំ​សិទ្ធិធ្វើនយោបាយ​​ពី​របប​​ក្រុង​ភ្នំពេញ​

ខ្មែរ | ព័ត៌មាន​ថ្មីៗ | នយោបាយ

ដោយ សេក បណ្ឌិត
2021-05-18 rfa
មន្ត្រីជាន់​ខ្ពស់​​បក្សប្រឆាំង​​ពីរ​រូប​​រងការ​​រិះគន់​​រឿង​សុំ​សិទ្ធិធ្វើនយោបាយ​​ពី​របប​​ក្រុង​ភ្នំពេញ​ 

(ឆ្វេង) ​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប​ទៀត ​រួមមាន​​លោក​ ប៉ុល ហំម ​និង​​លោក ​ផាន់ ច័ន្ទសាក់ ​បាន​​ដាក់​លិខិត​​ស្នើសុំ​សិទ្ធិធ្វើ​​នយោបាយឡើងវិញ​​នៅថ្ងៃទី១៨ ​ខែឧសភា ២០២១។
រូប៖ ហ្វេសប៊ុក



អ្នក​វិភាគ​នយោបាយ​ លើកឡើងថា​ ករណី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​​មួយ​ចំនួន ​ស្នើសុំសិទ្ធិ​ធ្វើ​នយោបាយ​​ជា​បន្តបន្ទាប់​​ក្នុង​ស្ថានភាព​​បច្ចុប្បន្ននេះ​​ មិន​​មាន​​លក្ខណៈ​អំណោយផល​​សម្រាប់​​ពួកគាត់​​នោះ​ទេ ​ព្រោះ​​លំហប្រជាធិបតេយ្យ​នៅ​បន្ត​រួម​តូច និង​ស្ថិត​ក្រោម​ការ​រឹតត្បិត​​នៅ​ឡើយ។​

ការលើក​ឡើងនេះ ​គឺបន្ទាប់ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប​ទៀត ​រួមមាន​​លោក​ ប៉ុល ហំម ​និង​​លោក ​ផាន់ ច័ន្ទសាក់ ​បាន​​ដាក់​លិខិត​​ស្នើសុំ​សិទ្ធិធ្វើ​​នយោបាយ​​ពី​របប​​លោក ហ៊ុន សែន ​ឡើងវិញ​​នៅថ្ងៃទី១៨ ​ខែឧសភា។

អ្នកឯកទេស​​​ខាង​​វិទ្យាសាស្ត្រ​នយោបាយ ​និង​ទំនាក់​ទំនង​អន្តរជាតិ​សាស្ត្រចារ្យ​ ឯម សុវណ្ណរ៉ា ​ថ្លែងថា ​លោក​ ប៉ុល ហំម​ និង​លោក ​ផាន់ ច័ន្ទសាក់ ​ទំនងជា​សុំសិទ្ធិធ្វើ​នយោបាយ​​ដើម្បី​ចូលរួម​ជាមួយ​​គណបក្ស​កែទម្រង់កម្ពុជា ​ដែល​បង្កើត​ឡើង​​ដោយ​​មន្ត្រី​បក្សប្រឆាំង​​មួយរូប​ទៀត​​គឺ​​លោក អ៊ូ ច័ន្ទរ័ត្ន។ ទោះជាយ៉ាងណា ​លោក ​យល់​ថា ប្រសិន​បើ​គ្មានការ​ជួយជ្រោមជ្រែង​​ពី​មេបក្សប្រឆាំង​​ទាំងពីរ​ ​គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា ទេ ​គណបក្សថ្មីៗ​​របស់​​មន្ត្រីបក្សប្រឆាំង​ទាំង​នេះ​​ នឹងមិន​​ទទួល​បាន ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​​ដូច​​គណបក្ស​ចំនួន ១៩ ​ផ្សេងទៀត ​ដែលបាន​ចូលរួម​​ការ​បោះ​ឆ្នោ​ត​​កាលពី​​ឆ្នាំ២០១៨៖ «ខ្ញុំគិតថា ​ការចូលរួម​សុំសិទ្ធិធ្វើនយោបាយ​​ជាបន្តបន្ទាប់នេះ ​មិនមាន​ជាលក្ខណៈ​អំណោយ​ផលសម្រាប់​ពួកគាត់ទេ​ លុះត្រា​ការលើកឡើងរបស់​សហគមន៍​អន្តរជាតិ​​​កន្លង​មក​​ មាន​សហគមន៍​អឺរ៉ុប ​និង​សហរដ្ឋ​អាមេរិក ​ឲ្យបើកលំហសេរីភាព​ឡើងវិញ ​ពាក់ព័ន្ធ​នឹង​សំឡេង​រិះគន់ ​ឧទាហរណ៍ ​ដូចជា​​សារ​ព័ត៌មាន​អាស៊ី​សេរី​ជាដើម។ ទាល់តែ​មាន​យន្តការ​បែបហ្នឹង ​ទើបគាត់​មានលទ្ធភាព​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់អំណាច​​បានច្រើន។ បច្ចុប្បន្ននេះ​ ឱកាស​​ប្រកួតប្រជែង គឺ​តិចតូច​ណាស់»។


អនុប្រធាន​​គណបក្សសង្គ្រោះ​ជាតិ​លោក ប៉ុល ហំម ​សុំមិនទាន់​ធ្វើ​អត្ថាធិប្បាយ​​ជុំវិញ​ការសុំសិទ្ធិធ្វើ​នយោបាយ​​នេះ​ទេ។ អ្នកប្រើប្រាស់​​បណ្តាញ​សង្គម​ហ្វេសប៊ុក​(Facebook) មួយចំនួន​ដែលជា​អ្នកគាំទ្រ ​និង​ជា​សកម្មជនបក្សប្រឆាំង​​នៅតាមមូលដ្ឋាន ​បាន​បង្ហោះសារ​រិះគន់​ជាបន្តបន្ទាប់​ថា ការ​​សុំសិទ្ធិធ្វើ​នយោបាយ​ពី​របបលោក​ ហ៊ុន សែន នេះ ​គឺជា​ទង្វើក្បត់​ឆន្ទៈរាស្ត្រ។

គិត​​ចាប់​តាំងពី​​របប​ក្រុង​​ភ្នំពេញ​​រំលាយ​​បក្ស​សង្គ្រោះ​ជាតិ​​រហូត​ដល់​ថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២១នេះ ​មាន​​មន្ត្រី​ជាន់ខ្ពស់ចំនួន ២៤ នាក់ ហើយ​ក្នុង​ចំណោម ១១៨​នាក់ បាន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​​នយោបាយ​​ឡើងវិញ។ ​មន្ត្រីមួយចំនួន​ដែ​ល​សម្រេចចិត្ត​សុំសិទ្ធិ​ធ្វើ​នយោ​បាយនេះ ​​គឺបន្ទាប់​ពីមាន​ការ​ធ្វើ​ទុក្ខបុកម្នេញឥត​ឈប់​ឈរ​​ទៅ​លើមន្ត្រី និង​សកម្មជនគណ​បក្ស​​សង្រ្គោះ​ជាតិតា​មរូបភាព​ផ្សេងៗ​​ពីសំណា​​ក់​​អាជ្ញាធរ​របប​ក្រុង​​ភ្នំពេញ៕

2 comments:

Anonymous said...

These airhead people - Pol Harm, Phan Chan Shit, Yem Oth Panha Rith, etc...do not deserve to live as human being. They are crazy dogs like Ah Hun Sen.

Anonymous said...

The evil Yuon and Chen are pests in Cambodia.

The recent rape story stemmed from the evil Yuon: both the male and female.

Now, a news just emerged that Ah Kwack Hun Sen's motherfucker is Yuon, And they added that Ah Kwack Hun Sen knew how how to speak Yuon since he was a child because his motherfucker spoke Yuon with him.

Therefore, Khmer people should think twice about their bad habit of Som Teh Sok because Yuon put a Yuon (Hun Sen) to control Khmer people so that Yuon can swallow Cambodia.

Khmer people should start demanding Ah Hun Sen for the CNRP's restoration.

Inaction produces Zero result.

Ah Prett Kem Min Sok Kha should say something or do something or resign from his bull shit title as CNRP's President.