Wednesday, 12 May 2021

លោក កឹម សុខា ថា លោក​​ចង់​​ដោះ​ស្រាយ​​បញ្ហា​​រវាង​​ខ្មែរ និង​​ខ្មែរ


Khmer Circle

That would be an ideal avenue to resolving all of the nation's problems, wouldn't it? Khmers and Khmers working together for the greater common good, surely? 

It was the expectation and hope among the principal players and stake holders in the early 1990s too with the Paris Peace Accords providing the theoretical building bloc or foundation framework and a democratic constitution set in stone? In fact, Sihanouk and others (including Kem Sokha's own political mentor - Son San] had been convinced that dialogue and consensus reached among Khmers would be the best way forward. Unfortunately, things have not turned out that way and still, a few decades later we are being told the same nonsense. 

Having requested what, he called "international occupation" of his country to end the armed conflict and pave the way towards a post-conflict settlement through the ballot box, Sihanouk then asked the relevant UN missions in the country to pack their bags and leave because, yes, you guessed it, Khmers would work among Khmers to solve Khmers' problems. Of course, the signatories of the PPA were more than prepared to once again wash their hands off the country having spent some two billion US dollars the previous year in that effort.

It’s also highly doubtful even if the ‘Khmers’ who are now in power were to be willing to hold any meaningful dialogue with the non-ruling Khmer factions - in particular, Cambodia’s only viable political opposition party; the CNRP – that they would be allowed to do so for a number of geo-political reasons.

Political leadership that lacks realistic goals and sound reasonings is also known as pipe dream.     

🔺🔺🔺

ដោយ សេក បណ្ឌិត
2021-05-12 rfa
លោក កឹម សុខា ថា លោក​​ចង់​​ដោះ​ស្រាយ​​បញ្ហា​​រវាង​​ខ្មែរ និង​​ខ្មែរ​
 

លោក កឹម សុខា ប្រធាន​​គណបក្ស​​សង្គ្រោះជាតិ​។
រូប៖ RFA


លោក កឹម សុខា អះអាង​ជាថ្មី​ទៀតថា លោក​តែង​តែង​​គិត​​ពី​​សុខទុក្ខ​ពលរដ្ឋ និង​មិន​ធ្វើ​អ្វី​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​ជាតិ​នោះឡើយ។ លោក​គូស​បញ្ជាក់ថា ទោះជា​លោក​​មិន​​មាន​​សិទ្ធិ​ធ្វើ​នយោបាយ​ក្តី ក៏លោក​មិន​បិទ​ភ្នែក​សំងំ​សុខ​តែម្នាក់ឯង ហើយ​​ស្វែង​រក​បុណ្យ​ស័ក្តិ​លាភសក្ការៈនោះដែរ។ ជាពិសេស​លោក​ប្រកាស​ថា លោ​កមិន​ក្បត់​ឆន្ទៈរាស្ត្រ​ និង​​មិន​បង្ក​ជម្លោះនោះឡើយ។

លោក កឹម សុខា បញ្ចេញ​សារ​បែបនេះ​ក្នុង​​ទំព័រ​ហ្វេសប៊ុក (Facebook) នៅព្រឹក​ថ្ងៃទី១២ ខែឧសភា បន្ទាប់​​ពី​​​លោក​យក​​ជំនួយ​មនុស្ស​ធម៌ដែល​បាន​​មក​​ពី​​សប្បុរសជន​​ខ្មែរ​ក្នុង​ និង​ក្រៅប្រទេស ទៅចែក​ជូន​ពលរដ្ឋចំនួន​ ១០០ គ្រួសារ ​នៅ​តំបន់​បិទ​ខ្ទប់​ក្នុង​ខណ្ឌទួល​គោក រាជធានីភ្នំពេញ។

លោក កឹម សុខា ថ្លែងទៀតថា លោក​ធ្វើអ្វីៗ​ដើម្បី​ខ្មែរ ទាំង​ការងារ​ការទូត​ ការ​ទាក់ទង​​ជាមួយ​មេដឹកនាំ​ខ្មែរនៅក្នុងស្រុក និង​ការ​ចុះ​សួរ​សុខ​ទុក្ខ​ពលរដ្ឋ។ មេបក្ស​ប្រឆាំង​ដែល​ត្រូវ​របបលោក ហ៊ុន សែន បិទសិទ្ធិ​ធ្វើ​នយោបាយ​រូបនេះមាន​ជំនឿថា បើ​ខ្មែរ​មាន​ទុក្ខ ត្រូវ​តែ​ខ្មែរ​ជួយ​ខ្មែរ ហើយ​បើ​មាន​បញ្ហា​ ក៏​ត្រូវ​តែ​មាន​ដំណោះស្រាយ​រវាង​ខ្មែរ និង​ខ្មែរដែរ ទោះបី​ជាកន្លងទៅ ​សហគមន៍​អន្តរជាតិ​ធ្លាប់​ជួយ​ដោះស្រាយ​ក៏ដោយ។


អាស៊ីសេរី​មិន​អាច​ទាក់ទង​​អ្នក​នាំពាក្យបក្ស​កាន់​អំណាចលោក សុខ ឥសាន ដើម្បី​សុំ​ការ​ឆ្លើយតប​រឿងនេះ​បាន​ទេ នៅថ្ងៃទី១២ ខែឧសភា។ ប៉ុន្តែលោក​បាន​ប្រាប់​​អាស៊ីសេរីនៅពេល​ថ្មីៗនេះថា គណបក្សប្រជាជន​កម្ពុជា​មិន​អាច​​ជជែក​ជាមួយ​លោក កឹម សុខា បាន​ទេ ព្រោះ​លោក​កំពុង​ជាប់​ក្តីក្តាំ​នៅ​តុលាការ។ លោក សុខ ឥសាន បន្ថែមថា ទាល់តែ​សំណុំ​រឿងដំណើរ​ការ​ចប់សព្វគ្រប់សិន ទើប​អាច​និយាយ​គ្នា​បាន។

ទោះជាយ៉ាងណា តុលាការ​ក្រុង​ភ្នំពេញបាន​​ផ្អាក​សវនាការសំណុំ​រឿងលោក កឹម សុខា រយៈពេល​ជាងមួយ​ឆ្នាំមក​ហើយ ទោះជាក្រុ​មមេធាវី​លោក កឹម សុខា បាន​ស្នើសុំ​ជាផ្លូវ​ការ​ជាច្រើន​លើក ឱ្យតុលាការ​​បន្ត​រឿងក្តីនេះយ៉ាងណាក្តី​។ តុលាការ​បាន​លើក​ហេតុផល​ថា ​សំណុំ​រឿងនេះ មិន​មែន​ជារឿងក្តី​អាទិភាពនោះទេ ព្រោះលោក កឹម សុខា កំពុង​ស្ថិត​នៅក្រៅឃុំ។ ការដែល​តុលាការ​​ផ្អឹប​ទុកសំណុំ​រឿងនេះ គឺស្រប​ទៅតាម​ការ​ចង់​បាន​របស់​លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​​ក្នុង​កិច្ច​ប្រជុំ​បិទ​ទ្វារគណៈរដ្ឋ​មន្ត្រីកាលពីខែសីហា​ ឆ្នាំ២០២០​ថា លោក​ចង់​ឱ្យ​សំណុំ​រឿងនេះ​ដំណើរការ​នៅក្រោយ​ការ​បោះឆ្នោត​ឆ្នាំ២០២២ និង២០២៣ ខាងមុខ។

អ្នក​ជំនាញ​​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់​ទំនងអន្តរជាតិ សាស្ត្រចារ្យ ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍ថា សារ​របស់​លោក​ កឹម សុខា គ្រាន់តែ​បញ្ជាក់ពី​ភាពស្អាតស្អំរបស់​គាត់​ទៅកាន់​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ប៉ុណ្ណោះ ប៉ុន្តែ​នឹង​មិន​មាន​ឥទ្ធិពល​អ្វី​ដល់​ការ​ចរចា ឬរឿងក្តីរបស់​គាត់​នោះ​ឡើយ។ លោក​បន្តថា ស្ថានភាព​បច្ចុប្បន្ន គណបក្ស​កាន់​អំណាច​មាន​កម្លាំង​នយោបាយ​ខ្លាំងជាង ដូច្នេះគេ​នឹង​មិន​ព្រម​ចរចានោះទេ ដរាបណា​មិន​មាន​អន្តរាគមន៍​ពីសហគមន៍​អន្តរជាតិ៖ «ទស្សនៈ​ដែល​គាត់​លើក​ឡើងថា ខ្មែ​រនិង​ខ្មែរជជែក​គ្នា វា​ជា​ការ​ពិត​ហើយ។ ធាតុផ្សំវា​ត្រូវ​មានចាំបាច់​ហើយ ខ្មែរ និង​ខ្មែរ​ជជែកគ្នា ប៉ុន្តែ​បើ​អត់​មាន​ការ​​ចូលរួម ការ​រុញច្រាន និង​រួម​ចំណែក​ពីអន្តរជាតិ​ទេ អ្នក​នយោបាយ​កម្ពុជា​ហ្នឹង​មិន​អាច​ដោះស្រាយ​គ្នា​បានទេ»។

ទោះជាយ៉ាងនេះក្តី លោក ឯម សុវណ្ណារ៉ា គូស​បញ្ជាក់ថា មាន​សកម្មភាព​ជាច្រើន​ដែល​លោក កឹម សុខា នៅ​តែ​អាចធ្វើ​បាន ដោយ​មិន​ល្មើស​នឹង​បម្រាម​នយោបាយ។ សកម្មភាព​ទាំងនោះ មាន​ដូចជា ការ​ងារ​មនុស្ស​ធម៌ ការ​ចេញសារ ឬលិខិតសួរសុខ​ទុក្ខ​​ពលរដ្ឋ ​​ការពង្រឹងសាមគ្គីផ្ទៃក្នុងបក្ស និង​ស្វះស្វែងរក​ការគាំទ្រ​​ពី​តំណាង​ទូត​បរទេសជាដើម។

តុលាការ​របបលោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​លោក កឹម សុខា ពីបទ ​«សន្ទិដ្ឋិភាព ឬការ​ត្រូវ​រ៉ូវគ្នា​ជាមួយ​បរទេស»​ ដើម្បីផ្តួល​រំលំ​រដ្ឋាភិបាល ខណៈលោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចោទមេបក្ស​ប្រឆាំងរូបនេះពេញៗមាត់ថា បានប្រព្រឹត្ត​អំពើ​ក្បត់ជាតិ។ ក៏​ប៉ុន្តែរយៈពេល​ជាង ៣ ឆ្នាំមក​នេះ ទាំងលោក ហ៊ុន សែន និង​តុលាការ​របស់​លោក មិន​បាន​បង្ហាញភស្តុតាង​​រឹងមាំ​​ដែលគាំទ្រ​ដល់​ការ​ចោទ​ប្រកាន់លោក កឹម សុខា នោះឡើយ។ អាជ្ញាធរ​ប្រើ​តែវីដេអូឃ្លីប​មួយ​ដែល​លោក កឹម សុខា បាន​ថ្លែង​​អំពីការ​តស៊ូរបស់​លោក​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅកម្ពុជា ដើម្បីដាក់​បន្ទុក​លោក​តែប៉ុណ្ណោះ។

ក្រុម​ប្រទេស​ប្រជាធិបតេយ្យ អង្គការ​សង្គម​ស៊ីវិល​ជាតិ-និង​អន្តរជាតិ​ ព្រម​ទាំងទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិផ្នែក​សិទ្ធិមនុស្ស ​នៅ​តែទទួល​ស្គាល់ថា ​លោក កឹម សុខា ជាមនុស្ស​ស្អាតស្អំ និង​រងការ​ចោទប្រកាន់ដោយ​អយុត្តិធម៌។ ពួក​គេស្នើយ៉ាង​ទទូច​ដល់​របបលោក ហ៊ុន សែន ទម្លាក់​ចោល​បទចោទ​ប្រកាន់ និង​ផ្តល់​សេរីភាព​ពេញលេញ​ដល់​លោក កឹម សុខា ដើម្បីឱ្យ​​លោកអាចចាប់ផ្តើម​ជីវិត​​នយោបាយ​បាន​ដូច​ដើម​ឡើងវិញ៕

3 comments:

Anonymous said...

Kem Sokha just woke up from Coma.

One side of Khmer was installed and controlled by Yuon. This group belongs to Ah Yuon's slave Hun Sen. They must serve Yuon's interest.

The other side are Khmer nationalists.

So your asshole idea trying to negotiate among Khmer will never happen and will never work.

Ah Sdach Chkuot Sihanouk screw up the UN's effort because he was a dumb person. And now you are a dumb dog as Ah Sdach Kanteur Sihanouk.

The right thing for the Karma Sokha to do is bringing the CNRP back to life.

Wake up sex maniac Kem Sokha. People are so sick with your stupid ideas and your cowardliness.

Anonymous said...

He has been using his daughter to attack Sam Rainsy for many years.

Anonymous said...

When will Ah Karma Sokha resign from the CNRP's President ?
Ah Choy Marai Kem Sokha has been making and watching the CNRP die.
Ah Kem Sokha must do what he does best: Fucking any animal that has no tail