Khmer Circle:
All these UN missions to the country and their well-paid staffs shouldn't have to be 'urged' for their 'interventions' by locals in relations to rights abuses taking place right before their very eyes in the first place. After all, is it not their job to monitor and ameliorate such violations or practices by this regime? After receiving the victims’ ‘petitions’, no doubt, the embassy officials will go home, dine and wine as normal…or whatever else some of them will get up to at a far away place like Cambodia. ‘Your guess is as good as ours’, in the exact words of one UNDP official in Battambang -BTB- during a consultation meeting.
The same also applies to all the foreign embassies there; apart from maybe the likes of those of North Korea, Vietnam, Laos and China. Not necessarily in that order!
🔺🔺🔺
ដោយ អាស៊ីសេរី
2021-06-04
(រូបស្ដាំ) សកម្មភាពអាជ្ញាធរខណ្ឌចំការមនរារាំងក្រុមស្ត្រីថ្ងៃសុក្រមិនឱ្យប្រមូលផ្ដុំគ្នានៅមុខការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។
Photo Provided
អាជ្ញាធរខណ្ឌចំការមនរារាំងក្រុមស្ត្រីថ្ងៃសុក្រដែលមានគ្នាប្រមាណ ១០នាក់ មិនឱ្យប្រមូលផ្ដុំគ្នានៅមុខការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមិថុនានោះទេ។ វិធានការរបស់អាជ្ញាធរនេះ ធ្វើឡើងបន្ទាប់ពីក្រុមស្ត្រីទាំងនោះបានយកញត្តិទៅដាក់នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ដើម្បីស្នើសុំឱ្យស្ថាប័ននេះ ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលឱ្យដោះលែងសមាជិកគ្រួសាររបស់ពួកគាត់វិញ។
ការរារាំងនោះ ក្រុមសន្តិសុខខណ្ឌចំការមនបានឆក់ទាញយកបដា និងរូបថតស្វាមី និងម្ដាយរបស់អ្នកតវ៉ាពីដៃពួកគាត់ដែលកំពុងស្រែកទាមទាររកការអន្តរាគមន៍ធ្វើយ៉ាងណាឱ្យមានការដោះលែងសមាជិកគ្រួសារពីក្នុងពន្ធនាគារ ខណៈជំងឺកូវីដ១៩ បានរាលដាលចូលពន្ធនាគារព្រៃស។
ភ្លាមៗនោះ មន្ត្រីខ្មែរធ្វើការនៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា បានចេញមកទទួលញត្តិ និងសម្របសម្រួលជាមួយអាជ្ញាធរសុំយកបដា និងរូបថតជូនពលរដ្ឋវិញ។
1 comment:
Khmer people's suffering will continue until they sacrifice their blood to show the world their pains are unbearable now, with their blood as proof.
Khmer people's apathetic habit must be changed if they want to see some light in that horrible tunnel.
Post a Comment