Khmer Circle:
Wasn't the unconstitutionally dissolved CNRP 'the union of democrats'? And if the new union of democrats will have formed, will it not then be unconstitutionally dissolved again?
The country is comparable to a household that is being held hostage by a band of violent savages or bandits. The longer this goes on, the grimmer the fate of the captives.
🔺🔺🔺
ដោយ មាន ឫទ្ធិ
2021-08-12 rfa
រូបសញ្ញាគណបក្សនយោបាយតូចៗចំនួន៦ ដែលបែកចេញពីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានគេចែករំលែកតៗគ្នាលើបណ្តាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ។
រូប៖ ហ្វេសប៊ុក
មេដឹកនាំគណបក្សនយោបាយថ្មី ដែលជាអតីតមន្រ្តីបក្សប្រឆាំងលើកឡើងថា ការរួបរួមគ្នានៃអ្នកប្រជាធិបតេយ្យជារឿងល្អ ប៉ុន្តែអ្នកនយោបាយទាំងនោះនៅស្ទាក់ស្ទើពីការចងសម្ព័ន្ធភាពគ្នានេះ ដោយទាមទារពេលវេលាយូរថែមទៀត។ អ្នកនាំពាក្យបក្សកាន់អំណាចនិយាយថា ទោះមានការបូកបញ្ចូលគ្នារវាងគណបក្សទាំងនេះក៏មិនមែនជាគូប្រជែងជាមួយបក្សកាន់អំណាចដែរ។
គំនិតផ្ដួចផ្ដើមនៃការរួមគ្នាគណបក្សថ្មី ដែលជាអតីតមន្រ្តីបក្សប្រឆាំង ចាប់ផ្ដើមចេញពីគណបក្សកែទម្រង់កម្ពុជារបស់លោក អ៊ូ ច័ន្ទរ័ត្ន។
អតីតសមាជិករដ្ឋសភាពីគណបក្សសង្រ្គោះជាតិរូបនេះ ប្រាប់វិទ្យុអាស៊ីសេរីថា ការរួបរួមគ្នានៃអ្នកប្រជាធិបតេយ្យនឹងអាចធ្វើឲ្យកម្ពុជាមានប្រជាធិបតយ្យឡើងវិញ។ ថ្មីៗនេះលោកបានជួបសន្ទនាជាមួយទីប្រឹក្សាជាន់ខ្ពស់គណបក្សឆន្ទៈខ្មែរ លោក គង់ គាំ ហើយលោកថា លោក គង់ គាំ បានគាំទ្រគំនិតនេះ។ លោកបន្តថា ក្រៅពីគណបក្សរបស់លោក គង់ គាំ លោកក៏មានបំណងជួបមេដឹកនាំគណបក្សផ្សេងទៀតដែលចេញពីមន្រ្តីគណបក្សសង្រ្គោះជាតិ៖ «យើងគិតថា ប្រសិនបើមានឆន្ទៈដូចគ្នាខ្ញុំជឿថា ការជជែកគ្នាដើម្បីរួបរួមនេះអាចមានផលប្រយោជន៍ក្នុងការទាញយកប្រជាធិបតេយ្យមកវិញបើអញ្ចឹងទេបើនៅរប៉ាតរបាយប្រទេសហ្នឹងនឹងបន្តដំណើរឯកបក្សតទៅទៀត»។
លោក អ៊ូ ច័ន្ទរ័ត្ន ឲ្យដឹងទៀតថា លោកក៏បានជួបជជែកជាមួយមេដឹកនាំគណបក្សក្រៅរដ្ឋាភិបាលផ្សេងទៀតដែរ។
ទាក់ទងការលើកឡើងរបស់លោក អ៊ូ ច័ន្ទរ័ត្ន នេះវិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺបន្ថែមពីលោក គង់ គាំ និងប្រធានគណបក្សឆន្ទៈខ្មែរលោក គង់ មូនីកា បាននៅឡើយទេនៅថ្ងៃទី១២ ខែសីហា ដោយទូរស័ព្ទគ្មានអ្នកទទួល។
ទោះយ៉ាងណា លោក គង់ គាំ សរសេរលើហ្វេសប៊ុកលោកថា ការរួបរួមអ្នកប្រជាធិបតេយ្យមិនអាចគ្រាន់តែជាវោហាស័ព្ទនយោបាយនោះឡើយ។ ត្រូវប្រែក្លាយទ្រឹស្តីអោយទៅជាសកម្មភាពនិងលទ្ធផលជាក់ស្តែង។ លោកបន្តថា ការជ្រកក្រោមដំបូលតែមួយនៃអតីតមន្រ្តីគណបក្សសង្គ្រោះជាតិ គឺត្រូវឆ្លងការជួបពិភាក្សាគ្នាដោយស្ម័គ្រស្មោះនិងរួមគ្នាទទួលខុសត្រូវខ្ពស់។ លោកថា លោកជូនតួនាទីទៅគណបក្សកែទម្រង់កម្ពុជាធ្វើជាអ្នកសម្របសម្រួលជាមួយគណបក្សនយោបាយថ្មីៗទៀត។
ចំណែកស្ថាបនិកគណបក្សបេះដូងជាតិលោក សៀម ភ្លុក ឲ្យវិទ្យុអាស៊ីសេរីដឹងថា គណបក្សបេះដូងជាតិប្តេជ្ញារួមសាមគ្គីជាមួយអ្នកស្នេហាជាតិនិងអ្នកប្រជាធិបតេយ្យពិតប្រាកដផ្អែកលើគោលដៅរួម និងផលប្រយោជន៍រួមសម្រាប់ជាតិជានិច្ច។ ទោះយ៉ាណាលោកថា គណបក្សនេះមិនរួមសាមគ្គីសហការនយោបាយដើម្បីបំពេញមហិច្ឆតាដោយឡែក ផលប្រយោជន៍ដោយឡែកដែលលសម្រាប់បក្សពួកបុគ្គលឡើយ។
ស្រដៀងគ្នានេះដែរ ស្ថាបនិកគណបក្សកម្ពុជានិយមលោក អូក អ៊ី ប្រាប់ថា គណបក្សរបស់លោកក៏មានចេតនាចង់មានការរួបរួមនេះដែរ ប៉ុន្តែត្រូវការពេលច្រើនទៀតនិងការសម្រេចពីថ្នាក់ដឹកនាំបក្ស។ លោកឲ្យដឹងទៀតថា មុនពេលបង្កើតគណបក្សកម្ពុជានិយមមេដឹកនាំគណបក្សនេះក៏ធ្លាប់បានជជែកជាមួយអតីតមន្ត្រីបក្សប្រឆាំងផ្សេងទៀតថា នឹងគួរដើរផ្លូវក្នុងការរួបរួម ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ៖ «ទាក់ទងការរួបរួមយើងមានបំណងដែរ យើងស្វាគមន៍ការរួបរួមគ្នានៃគណបក្សទាំងអស់ណឹង ប៉ុន្តែមកដល់ពេលនេះថា ជាជំហរគណបក្សកម្ពុជានិយមបែបណានោះទាល់តែយើងរង់ចាំថ្នាក់ដឹកនាំសម្រេចគោលការណ៍ជារួមថារួបរួមឈរលើមូលដ្ឋានបែបណាដែរ»។
ជុំវិញការរួបរួមនេះដែរ អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺពីមេដឹកនាំ គណបក្សខ្មែរអភិរក្សនិយមរបស់លោក រៀល ខេមរិន្ទ និងគណបក្សខ្មែរស្រឡាញ់ជាតិរបស់ក្រុមលោក ជីវ កត្តា ដែលជាអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ បាននៅឡើយទេ។
រីឯអ្នកនាំពាក្យបក្សកាន់អំណាចលោក សុខ ឥសាន វិញឱ្យដឹងថា ការចង់ចងសម្ព័ន្ធភាពនៃគណបក្សរបស់អតីតមន្រ្តីបក្សប្រឆាំងជាសិទ្ធិរបស់អ្នកទាំងនោះ ប៉ុន្តែជោគជ័យ ឬ បរាជ័យនឹងដឹងនៅពេលក្រោយ។ ទោះយ៉ាងណាលោកថា ទោះមានការបូកបញ្ចូលគ្នាក្ដីក៏ការរួបរួមនេះមិនមែនជាគំរាមកំហែងដល់ការកាន់អំណាចរបស់បក្សកាន់អំណាចបានដែរ៖ «ក្បាលម៉ាស៊ីនដែលមកសុំនីតិសម្បទាធ្វើនយោបាយឡើងវិញសុទ្ធតែអតីតមន្ត្រីបក្សប្រឆាំងដែលទទួលបរាជ័យ អញ្ចឹងគាត់ចេញមក គាត់ប្រមូលផ្ដុំគ្នា ហើយអ្នកចេញមកសុទ្ធតែធ្លាប់ទទួលបរាជ័យទៅហើយ»។
គិតចាប់តាំងពីរដ្ឋាភិបាលលោក ហ៊ុន សែន បានរំលាយគណបក្សសង្រ្គោះជាតិ កាលពីចុងឆ្នាំ២០១៧ អតីតមន្រ្តីគណបក្សនេះជាងម្ភៃនាក់ហើយបានសុំសិទ្ធិធ្វើនយោ បាយនិងបង្កើតបក្សថ្មីជាបន្តបន្ទាប់គ្នាចំនួន៦បក្ស។ អ្នកវិភាគនយោបាយលោក សេង សារី យល់ថា ការសម្រុកបើកបក្សថ្មីនៃអតីតមន្រ្តីបក្សប្រឆាំងអាចមានកក្តាពីរគួរឲ្យកត់សម្គាល់គឺការចេញធ្វើនយោបាយរបស់នៃអតីតមន្រ្តីបក្សប្រឆាំងព្រោះអ្នកទាំងនោះអស់ភាពអត់ធ្មត់ក្នុងការមិនធ្វើសកម្មភាពនយោបាយ និងចំណុចសំខាន់មួយទៀត អាចថាមេដឹកនាំគណបក្សប្រឆាំងនៅពីក្រោយនៃការបើកគណបក្សថ្មីៗទាំងនោះ៕
5 comments:
To the former CNRP's leaders who just ate Ah Yuon's slave Hun Sen's shit and created new parties:
So, why did you create new parties for Ah LeuKeu ? If you are mentally disturbed, you must stay home and don't do anything to deepen Cambodia's problems.
Kanduoy Meh Vear because Cambodia has this kind of assholes such as this former CNRP's members, that's why the evil Vietnam always wanted to swallow Cambodia.
Pleu Ey Kor Pleu Maless Ah Runteas Banh !!
យើងដឹង ហើយក៏ធ្លាប់ឃើញដែរថាក្រឡាអុករបស់លោកដែកជោរលេងដាក់ប្រជាពលរដ្ឋខ្មែរនិងអ្នកនយោបាយខ្មែរគឺដដែលៗ ខ្ញុំមិនយល់ថាហេតុអ្វីបានជាយើងនៅតែនាំគ្នាចូលអន្ទាក់របស់ហ៊ុន សែនទៀត អត់យល់....ឱខ្មែរអ៊ើយខ្មែរ
This is done to waste more time and nothing else. No need to ask permission to form a party from a tyrant. Form a exile government and militias. The tyrant only knows one language. Remove the tyrant by any means necessary.
Just march peacefully and bravely demanding for the release of Rong Chhun and the reinstatement of the CNRP.
These are 2 absolute just causes for our struggle to free Cambodia from the evil Yuon and Ah Kwack.
To make the signatories of the 1991 Paris Peace Accord reconvene, we need to sacrifice about 3 thousands people during this peaceful demonstration to free Rong Chhun and the restoration of the CNRP.
This is the right way to fight Ah Kwack and Yuon that will produce a lasting peace for Cambodia.
Ah Kem Min Sok Kha is so happy with his President's title, and let his crazy daughter, Mi Chamkuot Kem Mono Li Lea, attack the CNRP from time to time.
Ah Kem Sokha is another one of Krom Ah Chkuot.
Post a Comment