Monday, 9 August 2021

លោក កឹម សុខា ផ្ញើសារ​តាម​មេធាវី ថា​កុំយក​ឈ្មោះ​លោក​ទៅ​ពាក់ព័ន្ធនឹង​​បំណង​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស


ដោយ សុជីវី
2021-08-08 rfa
លោក កឹម សុខា ផ្ញើសារ​តាម​មេធាវី ថា​កុំយក​ឈ្មោះ​លោក​ទៅ​ពាក់ព័ន្ធនឹង​​បំណង​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស 

លោក កឹម សុខា ប្រធាន​​គណបក្ស​​សង្គ្រោះជាតិ​ ដែលកំពុងជាប់ក្តីក្តាំនៅតុលាការពីបទក្បត់ជាតិ។
រូប៖ Provided photo


ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ​​លោក​ កឹម​ ​សុខា​ ​បាន​ផ្ញើ​សារ​តាមរយៈ​មេធាវី​​របស់​​លោក​​មួយ​​រូប​ ​​ថា​​កុំ​យក​ឈ្មោះ​​លោក​​ទៅ​​ប្រឡាក់ប្រឡូស​​នឹង​​បំណង​​បង្កើត​​រដ្ឋាភិបាល​​ក្រៅ​​ប្រទេស​ ​ព្រោះ​​លោក​​មិន​​ពាក់ព័ន្ធ​ ​មិន​​គាំទ្រ​ ​និង​​ចូលរួម​​ក្នុង​​ចលនា​​នោះ​​ទេ​។​

សារ​នេះ​​ធ្វើឡើង​តាមរយៈ​លោក​​មេធាវី​ ​ចាន់​ ចេន​ ​កាលពី​ថ្ងៃ​ទី​៧​ ​ខែ​​សីហា​ ​ដោយ​មេធាវី​ ​និង​​ជា​​សហការី​របស់​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​​បញ្ជាក់​ថា​ ​លោក​ កឹម​ ​សុខា​ ​មិន​​ត្រឹមតែ​មិន​គាំទ្រ​ការ​បង្កើត​រដ្ឋាភិបាលបង្រួបបង្រួម​ជាតិ​នោះ​​ទេ​ ​លោក​ថែមទាំង​មិន​គាំទ្រ​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មីៗ​របស់​បុគ្គល​ ​ឬ​ក្រុម​ណា​នោះ​​ដែរ​។​


​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ ​សម​ ​រង្ស៊ី ​កាលពី​ថ្ងៃ​ទី​​១​៧​ ​ខែ​​កក្កដា​ ​បាន​ប្រកាស​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ ​និង​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​​ស្នេហា​​ប្រជាធិប​តេយ្យ​ ​និង​​ការ​ផ្លាស់ប្តូរ​ ​នាំគ្នា​ចូលរួម​បង្កើត​រដ្ឋាភិបាលបង្រួបបង្រួម​ជាតិ​មួយ​ ​ដើម្បី​ទាមទារ​យក​លទ្ធិប្រជាធិបតេយ្យ​ ​និង​ការគោរព​សិទ្ធិមនុស្ស​មកវិញ​ ​ពីរ​ប​ប​លោក​ ​ហ៊ុន​ ​សែន​។​

​នៅ​ប្រទេសភូមា​ (​ឬ​មីយ៉ាន់ម៉ា​) ​ក្រោយ​រដ្ឋប្រហារយោធា​ ​ដែល​ដណ្ដើមអំណាចដោយ​ក​ម្រោ​ល​ពី​គណបក្ស​ដែល​ជាប់ឆ្នោត​ ​និង​ចាប់​មេដឹកនាំ​គណបក្សប្រឆាំង​ដាក់​​ពន្ធ​នាគា​រ​ ​មន្រ្តី​បក្ស​ប្រឆាំង​ដែល​ជាប់ឆ្នោត​ ​និង​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ ​រួម​ទាំង​ឧត្តមសេនីយ៍​យោធា​ដែល​មិន​ពេញចិត្ត​រដ្ឋប្រហារ​នោះ​ផង​ ​បាន​រួមគ្នា​បង្កើត​រដ្ឋាភិបាល​ស្រមោល​មួយ​ ​ហៅថា​ «រដ្ឋាភិបាលបង្រួបបង្រួម​ជាតិ»​ ​ដើម្បី​បញ្ចប់​របប​យោធា​ផ្តាច់ការ​នៅ​ភូមា​។​

លោក​ ​សម​ ​រង្ស៊ី ​ចង់​យក​គំរូ​តាម​អ្នក​ស្រលាញ់​ប្រជាធិបតេយ្យ​នៅ​ភូមា​ ​និង​សង្ឃឹម​ថា ​មានការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​។​ ​ប៉ុន្តែ​រហូត​មកដល់ពេលនេះ​ ​គម្រោង​របស់​​លោក​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស​នេះ​ ​នៅ​មិនទាន់​ចេញ​ជា​រូបរាង​នៅឡើយ​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ កឹម​ ​សុខា​ ​កំពុង​ជាប់​ក្ដីក្តាំ​នៅ​តុលាការ​ពី​បទ​ក្បត់ជាតិ​។​ ​តុលាការ​បាន​ដាក់​លោក​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ ដោយ​មិន​ឲ្យ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ ​និង​គ្មាន​សិទ្ធិ​ធ្វើនយោបាយឡើយ​៕

3 comments:

Anonymous said...

Keep going Ah Kem Min Sok Kha. You and your Dogter have transformed yourselves into a useful dog for Ah Yuon's slave Hun Sen.

You are so proud of the title President of the CNRP. You don't want to give this title to anybody.

Anonymous said...

Chicken Khmers never fight for Cambodia. Only themselves. They are part of the problem. Chicken Khmers serve to pacify the resistance, just like those foreign pundits who criticized Khmers as 'agitators'.

Anonymous said...

https://www.youtube.com/watch?v=TjDmO9ScwsA