Monday, 28 March 2022

ស្ត្រី​ខ្មែរ​​មួយ​ចំនួន​​យល់​ថា ​គ្រួសារ​​អាច​​មាន​​​សុភមង្គល​​នៅពេល​​ប្រទេស​​មាន​​ប្រជាធិបតេយ្យ និង​​គោរព​​សិទ្ធិមនុស្ស​​ពិតប្រាកដ


Khmer Circle

Whether Cambodia can have democracy and human rights or not is very much a geopolitical question.

It's no coincidence that having gone through hell and back in the seventies, the international community's best intentions, the PPA, a liberal constitution and billions of tax payers' dollars spent the country is still in the grip of a mafia regime led by a violent mafia crook installed and favoured by Hanoi.

Mr Putin will be well advised to consult the Vietnamese on how to plant the seeds of 'genocide' through the abetted rise and reign of "the world's worst human rights violator" [in the words of former US president Jimmy Carter] i.e. the KR, its subsequent replacement by another abetted regime - the current CPP - and a peasant just as hell-bent as Pol Pot was in his determination to thwart his country's hope for a place among the civilised world.

After all, why killing innocent civilians with supersonic missiles and cluster bombs and earning yourself the rest of the world's hostility in the process when you could very well have all those heinous atrocities done for you and then - at the right opportune phase - walk in unopposed as liberator to pick up the prize?

You see how smart we Vietnamese are?  

🔺🔺🔺 

ដោយ សុជីវី
2022-03-27
ស្ត្រី​ខ្មែរ​​មួយ​ចំនួន​​យល់​ថា ​គ្រួសារ​​អាច​​មាន​​​សុភមង្គល​​នៅពេល​​ប្រទេស​​មាន​​ប្រជាធិបតេយ្យ និង​​គោរព​​សិទ្ធិមនុស្ស​​ពិតប្រាកដ 

ក្រុមស្ត្រីខ្មែរ​ដែល​ជា​សកម្មជន​បរិស្ថាន និង​សិទ្ធិមនុស្សនាំគ្នា​បង្ហោះប៉ោងប៉ោង​នៅ​មុខ​ពន្ធនាគារព្រៃស​កាលពី​ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ដើម្បីលើក​ទឹកចិត្តស្ត្រីជា​កូដករណាហ្គាវើលដ៍​ដែលកំពុងជាប់​ឃុំ​នាពេលកន្លងមក។
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ


សេចក្ដីសុខ ឬ​សុភមង្គល​ក្នុង​គ្រួសារ តែង​ប្រែប្រួល​ទៅ​តាម​គ្រួសារ​នីមួយៗ និង​ទៅ​តាម​ស្ថានភាពដែល​គេ​ជួបប្រទះ។ ទោះជាយ៉ាងណា​ស្ត្រី​ខ្មែរ​មួយចំនួន​យល់​ថា​គ្រួសារ​​អាច​មាន​សុភមង្គល​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ គឺ​នៅ​ពេល​ប្រទេស​មាន​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ពិតប្រាកដ។ របាយការណ៍​ស្ដីពី​សុភមង្គល​ពិភព​​លោក​ឆ្នាំ២០២២ រកឃើញថា កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​១១៤​ក្នុង​ចំណោម​១៤៦ប្រទេស។

មូលហេតុ ដែល​នាំ​ឱ្យ​មាន​សេចក្ដីសុខ ឬ​សុភមង្គល​គ្រួសារ​អាច​ស្ថិត​នៅ​ក្នុងរង្វង់ស្ថានភាពរឿងរ៉ាវ​តូចតាច​ គឺ​ត្រឹមតែ​មាន​ការ​ហូប​ចុក​គ្រប់គ្រាន់ កូនៗ​បាន​ទៅ​សាលារៀន ឬ​អាច​ធំ​ដំ​រហូត​ដល់​ទាក់ទង​នឹង​យុត្តិធម៌​សង្គម និង​អ្នក​ដឹកនាំ​ប្រទេស​ផងដែរ។


ស្ត្រី​នៅ​ក្នុង​គ្រួសារ​អ្នក​រើស​សំរាម​នៅ​គំនរ​សំរាម​ជើងឯក​ក្នុង​រាជធានី​ភ្នំពេញលោកស្រី ម៉ិល រី រៀបរាប់​ថា​ រាល់​ថ្ងៃ​នេះ​គ្រួសារ​លោកស្រី រក​មួយ​ថ្ងៃ​សម្រាប់​មួយថ្ងៃ ហើយ​​ថ្ងៃ​ខ្លះ​ក៏​​រក​ស្ទើរ​មិន​បាន​ហូប។ លោកស្រី ប្រាថ្នា​ជីវភាព​ល្អ​គ្រាន់​បើ​ជាង​សព្វថ្ងៃ​នេះ ពិសេស​គឺ​មិន​ឱ្យ​កូនៗ​មាន​វាសនា​ដូច ឱពុក ម្ដាយ៖ «ចំពោះ​ថា​មាន​សុភមង្គល​ហ្នឹង រឿង​អ្វី​ៗ​គឺ​ខ្ញុំ​អត់​ធ្មត់​បាន​ច្រើន ក្នុង​ក្រុម​គ្រួសារ​មិន​ជា​បញ្ហា​ទេ​គឺ​យើង​ចេះ​អត់ឱន​គ្នា​ខ្លះ ប៉ុន្តែ​បញ្ហា​គឺ​រឿង​ជីវភាព​គ្រួសារ​ទី១ ទី២ គឺ​តស៊ូ​ចង់​ឱ្យ​កូន​បាន​រៀន មិន​ចង់​ឱ្យ​កូន​រើស​អេតចាយ​តទៅទៀត ចឹង​ខំប្រឹង​ឱ្យ​កូន​រៀន​ក៏​ខ្វះមុខ​ខ្វះក្រោយ ដល់​ចឹង​ធម្មតា​តែ​ដល់​ថ្ងៃណា​រក​បាន​ចេះតែ​សប្បាយ​ចិត្ត​ទៅ ថ្ងៃ​រក​មិន​បាន​ក៏​ទៅ​ជា​តប់​ប្រមល់»។

មិន​ខុស​គ្នា​នេះ​ដែរ ​ស្ត្រី​ជា​កសិករ​ម្នាក់​នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់​ស្ពឺ លោកស្រី ឃន ខន ដែល​បាត់បង់​ដីធ្លី ដោយសារ​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន លី យ៉ុងផាត់ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​​លោកស្រី​ប្រាថ្នា​ឱ្យ​មាន​ដីធ្លី និង​ផល​កសិកម្ម​មាន​ទីផ្សារ​ត្រឹមត្រូវ៖ «ដីធ្លី​នេះ​ខ្ញុំ​ចង់បាន​តែ​ដី​ម៉ោ​វិញ ដើម្បី​បង្កើន​ផល​បាន​វា​រីករាយ​ក្នុង​គ្រួសារ។ រាល់​ថ្ងៃ​នេះ​ខ្ញុំ​បាត់​បង់​ដីធ្លី​ហ្នឹង​ហើយ​បាន​វា​មិន​ជួបជុំ​គ្រួសារ ចឹង​ចង់​បាន​ដី ចង់​បាន​សំណង​មក​វិញ។ ខ្ញុំ​ទៀត​ថា​ប៉ុណ្ណេះ គិត​ថា​បើ​យើង​ដាំ​ដំណាំ​ទៅ​បាន​ផល​មាន​ដី​តិច​តួច​ហ្នឹង​ទៅ បាន​ហើយ​វា​អត់​មាន​ទី​ផ្សារ​លក់​ត្រឹម​ត្រូវ​វា​បាន​តែ​ដើរ​លក់​បាន​តិចតួច ហើយ​ដំណាំ​សល់​ដដែលៗ»។

អង្គការ​សហប្រជាជាតិ​បាន​រើស​យក​ថ្ងៃទី២០ ខែ​មីនា ជា​ទិវា​អន្តរជាតិ​សេចក្ដីសុខ ឬ​សុភមង្គល ដោយ​ចាប់​ផ្ដើម​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ២០១២។ អង្គការ​នេះ​មាន​គោល​បំណង​ឱ្យ​ពលរដ្ឋ​នៅ​លើ​ពិភព​លោក​បានដឹង​ពី​សារៈសំខាន់​នៃ​សុភមង្គល​ក្នុង​ជីវិត​របស់​ពួកគេ។

សកម្មជន​ធ្លាប់​ជាប់​ពន្ធនាគារ ដោយសារ​សកម្មភាព​ស្រឡាញ់​បរិស្ថានកញ្ញា ភួន កែវ រស្មី វិញ បញ្ជាក់​ថា សុភមង្គល​របស់​កញ្ញា និង​ក្រុម​យុវជន​ស្រលាញ់​បរិស្ថាន​គឺ​នៅ​ពេល​អ្នកដឹកនាំ​ល្អ​ម្នាក់៖ «យើង​ទាំង​អស់​គ្នា ដែល​ជា​សកម្មជន​បរិស្ថាន​ក៏ដោយ​ជា​អ្នកការពារ​សិទ្ធិមនុស្ស​ក៏ដោយ​ខ្ញុំ​ជឿ​ថា បើ​ប្រទេស​យើង​មាន​ប្រជាធិបតេយ្យ​​ហើយ យើង​មាន​មេដឹកនាំ​ល្អ​ម្នាក់​ហើយ អាច​ថា​បើ​សិន​ជា​មាន​ថ្ងៃ​ហ្នឹង​មែន មិនដឹង​ថា​សកម្មជន​ទាំង​អស់​នៅ​ក្នុង​ស្រុកខ្មែរ​ហ្នឹង​គាត់​សប្បាយ​ចិត្ត​ប៉ុណ្ណា​ទេ ហើយ​ប្រហែល​ជា​គាត់​អាច​មាន​ពេល​តៅ​លម្ហែ​កាយ មាន​ពេល​នៅ​ជាមួយ​គ្រួសារ មិនបាច់​មាន​ការកៀប​សង្កត់ រហូត​ដល់​បែកបាក់​គ្រួសារ អ្នកខ្លះ​ឃ្លាត​ឆ្ងាយ។ ដូច​ខ្ញុំ​នៅ​ក្មេង​អីចឹង​ពេលខ្លះ​ខ្ញុំ​ចង់​ពេល​ខ្លះ​ចង់​ទៅ​កម្សាន្ត ទៅ​សម្រាក ចង់​ចំណាយ​ពេល​ទៅ​លើ​ការសិក្សា​ឱ្យ​បាន​ច្រើន ធ្វើ​ការងារ​ផ្សេងៗ​ទៀត​បាន​ច្រើន ប៉ុន្តែ​ដោយសារ​ស្ថាន​ផាព​របស់​ប្រទេស​យើង​ឥឡូវ​ខ្ញុំ​គិត​ថា​ជា​ស្ថានភាព ដែល​ត្រូវការអ្នកហ៊ាន​ចូលរួម អ្នកអត់ធ្មត់ អ្នកហ៊ាន​ប្រឈម​នូវ​ហេតុការណ៍​ដែល​អាចកើតឡើង។ សេចក្ដីសុខ​របស់​ខ្ញុំ​គឺ​ដូច​ខ្ញុំ​រៀបរាប់​ទាក់ទង​នឹង​អ្នក​ដឹកនាំ​ប្រទេស និង​ស្ថានភាព​របស់​ប្រទេស​ល្អ​ប្រសើរ​ឡើងជាង​សព្វថ្ងៃ​ហ្នឹង»។

ស្រដៀង​គ្នា​នេះ ប្រពន្ធ​សកម្មជន​បក្ស​សង្រ្គោះជាតិលោក កាក់ កុម្ភារ ដែល​កំពុង​ជាប់​ឃុំ​លោកស្រី ព្រុំ ចាន់ថា មើលឃើញ​ថា ​សេចក្ដី​សុខ​របស់​គ្រួសារ​លោកស្រី​ទាក់ទង​នឹង​ការធានា​សិទ្ធិ​នយោបាយ​ពលរដ្ឋ ក្នុង​សង្គម​ប្រជាធិបតេយ្យ​ពិត​ប្រាកដ៖ «ទោះជាក្រុមគ្រួសារ​ខ្ញុំ​រួច​ពី​ពន្ធនាគារ​ក៏​ដោយ ខ្ញុំថា​ឧបមា​ចឹង​ចុះ ឬ​ក៏​មាន​ការដោះលែង​ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​ក៏ដោយ ក៏​ខ្ញុំ​គិត​ថា​អត់មាន​សេចក្ដី​សុខ សុភមង្គល​ពិត​ប្រាកដ​ដែរ ដោយសារតែ​ប្រទេស​ទាំង​មូល​អត់ទាន់​មាន​សេរីពហុបក្ស​ពិតប្រាកដ ឬ​ប្រជាធិបតេយ្យ​ពិតប្រាកដ និង​មិន​គោរព​សិទ្ធិ​មនុស្ស​ពិតប្រាកដ គឺមិនអាច​មាន​​សុភមង្គល​បាន​ទេ។ បើ​តាម​ក្នុង​គ្រួសារ​ខ្ញុំ​ផ្ទាល់ លុះណាតែ​ប្រទេស​កម្ពុជា​មួយ​ហ្នឹង​មាន​មេដឹកនាំ ដែល​ល្អ គោរពប្រជាធិបតេយ្យ​ពិត​ប្រាកដ មាន​ការបោះឆ្នោត​ដ៏​ត្រឹមត្រូវ ឬ​ក៏​គោរព​សិទ្ធិ​មនុស្ស​ហ្នឹង​បាន​ហៅ​ថា​សុភមង្គល​នៃ​ក្រុមគ្រួសារ​ពិតប្រាកដ​នៃ​ប្រទេស​តាំង​មូល​បាន»។

ចំណែក​ឯ​សកម្ម​ជន​ដីធ្លី​ក្នុង​ខេត្ត​កោះកុងលោកស្រី ផាវ ញើង លើកឡើង​ថា ​លោកស្រី​មិន​ធ្លាប់​ឮ​ទិវា​នេះ​ពីមុន​មក​ទេ យ៉ាងណា​ក៏​ដោយ​លោកស្រី​ថា​ គ្រួសារ​លោកស្រី​មាន​ក្ដី​សុខ​បាន​លុះត្រាតែ​សង្គម​នេះ​មាន​ការគោរព​សិទ្ធិមនុស្ស​ពិតប្រាកដ៖ «បងឈឺចាប់ណាស់​នៅពេលឮពាក្យ​ថា​ទិវា​សុភមង្គល ហើយ​លើកទី១ហើយ​ដែល​បង​បានឮ។ បង​អត់ដែល​បានឮទេ ព្រោះក្ដីស្រឡាញ់​ក៏​ដោយ សុភមង្គល​ក៏ដោយ ភាព​កក់​ក្ដៅ​ក៏​ដោយ សុខសន្តិភាព​ក៏​ដោយ បង​ឮ​តែ​គេ​និយាយ​តែ​ចំពោះ​បង បងអត់ដែល​ទទួល​បាន​ការកក់ក្ដៅ ទាំង​អស់​ហ្នឹង ចឹង​ចង់​ផ្ដាំផ្ញើ​ទៅ​រដ្ឋាភិបាល​ថា ដើម្បី​ឱ្យ​ទិវា​សុភមង្គល​ក៏ដោយ ទិវា​ក្ដីស្រលាញ់​ក៏​ដោយ​ លុះត្រាណា​ប្រទេសយើង​មាន​សុខ​សន្តិភាព​ពិត ឥឡូវ​នេះ​ខ្ញុំ​មិន​បដិសេធ​ថា​អត់​មាន​សន្តិភាព​ទេ ប៉ុន្តែ​ជា​សន្ដិភាព​ផ្លូវ​ចិត្ត​ផ្លូវ​កាយ​របស់​ជន​ដែល​គេ​ម៉ោរំលោភ​យក​ដីយកធ្លី​របស់​ពួក​ខ្ញុំ។ ក្នុង​អារម្មរណ៍​យើង​អត់រីករាយ​អត់​បាន។ សុភម្គល​នៅ​លើ​ស្រុកទេស​យើង​អត់​មាន​ការរំលោភ​បំពាន​លើសេរីភាព​ក្នុង​ការដើរហើរ​របស់​ពួក​បង ហើយ​អត់​មាន​ការ​បាត់បង់ដីធ្លី មាន​ការងារ​ធ្វើ​ជួបជុំគ្រួសារ»។

ទាក់ទង​នឹង​ការធានា​សុខសន្តិភាព​ផ្លូវ​ចិត្ត​ពលរដ្ឋ ដែល​ពលរដ្ឋ​ចាត់ទុក​ថា​ សេចក្ដីសុខ​មួយ​ដែរនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាង​ថា​ លោក​នឹង​មិនអាច​ធានា​សន្តិភាព​ផ្លូវ​ចិត្ត​ដល់​ពលរដ្ឋ​បាន​ឡើយ៖ «ប៉ុន្តែ​ខ្ញុំ​នៅ​តែ​បញ្ជាក់​សារ​ជា​ថ្មី​ថា ខ្ញុំ​មិន​អាច​រក​សន្តិភាព​ផ្លូវចិត្ត​ជូន​អស់​លោក​អ្នក​បាន​ទេ ព្រោះ​ឥឡូវ​ហ្នឹង​គេ​អត់​និយាយ​អី​ទេ គេ​ប្រឹង​ឱ្យ​ខ្ញុំ​រក​សន្តិភាព​ផ្លូវ​ចិត្ត ព្រោះ​គេ​ថា​បើ​អត់មាន​សន្តិភាព​ផ្លូវ​ចិត្ត​ទេ គឺ​មិនអាច​ហៅ​ថា​សន្តិភាព។ អីចឹង​សូម​អ្នក​ឯង​ទៅ​រក​នៅ​ស្ថាន​ព្រះឥន្ទ្រ​ទៅ។ នៅ​ស្ថាន​ព្រះ​ឥន្ទ្រ​ក៏​មិន​ប្រាកដ​ថា​ មាន​សន្តិភាព​ផ្លូវ​ចិត្ត​ទេ។ អីចឹង​សុំ​ឱ្យ​អ្នក​ដែល​ឱ្យ​ខ្ញុំ​ធានា​សន្តិភាព​ផ្លូវ​ចិត្ត​ឱ្យ​គេ សុំ​ទៅ​រក​ខ្លួន​ឯង​ទៅ​អាត្មា​​មិន​ទៅ​រក​បាន​ទេ»។

ត្រង់​ចំណុច​នេះ អ្នក​សិក្សា​ការអភិវឌ្ឍន៍លោកបណ្ឌិត មាស នី មាន​ប្រសាសន៍​តប​វិញ​ថា មេដឹកនាំ​ប្រទេស​ពិត​ជា​មិន​អាច​ទៅ​ផ្ដល់​សេចក្ដីសុខ សុភមង្គល​ដល់​ពលរដ្ឋ​ឱ្យ​ដូចៗគ្នា​បាន​ទេ ប៉ុន្តែ​មេដឹកនាំ​មាន​តួនាទី​ធានា​យុត្តិធម៌​សង្គម ដែល​ជា​ធាតុផ្សំ​សំខាន់​ក្នុង​ការផ្ដល់​សុខ​សុវត្ថិភាព និង​សុភមង្គល​ដល់​ពលរដ្ឋ៖ «ក្នុង​សង្គម​មួយ​ដែល​​ប្រព័ន្ធ​យុត្តិធម៌​ហ្នឹង​បាន​ក្លាយ​ទៅជា​ប្រព័ន្ធ​មួយ​ ដែល​បង្ក​ឱ្យមាន​អយុត្តិធម៌​ ហើយ​ពលរដ្ឋ​ទឹកភ្នែក​​ដោយសារតែ​ប្រព័ន្ធ​យុត្តិធម៌​ហ្នឹង អាហ្នឹង​ក៏សង្គម​ហ្នឹង​មិន​អាច​មាន​សុខសន្តិភាព​ មាន​ការសប្បាយ​ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិត្ត​ទៅបាន​ដែរ»។

កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​១១៤​ក្នុង​ចំណោម​១៤៦ប្រទេសក្នុងពិភពលោក និង​ចំណាត់​ថ្នាក់​ទី៨ ក្នុង​ចំណោម​​ប្រទេស​សមាជិក​អាស៊ាន នៅ​ក្នុង​របាយការណ៍​ស្ដីពីសុខ​សុភមង្គល​ពិភព​លោក ឆ្នាំ២០២២ ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី២០ ខែ​មីនា​កន្លង​ទៅ។ ការ​ដាក់​ចំណាត់​ថ្នាក់​នេះ​ ផ្អែក​ទៅ​លើ​ការវាយតម្លៃ​អំពី​សុខ​សុភមង្គល ដោយ​សំដៅ​​ទៅ​​លើ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP per capita) ការ​គាំពារ​សង្គម រយៈពេល​រស់នៅ​ដោយ​មាន​សុខភាព​ល្អ សេរីភាព​​ក្នុង​ជម្រើស​​ជីវិត​រស់​នៅ ភាព​សប្បុរស និង​សេរីភាព​រួច​ផុត​ពី​អំពើ​ពុករលួយ។ របាយការណ៍​នេះ​រំលឹក​ដល់ខួប១០​ឆ្នាំ​នៃ​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​សុភមង្គល​របស់​អង្គការ​សហប្រជាជាតិ៕

2 comments:

Anonymous said...

The evil Vietnam had a long plan to destroy Cambodia by first attacking Lon Nol regime, then empowering the Khmer Rouge and Vietnam's secret agent's Khmer Vietminh to win the battle. Then the mass killings by the Khmer rouge and Khmer Vietminh over Khmer people erupted while Vietnam watched happily on the sideline.

Ah Yuon's slave Hun Sen has learned this trick from Vietnam. That's why we have always seen the killers became the victims and vice versa.

Anonymous said...

China and Russia is moving to recognized the taliban. So has the US, UK and the West. They are moving toward recognizing the taliban. Doesn't even matter what they did or how bad they are. The only thing that matter is they won. Remember why it worth to fight with everything and use any means necessary rather than sit around and beg for help. Remember, Malaysia and Philippines shot the evil Yuon when they trespassed. It was settle rather then let the evil Yuon play games. You play games with the evil Yuon and they will steal everything and kill you and your country.