Khmer Circle:
These are MOUs we 'know' about, but what about MOUs signed in secrecy of which we know nothing about? For instance, the Khmer people have no idea whatsoever as to the details of a series of territory treaties signed between Hanoi and their CPP regime since the 1980s when Cambodia was still under Vietnamese armed occupation.
Cambodia belongs to all Cambodians right?
^^^
ដោយ ម៉ៅ សុធានី
2022-04-02
អ្នកជំនាញថា MOU រវាងកងទ័ពជើងគោកកម្ពុជានិងចិន បង្ហាញពីភាពលម្អៀងកាន់តែខ្លាំងទៅរកចិន លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោក ហ៊ុន សែន ចុះ MOU ជាមួយមេបញ្ជាការកងទ័ពជើងគោកចិនលោក លីវ ចេនលី (Liu Zhen Li) កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។
រូប៖ HMN Page
អ្នកតាមដានស្ថានការណ៍នយោបាយមើលឃើញថា កម្ពុជាមិនទាន់បង្ហាញជំហរអព្យាក្រិត្យផ្នែកយោធារវាងប្រទេសមហាអំណាចនៅឡើយទេ។ ការលើកឡើងនេះ គឺបន្ទាប់ពីកងទ័ពជើងគោកកម្ពុជានិងចិនបានចុះអនុស្សារណៈនៃការយោគយល់ (MOU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
អ្នកវិភាគនយោបាយបារម្ភអំពីជំហរលម្អៀងរបស់កម្ពុជាដោយផ្អែកទៅរកចិនតែម្ខាង នឹងធ្វើឱ្យកម្ពុជារងទណ្ឌកម្មផ្នែកការទូតនិងសេដ្ឋកិច្ចបន្ថែមទៀត ខណៈជម្លោះភូមិសាស្ត្រនយោបាយកាន់តែតានតឹងរវាងចិននិងអាមេរិក។
អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា បើការចុះអនុស្សារៈរវាងកងទ័ពកម្ពុជា-ចិនពេលនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់លទ្ធភាពពង្រឹងវិស័យការពារជាតិ ដោយគោរពអធិបតេយ្យភាពកម្ពុជាគឺជារឿងល្អ ប៉ុន្តែលោកថាជំហររបស់កម្ពុជាលម្អៀងទៅចិន។ លោកសង្កេតឃើញថាកន្លងទៅប្រទេសប្រជាធិបតេយ្យមួយចំនួន ជាពិសេសសហរដ្ឋអាមេរិកមិនដែលជំនាស់នឹងទំនាក់ទំនងផ្នែកយោធារវាងកម្ពុជា-ចិននោះទេ ប៉ុន្តែប្រទេសទាំងនោះ ចង់ឃើញកម្ពុជារក្សាជំហរអព្យាក្រិត្យដោយមិនលម្អៀងស្របតាមរដ្ឋធម្មនុញ្ញ និងការអះអាងរបស់មេដឹកនាំ។
ទោះយ៉ាងណាលោកថាកម្ពុជានៅតែជ្រើសរើសយកចិនតែមួយដែលធ្វើឱ្យកម្ពុជានឹងខាត់បង់ផលប្រយោជន៍ផ្នែកនយោបាយការបរទេស និងពាណិជ្ជកម្មបន្ថែមទៀតដោយសារជំហរលម្អៀងរបស់ខ្លួន៖ «ការសម្រេចចិត្តកន្លងមកដូចជាការលុបចោលសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិកហៅថាឆ្មាំអង្គរ និងគោលព្រៃជាមួយអូស្រ្តាលី តែរក្សាសមយុទ្ធយោធាជាមួយចិនហៅថានាគមាសមួយ កន្លែងហ្នឹងហើយដែលយើងបាត់តុល្យភាពនិងអព្យាក្រិត្យរបស់ខ្លួន ហើយផ្ទុយពីទ្រឹស្តីដែលខ្លួនថាកម្ពុជារដ្ឋអព្យាក្រិត្យ អធិបតេយ្យភាព តែបើសិនយើងទំនាក់ទំនងជាមួយចិនសាទរដែរ ប៉ុន្តែធ្វើមិចរក្សាតុល្យភាពមកវិញមក អាចលុបបំបាត់បានហើយ»។
ប្រតិកម្មនេះ កើតមានឡើងក្រោយពីមេបញ្ជាការកងទ័ពជើងគោកកម្ពុជា លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោក ហ៊ុន សែន និងមេបញ្ជាការកងទ័ពជើងគោកចិន លោក លីវ ចេនលី (Liu Zhen Li) បានចុះហត្ថលេខារួមគ្នាតាមប្រព័ន្ធអនឡាញ (Online) លើអនុស្សារៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកប្រទេសទាំងពីរកាលពីថ្ងៃទី៣១ ខែមីនា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជិតស្និត និងយូរអង្វែងរវាងកងទ័ពជើងគោកទាំងពីរ ព្រមទាំងបើកផ្លូវដើម្បីកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ក្នុងជំនួបនេះភាគីទាំងពីរគូសបញ្ជាក់ថាកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពជើងគោកទាំងពីរនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់ដំណើរការទៅមុខនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជាចិន ឱ្យកាន់តែរឹងមាំជាដើម។
ជុំវិញរឿងនេះ អ្នកនាំពាក្យបញ្ជាការដ្ឋានកងទ័ពជើងគោកនៃក្រសួងការពារជាតិ លោក ម៉ៅ ផល្លា ប្រាប់វិទ្យុអាស៊ីនៅថ្ងៃទី០២ ខែមេសាថា ជំនួបនោះភាគីទាំងពីរ បានពិភាក្សាដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការល្អ ដោយជួយគ្នាទៅវិញទៅមក ដើម្បីសន្តិភាព សន្តិសុខតែប៉ុណ្ណោះដោយមិនពាក់ព័ន្ធបញ្ហានយោបាយនោះទេ។ លោកអះអាងថាកងទ័ពជើងគោកកម្ពុជាមានទំនាក់ទំនងផ្នែកយោធាជាមួយប្រទេសនានាដោយមិនរើសអើងឡើយ។ ទោះយ៉ាងណា លោក ម៉ៅ ផល្លា ទទួលស្គាល់ថារយៈពេលបីឆ្នាំមកនេះទំនាក់ទំនងរវាងកងទ័ពជើងគោកកម្ពុជា-អាមេរិកនៅមានកម្រិតនៅឡើយ ដោយសារបញ្ហាការរីករាលដាលជំងឺកូវីដ១៩ និងការខកខានធ្វើសមយុទ្ធឆ្មាំអង្គររួមគ្នា៖ «ខ្ញុំនៅជើងគោកយូរឆ្នាំដែរ ពុំដែលបដិសេធថាប្រទេសណាមកសហការ ឬធ្វើជំនួបអីគ្រប់បែបយ៉ាងហើយបដិសេធដូចគ្មានទេ លើកលែងតែកូវីដ១៩ បដិសេធច្រើនប្រទេសដែលឥឡូវធូរស្រាលបន្ថិចយើងបានជួបត្រឹមវីដេអូទេ តែគោលបំណងនៃជួបមិនអីសំខាន់តែពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីសហការធ្វើឱ្យចំណងមិត្តភាព សហការរវាងកងទ័ពយើងទាំងពីរឱ្យរលូតតែប៉ុណ្ណឹង មិនដល់ថ្នាក់ពាក់ព័ន្ធដល់រឿងនយោបាយអីទេបាទ»។
ផ្ទុយពីការបកស្រាយនេះ អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា មើលឃើញថាការចុះអនុស្សារៈ (MoU) រវាងកងទ័ពជើងគោកកម្ពុជាចិនបង្ហាញថាកម្ពុជាជ្រើសរើសយកចិនកាន់តែស៊ីជម្រៅបន្ថែមទៀត។ លោកបន្តថានេះ គឺជាសញ្ញាមួយក្រើនរំលឹកដល់ប្រទេសប្រកាន់លទ្ធប្រជាធិបតេយ្យទាំងនោះឱ្យប្រុងប្រយ័ត្នចំពោះការកើនឡើងនូវវត្តមានយោធាចិននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍ ខណៈទំនាក់ទំនងយោធារវាងកម្ពុជាអាមេរិកមិនទាន់បង្ហាញសញ្ញាវិជ្ជាមានណាមួយរហូតមកដល់ពេលនេះ៖ «អឹមអូយូហ្នឹងខ្ញុំគិតថាមួយផ្នែកផ្តល់អត្ថប្រយោជន៍ក្នុងការពង្រឹងសមត្ថភាព និងយុទ្ធសាស្រ្តផ្នែកយោធា រួមទាំងហេដ្ឋារចនាសម្ព័ន្ធកងទ័ពផងដែរ ប៉ុន្តែមួយផ្នែកទៀតវាផ្តល់ផលលំបាកយុទ្ធសាស្រ្ត ភូមិសាស្រ្តនយោបាយ ដោយសារកម្ពុជាចូលគៀកចិន ចឹងក្នុងខ្សែភ្នែករបស់លោកខាងលិចជាពិសេសសហរដ្ឋអាមេរិកហ្នឹងមើលឃើញកម្ពុជាមិនអំណោយផលប៉ុន្មានទេ ហើយវាធ្វើឱ្យវត្តមានកងទ័ពរបស់ចិននៅអាស៊ីអាគ្នេយ៍កាន់តែកើនខ្លាំង ចឹងវាជាផ្នែកមួយដុតកំដៅភូមិសាស្រ្តនយោបាយខ្លាំងផងដែរបាទ»។
ទំនាក់ទំនងយោធារវាងកម្ពុជា និងសហរដ្ឋអាមេរិក ហាក់មានភាពតានតឹងខ្លាំង ក្រោយពីមានសេចក្ដីរាយការណ៍កាលពីឆ្នាំ២០១៩ ថា កម្ពុជាបានចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិន ដើម្បីអនុញ្ញាតឱ្យកងទ័ពចិនប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាមផ្ដាច់មុខ។ រដ្ឋាភិបាលលោក ហ៊ុន សែន បានបដិសេធរឿងនេះម្ដងហើយម្ដងទៀត ប៉ុន្តែក្រោយមកបានទទួលស្គាល់ថា មូលដ្ឋានទ័ពជើងទឹករាមកំពុងធ្វើទំនើបកម្មបន្ថែមទៀតក្រោមជំនួយរបស់ភាគីចិន។
ទាក់ទងនឹងការចុះ MOU រវាងកងទ័ពជើងគោកកម្ពុជា និងចិននេះ ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យបង្ហាញពីកម្រិតនៃការចូលរួមរបស់យោធាចិននៅក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក ឆាដ រ៉ូដេម៉ៃអ៊ើ (Chad Roedemeier) បានប្រាប់សារព័ត៌មាន ប្លូមបឺហ្គ (Bloomberg) ថាការវិវឌ្ឍន៍ចុងក្រោយនេះអាចមានផលប៉ះពាល់រយៈពេលវែងសម្រាប់សន្តិសុខ និងអធិបតេយ្យក្នុងតំបន់។ លោកសង្កត់ធ្ងន់ថា តម្លាភាពពេញលេញចំពោះគោលបំណង លក្ខណៈ និងវិសាលភាពនៃសកម្មភាពយោធារវាងកម្ពុជា និងចិន នឹងផ្ដល់អត្ថប្រយោជន៍សម្រាប់ពលរដ្ឋខ្មែរ ប្រទេសជិតខាង និងតំបន់អាស៊ានទាំងមូល។
កាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍ផ្កាយ ៤ពីររូបរបស់កម្ពុជា គឺអគ្គនាយកសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិលោក ចៅ ភិរុណ និងមេទ័ពជើងទឹកលោក ទៀ វិញ ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងគម្រោងអភិវឌ្ឍមូលដ្ឋានទ័ពរាម ទីដែលមានការសង្ស័យអំពីវត្តមានយោធាចិននៅកម្ពុជា៕
1 comment:
The writings is on the wall. Cambodia is certain for doom. These deals mostly secret will bring conflict. China like the west have always try to used Cambodia and Laos to attack Vietnam in the past but this time China and the US are on a collision course to fight each other. China was very upset with Nepal for allowing the West MCC pact. They both are making moves which will only bring conflict. China also may be circling India by going into Laos, Cambodia, thailand, Myanmar, Nepal, and Sri Lanka. Cambodia keeps repeating the past and destroying itself by making these secret deals.
Post a Comment