Wednesday, 1 June 2022

យុវជន​បក្ស​ប្រឆាំង​លោក អៀ ចាន់ណា ត្រូវ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ក្រោយ​ចូលរួម​ហែ​បក្ស​ភ្លើងទៀន


ដោយ សេក បណ្ឌិត
2022.05.31
យុវជន​បក្ស​ប្រឆាំង​លោក អៀ ចាន់ណា ត្រូវ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ក្រោយ​ចូលរួម​ហែ​បក្ស​ភ្លើងទៀន 

លោក អៀ ចាន់ណា អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស។
រូប៖ ហ្វេសប៊ុក​លោក អៀ ចាន់ណា

អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស លោក អៀ ចាន់ណា ដែល​ត្រូវ​បាន​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល លោក ហ៊ុន សែន ចាប់​ខ្លួន​នៅ​ពេល​លោក​ទៅ​ប្រទេស​កម្ពុជា​ចូលរួម​ហែ​បក្ស​ភ្លើង​ទៀន។ តុលាការ​ក្រុង​ភ្នំពេញ​ចោទប្រកាន់​សកម្មជន​ប្រឆាំង​រូប​នេះ ពី​បទ​រួមគំនិត​ក្បត់ កាល​ពី​ឆ្នាំ​២០២០។ ទោះ​យ៉ាង​ណា​មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​ចាប់ខ្លួន និង​ការចោទប្រកាន់​នេះ មាន​ចរិត​នយោបាយ និង​ជា​ការ​អនុវត្ត​ច្បាប់​មិន​ស្មើភាព។

អ្នកឃ្លាំមើល​សង្គម​និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ថា ការ​ចាប់ខ្លួន លោក អៀ ចាន់ណា ជា​រឿង បំភិតបំភ័យ​មិន​ឲ្យ​យុវជន​ហ៊ាន​ចូលរួម​ជាមួយ​គណបក្ស​ភ្លើងទៀន​។ ការ​លើកឡើង​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​តុលាការក្រុង​ភ្នំពេញ​បង្គាប់​ឲ្យ​សមត្ថកិច្ច​ឃុំខ្លួន​លោក អៀ ចាន់ណា ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ។


សកម្មជន​គណបក្ស​ភ្លើងទៀន ប្រចាំ​ខេត្ត​តាកែវ លោក លោក ជា សុជិតា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា សមត្ថកិច្ច​បាន​ខ្លួន​ចាប់ខ្លួន​លោក អៀ ចាន់ណា នៅ​ផ្សារ​ទំនើប អ៊ីអន​២ រាជធានី​ភ្នំពេញ នៅពេល​លោក​ទៅ​ធ្វើ​លិខិតឆ្លងដែន​កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា​។ លោក​បន្ត​ថា មុន​ពេល​ចាប់ខ្លួន​នេះ លោក អៀន ចាន់ណា បាន​ទូរស័ព្ទ​ប្រាប់​សាច់ញាតិ​ថា មាន​ជន​ស៊ីវិល​បួន​​ប្រាំ​នាក់​បាន​តាម​ឃ្លាំមើល​រូប​លោក​។ លោក​បន្ត​ទៀត ក្រោយ​ផ្ដល់​ដំណឹង​រួច​ហើយ សាច់ញាតិ​មិន​អាច​ទាក់ទង​លោក អៀ ចាន់ណា បាន​ទៀត​នោះ​ទេ។ «»

លោក ជា សុជិតា ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​មានការ​ចាប់ខ្លួន​នេះ លោក អៀ​ចាន់ណា បាន​ចូលរួម​ហែក្បួន​រក​សំឡេងឆ្នោត​ឲ្យ​គណបក្ស​ភ្លើងទៀន នៅ​ខេត្ត តាកែវ។

​លោក អៀ ចាន់ណា ជា​អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន និង​តំណាង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​ន័រវែស (Norway)។ មន្ត្រី​បក្ស​ប្រឆាំង​ដែល​ស្និទ្ធ​នឹង​លោក អៀ ចាន់ណា ឲ្យ​ដឹង​​ថា លោក អៀ ចាន់ណា ទើប​ទៅ​ដល់​ប្រទេស​កម្ពុជា ប្រមាណ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ។

ទាក់ទង​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​មេធាវី​ការពារ​ក្ដី​លោក អៀ ចាន់ណា គឺ​លោក សំ សុគង់ បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​៣១ ខែ​ឧសភា​នេះ​។ ចំណែក​អ្នកនាំពាក្យ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក កែវ វណ្ណថន ក៏​មិនអាច​សុំ​ការ​បំភ្លឺ​បាន​ដែរ។

ដោយឡែក អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​ភ្នំពេញ លោក សាន សុខសីហា ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា លោក​មិន​បាន​ពី​ករណី​ចាប់ខ្លួន លោក អៀ ចាន់ណា នេះ​ទេ។ លោក​បន្ត​ថា តាម​នីតិវិធី គឺ​មាន​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន មាន​សិទ្ធិ​ចាប់ខ្លួន​មុខសញ្ញា​ណាមួយ​ដែល​គេ​បាន​តាមដាន​។ «»

ទោះបីជា​យ៉ាងណា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី ភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លោក អៀ ចាន់ណា ទៅ​ដាក់​ពន្ធនាគារ​ព្រៃ​ស​(​ម​១)។ ដីកា​ចុះ​កាល​ពី​ថ្ងៃទី​៣០ ខែ​ឧសភា បាន​ចោទប្រកាន់ លោក អៀ ចាន់ណា ពី​បទ​រួមគំនិត​ក្បត់ ប្រព្រឹត្តិ​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត កាល​ពី​ឆ្នាំ​២០២០ និង​ពេល​បន្តបន្ទាប់ តាម​មាត្រា ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ។

មេដឹកនាំ​សហជីព និង​ជា​សកម្មជន​ឃ្លាំមើល​បញ្ហា​ព្រំដែន លោក រ៉ុង ឈុន ដែល​ធ្លាប់​ធ្វើ​ការងារ​ព្រំដែន​ជាមួយ​លោក អៀ ចាន់ណា ដែរ​នោះ​លោក​បាន​ទៅ​ឃ្លាំ​មើល​មុខ​សាលាដំបូង​រាជធានី ភ្នំពេញ​។ ទោះ​យ៉ាងណា​លោក រ៉ុង ឈុន មិន​ទទួល​ព័ត៌មាន​ជាក់លាក់​នៃ​ការ​បញ្ជូន​ខ្លួន​លោក អៀ ចាន់ណា នៅ​ឡើយ​ទេ គិត​មក​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ។ លោក រ៉ុង ឈុន ហៅ​ការ​ចាប់ខ្លួន​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​បែប​នេះ​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរការ​នៃ​ការបោះឆ្នោត​នា​ពេល​ខាងមុខ។ លោក​ស្នើ​ទៅ​អាជ្ញាធរ ឬ​រដ្ឋាភិបាល បើក​លំហ​សេរី​ដល់​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ។ «»

ស្រដៀង​គ្នា​នេះ​ដែរ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ដួង ចន្ត្រា រិះគន់​ថា ការ​ចាប់ខ្លួន​លោក អៀ ចាន់ណា នេះ​មាន​ចរិត​នយោបាយ​ច្រើនជាង​ការអនុវត្ត​ច្បាប់​។ លោក​សង្កេត​ឃើញ​ថា ត្បិត​ពី​មុន​មក លោក អៀ ចាន់ណា ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ សកម្មជន​រូប​នេះ មិន​បាន​ជាប់​បម្រាម​នយោបាយ ឬក៏​ត្រូវ​តុលាការ​ចេញ​ដីកា​ចោទប្រកាន់​នោះ​ដែរ។ «»

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា លោក អៀ ចាន់ណា បាន​ប្រើ​សិទ្ធិ​របស់​ខ្លួន​ទាក់ទង​រឿង​នយោបាយ នា​ពេល​កន្លង​មក​ក្នុងនាម​ជា​ពលរដ្ឋ​រស់នៅ​ប្រទេស​ប្រជាធិបតេយ្យ​។ លោក​បន្ត​ទៀត​ថា នៅ​រយៈពេល​ចុងក្រោយ​នេះ​មាន​យុវជន​មួយចំនួន​នៅ​ក្រៅ​ប្រទេស​ដែល​ធ្លាប់​រិះគន់​រដ្ឋាភិបាល បាន​ចូល​មក​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា ក្នុង​នោះ​យុវជន​ដែល​ប្តូរ​ពី​រិះគន់​រដ្ឋាភិបាល ទៅ​រិះគន់​លោក សម រង្ស៊ី មិន​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ឡើយ ប៉ុន្តែ​បើ​យុវជន​ទៅ​ចូលរួម​សកម្មភាព​ជាមួយ​គណបក្ស​ភ្លើងទៀន គឺ​ត្រូវ​តុលាការ​ចោទប្រកាន់។ «»

លោក អៀ ចាន់ណា បាន​ភៀសខ្លួន​ទៅ​ប្រទេស​ន័រវែស (Norway) ព្រោះ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ធ្វើទុក្ខបុកម្នេញ​ទាក់ទង​រឿង​ព្រំដែន​កាល​ពី​ឆ្នាំ​២០០៥។ លោក​ក៏​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មួយចំនួន និង​បង្ហាញ​ជំហរ​គាំទ្រ​លោក សម រង្ស៊ី ផង​ដែរ៕

1 comment:

Anonymous said...

We knew that presently the dictators can usurp the power even if they lose the election. For example, in Myanmar and Thailand, the Juntas took the power by force from the winners of the election. Likewise, Ah Yuon's slave Hun Sen would follow those Juntas' footsteps should the CPP lose the election.

But Khmer people choose to participate in this upcoming election to keep the spirit of nationalism, and the movement for democracy alive. The struggle for freedom is a long road, which requires perseverance. So, participating in the election is the right thing to do, a must thing to do.