Khmer Circle:
But, first the dictator must be made aware that his continued holding on to power is untenable.
^^^
លោក ថា ថៃ
2022.07.18
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី (ឆ្វេង) ចាប់ដៃគ្នាបន្ទាប់ពីកិច្ចពិភាក្សានៅរដ្ឋសភាក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣។
រូប៖ RFA
អ្នកវិភាគនយោបាយ និងមន្ត្រីសិទ្ធិមនុស្ស គាំទ្រគំនិតរបស់លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលមិនចងគំនុំ ឬសងសឹកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រសិនបើលោក យល់ព្រមចុះចេញពីអំណាច។ ការលើកឡើងនេះ គឺបន្ទាប់លោក សម រង្ស៊ី ប្រកាសថា គោលបំណងរបស់លោកដើម្បីឲ្យពលរដ្ឋខ្មែររស់នៅបានសេចក្តីសុខ ដូច្នេះលោក អាចលើកលែងទោសឲ្យលោក ហ៊ុន សែន ប្រសិនបើលោកចាញ់ឆ្នោតហើយព្រមដើរចេញពីអំណាច។
អ្នកវិភាគនយោបាយ និងមន្ត្រីសិទ្ធិមនុស្ស លើកឡើងថា គោលជំហររបស់លោក សម រង្ស៊ី ដែលមិនចងគំនុំនយោបាយ គឺជារឿងត្រឹមត្រូវ ប៉ុន្តែហាក់ដូចជាយឺតពេល ព្រោះពេលនេះ លោក ហ៊ុន សែន កំពុងក្តាប់អំណាចណែនពេញដៃ និងកំពុងតែរិះរកវិធីរក្សា អំណាចតវង្សត្រកូលជារៀងរហូត។
អ្នកវិភាគនយោបាយ លោក គឹម សុខ ថ្លែងថា លោកគាំទ្រគំនិតរបស់លោក សម រង្ស៊ី នេះ ព្រោះជាគំនិតយោបល់ដែលស្រដៀងគ្នានឹងគំនិតរបស់លោកដែរ៖«កាលណាបង្ហាញជំហរច្បាស់លាស់ក្នុងការផ្សះផ្សានិងដោះស្រាយបញ្ហាជាតិ ប្រជាពលរដ្ឋ មើលឃើញថា អ្នកប្រជាធិបតេយ្យ លោក សម រង្ស៊ី លោក កឹម សុខា មានមធ្យោបាយក្នុងការផ្សះផ្សាជាតិ ហើយទម្លាក់ចោល ការឈឺចាប់របស់ខ្លួនដើម្បីជាតិ ដូច្នេះប្រជាពលរដ្ឋ ជួយជំរុញដែលធ្វើឲ្យលោក ហ៊ុន សែន ពិបាកប្រកែកមួយ។ទី២ កាលណាវាត្រូវផ្លូវនឹងការដោះស្រាយបញ្ហាជាតិ ក៏ស្របនឹងគោលការណ៍ច្បាប់ជាពិសេសរដ្ឋធម្មនុញ្ញ ជាពិសេសកិច្ចព្រមព្រៀងសន្តិ ភាពទីក្រុងប៉ារីស ហើយសហគមន៍អន្តរជាតិ ក៏គេមានឥទ្ធិពលកាន់តែធំក្នុងការជួយ ជំរុញឲ្យអ្នកកាន់អំណាច ពិបាកប្រកែកក្នុងការមិននិយាយគ្នាដោះស្រាយបញ្ហា»។
លោក គឹម សុខ បន្តថា ប្រសិនបើលោក ហ៊ុន សែន មិនទទួលយកសំណើរបស់ លោក សម រង្ស៊ី ហើយបន្តរកវិធីរក្សាអំណាចតវង្សត្រកូលដោយជិះជាន់ពលរដ្ឋ និងបំផ្លាញប្រទេសជាតិនោះ នឹងអាចធ្វើឲ្យមានចលនាមហាជន ងើបឡើងប្រឆាំងតបតនឹងគ្រួសាររបស់លោកវិញនៅពេលខាងមុខ៖«គឺវាអាចទៅដូចស្ថានភាពប្រទេសស្រីលង្កា គឺប្រជាពលរដ្ឋ ទាមទារឲ្យចុះចេញតាមរយៈសំឡេងរបស់ប្រជាពលរដ្ឋ រួបរួមគ្នាក្នុងការតវ៉ា តាមផ្លូវជាសាធារណៈចឹងទៅ។នេះគឺជាការទទួលខុសត្រូវដែលត្រូវប្រឈមទៅនឹង ការតវ៉ារបស់ប្រជាពលរដ្ឋ។ដូច្នេះគណបក្សប្រជាជនកម្ពុជា ជាពិសេសលោក ហ៊ុន សែន បើមិនទទួលយកនូវអ្វីដែលជានយោបាយផ្សះផ្សារ បង្រួបបង្រួម ជម្រុះចោល នូវអស្មិមានះបុគ្គលឬក្រុមជាសត្រូវនឹងគ្នាហើយរកផលប្រយោជន៍ដើម្បីប្រទេសជាតិ ទេ ពួកគាត់ ឬក្រុមលោក ហ៊ុន សែន នេះ ត្រូវទទួលខុសត្រូវជៀសមិនផុត»។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៥ កក្កដា ថា ប្រសិនបើលោក ហ៊ុន សែន រៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយហ៊ានប្រគល់អំណាច ប្រសិនបើចាញ់ ឆ្នោតនោះ លោក សុខចិត្តជួយរៀបចំធានាសុវត្ថិភាពលោក ហ៊ុន សែន និងគ្រួសាររបស់លោក នៅពេលអស់អំណាច។ លោក បញ្ជាក់ថា វិធីទាំងនោះ ដូចជារៀបចំច្បាប់លើកលែងទោសនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ព្រឹទ្ធសភា ព្រមទាំងតែងតាំង កូនរបស់លោក ហ៊ុន សែន ឲ្យគ្រប់គ្រងកងទ័ពជាដើម៖«ខ្ញុំមានទន់ភ្លន់ អាចចេះបត់មែនអាចចេះសម្របខ្លួន ធ្វើ ម៉េចឲ្យខ្មែរបានសុខ។ បំណងរបស់ខ្ញុំគឺឲ្យខ្មែរបានសុខ ដូច្នេះដើម្បីធានាឲ្យខ្មែរបានសុខ បើឲ្យលោក ហ៊ុន សែន រួចខ្លួន គឺឲ្យគាត់រួចខ្លួនទៅ។អត់មានចង់ទៅសងសឹក អត់មានចង់ទៅចាប់គាត់ដាក់គុក តុលាការកាត់ទោស បញ្ជូនទៅតុលាការអន្តរជាតិ ពីព្រោះគាត់ អាចមានទោសដល់តុលាការអន្តរជាតិ»។
លោក សម រង្ស៊ី រម្លឹកឡើងវិញថា កាលពីឆ្នាំ២០១៤ លោក ហ៊ុន សែន គឺជាអ្នកដែលស្នើសុំឲ្យបក្សប្រឆាំង និងបក្សប្រជាជន រៀបចំច្បាប់ការពារមេដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលពេលអស់អំណាច។លោក បញ្ជាក់ថា ពេលនោះបក្សប្រឆាំង យល់ព្រមតាមសំណើ ប៉ុន្តែក្រោយមក លោក ហ៊ុន សែន ផ្លាស់ប្តូរចិត្តដោយចង់បន្តកាន់អំណាចដែលជាហេតុធ្វើឲ្យកិច្ចព្រមព្រៀងនោះ ជាប់គាំងទៅវិញ។
ទាក់ទងករណីនេះ វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី១៧ ខែកក្កដា។ ប៉ុន្តែលោក ហ៊ុន សែន ធ្លាប់លើកឡើងកាលពីខែកញ្ញា ឆ្នាំ២០២១ថា លោក មិនបានស្នើលោក សម រង្ស៊ី ធ្វើច្បាប់ការពារនាយករដ្ឋមន្ត្រីនោះទេ។ លោក ហ៊ុន សែន ថែមទាំងប្រកាសថា ពេលនេះកុំថាឡើយត្រឹមតាក់តែងច្បាប់ការពារនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូលៗនៅក្នុងរដ្ឋាភិបាល សូម្បីកែរដ្ឋធម្មនុញ្ញឬបន្ថែមបញ្ញត្តិទៀត ក៏គណបក្សកាន់អំណាចអាចធ្វើបានដែរ។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ថ្លែងថា គំនិតរបស់លោក សម រង្ស៊ី គឺជារឿងល្អ ប៉ុន្តែហាក់ដូចជាហួសពេលបន្តិចទៅហើយ ព្រោះពេលនេះ ពុំមានសំឡេងបក្សប្រឆាំងនៅក្នុងរដ្ឋសភាដូចមុន។ លោក យល់ថា កន្លងមក ការផ្តួចផ្តើមគំនិតឲ្យបង្កើតច្បាប់នេះឡើង ព្រោះពេលនោះ បក្សប្រឆាំងនិងបក្សកាន់អំណាច មានអាសនៈក្នុងរដ្ឋសភាប្រដុំប្រសងគ្នា៖«អាហ្នឹងបើសិនជាអ្នកនយោបាយគេរកចន្លោះឬរកផ្លូវ ដើម្បីធ្វើការផ្សះផ្សារនយោបាយណាមួយដែលវាអាចល្អ ធ្វើឲ្យអ្នកនយោបាយកាន់អំណាចមិនមានការបារម្ភហើយងាកទៅប្រកួតប្រជែងរៀបចំការបោះឆ្នោតឲ្យបានសេរី ត្រឹមត្រូវ យុត្តិធម៌ ឲ្យមានតម្លាភាព ប្រជាពលរដ្ឋ អាចចូលរួមធ្វើនយោបាយ គេអាចមានសិទ្ធិបញ្ចេញ មតិ មានសិទ្ធិជួបជុំអីទាំងអស់ហ្នឹងឡើងវិញមក អាហ្នឹងមិនមានជា បញ្ហាទាស់ខុសអីទេ ដូច្នេះអាហ្នឹងវាជាផ្លូវមួយសម្រាប់អ្នកនយោបាយអាចធ្វើការផ្សះផ្សា»។
អ្នកវិភាគនយោបាយ និងមន្ត្រីសង្គមស៊ីវិល យល់ថា ពេលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចមិនខ្វាយខ្វល់ចំពោះគោលជំហររបស់លោក សម រង្ស៊ី នោះទេ ព្រោះ
កូនសោដោះស្រាយបញ្ហានយោបាយ គឺស្ថិតនៅក្នុងដៃលោកហ៊ុន សែន។ ទោះជាយ៉ាងណា ពួកគាត់ យល់ថា ប្រសិនបើការលើកឡើងរបស់មេបក្សប្រឆាំងនេះ ស្រប តាមការចង់បានរបស់បក្សកាន់អំណាចដែរនោះគួរតែចាប់ផ្តើមជជែកគ្នាឡើងវិញ ព្រោះតាមច្បាប់ធម្មជាតិ ការកាន់អំណាច មិនអាចគង់វង្សស្ថិតស្ថេររហូតបានឡើយពោលគឺអាចប្រែប្រួល ឬបាត់បង់អំណាចវិញ នៅពេលណាមួយគ្រាន់តែយូរឬឆាប់ប៉ុណ្ណោះ៕
4 comments:
Stepping down is not in Ah devil Hun Sen's dictionary. Torl Teh You Noss !!
This scumbag Hun Sen was born to make Cambodia a part of the evil Vietnam.
For instance, the execution of the K5 project, the 99 years land concession to Vietnam, the integration of the CLV development, the signing of the 2005 supplemental treaty, the flow of the Vietnamese into Cambodia, etc...are parts of the processes to make Cambodia a part of the evil Vietnam.
Do nothing and expects a dictator Hun Sen to step down? Perhaps, he is old now and soon he will have to step down. You can then declare victory. After that you can complain about his dictator son for the next 60+ years. Good Luck.
Under Ah Roleuy Hun Sen, the development is severely detrimental to Cambodia's survival whereas peace is a timing bomb, which will explode when the numbers of the Vietnameses are equal or greater than Khmer people. And then the absorption of Cambodia by the evil Vietnam will be legal and final.
Khmers are too chicken to do anything. The Hun Sen family will rule Cambodia for hundred of years to come until there's no more Cambodia. It will be annexed with Vietnam and the new country will be call Vietcam and of course will be ruled by the Vietcong.
Post a Comment