Tuesday, 19 July 2022

អ្នកវិភាគ ​និង​សង្គម​ស៊ីវិល ​គាំទ្រ​​គំនិត​លោក សម រង្ស៊ី ​ដែល​ទុក​ផ្លូវ​ឲ្យ​លោក ហ៊ុន សែន ​ចុះចេញ​ដោយ​សុវត្ថិភាព​

Khmer Circle

But, first the dictator must be made aware that his continued holding on to power is untenable.

^^^


លោក ថា ថៃ
2022.07.18
អ្នកវិភាគ ​និង​សង្គម​ស៊ីវិល ​គាំទ្រ​​គំនិត​លោក សម រង្ស៊ី ​ដែល​ទុក​ផ្លូវ​ឲ្យ​លោក ហ៊ុន សែន ​ចុះចេញ​ដោយ​សុវត្ថិភាព​ 

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី (ឆ្វេង) ចាប់​ដៃ​គ្នា​បន្ទាប់​ពី​កិច្ច​ពិភាក្សា​នៅ​រដ្ឋសភា​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៧ ខែ​កញ្ញា ឆ្នាំ​២០១៣។
រូប៖ RFA

អ្នកវិភាគ​នយោបាយ​ និង​មន្ត្រី​សិទ្ធិ​មនុស្ស ​គាំទ្រ​គំនិត​របស់​លោក សម រង្ស៊ី ​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មិន​ចង​គំនុំ​ ឬ​សងសឹក​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ ប្រសិនបើ​លោក​ យល់ព្រម​ចុះចេញ​ពី​អំណាច។ ការ​លើក​ឡើង​នេះ​ គឺ​បន្ទាប់​លោក សម រង្ស៊ី ​ប្រកាស​ថា ​គោល​បំណង​របស់​លោក​ដើម្បី​​ឲ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ​បាន​សេចក្តី​សុខ ​ដូច្នេះ​លោក ​អាច​លើកលែង​ទោស​ឲ្យ​លោក ហ៊ុន សែន ប្រសិនបើ​លោក​ចាញ់ឆ្នោត​ហើយ​ព្រម​ដើរ​ចេញ​ពី​អំណាច។

​អ្នកវិភាគ​នយោបាយ​ និង​មន្ត្រី​សិទ្ធិ​មនុស្ស ​លើក​ឡើង​ថា ​គោលជំហរ​របស់​លោក សម រង្ស៊ី ​ដែល​មិន​ចង​គំនុំ​នយោបាយ ​គឺជា​រឿង​ត្រឹមត្រូវ ​ប៉ុន្តែ​ហាក់​ដូចជា​យឺត​ពេល​ ព្រោះ​ពេលនេះ ​លោក ហ៊ុន សែន ​កំពុង​ក្តាប់​អំណាច​ណែន​ពេញ​ដៃ​ និង​កំពុង​តែ​រិះ​រក​វិធី​រក្សា អំណាច​ត​វង្សត្រកូល​ជា​រៀង​រហូត​។​​


អ្នកវិភាគ​នយោបាយ ​លោក គឹម សុខ ​ថ្លែង​ថា លោក​​គាំទ្រ​គំនិត​របស់​​លោក សម រង្ស៊ី នេះ ​ព្រោះ​ជា​គំនិត​យោបល់​ដែល​ស្រដៀង​គ្នា​នឹង​គំនិត​របស់​លោក​ដែរ៖«កាលណា​បង្ហាញ​ជំហរ​ច្បាស់លាស់​ក្នុង​ការ​ផ្សះផ្សា​និង​ដោះស្រាយ​បញ្ហា​ជាតិ ​ ប្រជាពលរដ្ឋ​ មើល​ឃើញ​ថា​ អ្នក​ប្រជាធិបតេយ្យ ​លោក សម រង្ស៊ី ​លោក កឹម សុខា ​មាន​មធ្យោបាយ​ក្នុង​ការ​ផ្សះផ្សា​ជាតិ ​ហើយ​ទម្លាក់​ចោល​ ការ​ឈឺចាប់​របស់​ខ្លួន​ដើម្បី​ជាតិ​ ដូច្នេះ​ប្រជាពលរដ្ឋ ​ជួយ​ជំរុញ​ដែល​ធ្វើឲ្យ​លោក ហ៊ុន សែន ​ពិបាក​ប្រកែក​មួយ។ទី២ ​កាលណា​វា​ត្រូវ​ផ្លូវ​នឹង​ការ​ដោះស្រាយ​បញ្ហា​ជាតិ​ ក៏​ស្រប​នឹង​គោលការណ៍​ច្បាប់​ជាពិសេស​រដ្ឋធម្មនុញ្ញ ​ជាពិសេស​កិច្ចព្រមព្រៀង​សន្តិ ភាព​ទី​ក្រុង​ប៉ារីស ​ហើយ​សហគមន៍​អន្តរ​ជាតិ ​ក៏​គេ​មាន​ឥទ្ធិពល​កាន់​តែ​ធំ​ក្នុង​ការ​ជួយ ជំរុញ​ឲ្យ​អ្នកកាន់អំណាច ​ពិបាក​ប្រកែក​ក្នុង​ការ​មិន​និយាយ​គ្នា​ដោះស្រាយ​បញ្ហា»។

លោក គឹម សុខ ​បន្ត​ថា ​ប្រសិនបើ​លោក ហ៊ុន សែន ​មិន​ទទួល​យក​សំណើ​របស់ លោក សម រង្ស៊ី ​ហើយ​បន្ត​រក​វិធី​រក្សា​អំណាច​ត​វង្សត្រកូល​ដោយ​ជិះជាន់​ពលរដ្ឋ ​និង​បំផ្លាញ​ប្រទេស​ជាតិ​នោះ ​នឹង​អាច​ធ្វើឲ្យ​មាន​ចលនាមហាជន ​ងើបឡើង​ប្រឆាំង​តប​តនឹង​គ្រួសារ​របស់​លោក​វិញ​នៅ​ពេល​ខាងមុខ​៖«គឺ​វា​​អាច​ទៅ​ដូច​ស្ថានភាព​ប្រទេស​ស្រីលង្កា ​គឺ​ប្រជា​ពលរដ្ឋ ​ទាម​ទារ​ឲ្យ​ចុះចេញ​តាមរយៈ​សំឡេង​របស់​ប្រជាពលរដ្ឋ​ រួបរួមគ្នា​ក្នុងការ​តវ៉ា តាមផ្លូវ​ជា​សាធារណៈ​ចឹង​ទៅ។នេះ​គឺជា​ការទទួលខុសត្រូវ​ដែល​ត្រូវ​ប្រឈម​ទៅ​នឹង ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ។ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា ​ជាពិសេស​លោក ហ៊ុន សែន ​បើ​មិន​ទទួលយក​នូវ​អ្វី​ដែល​ជា​នយោបាយ​ផ្សះ​ផ្សារ ​បង្រួបបង្រួម ​ជម្រុះ​ចោល​ នូវ​អស្មិមានះ​បុគ្គល​ឬ​ក្រុម​ជា​សត្រូវ​នឹងគ្នា​ហើយ​រក​ផល​ប្រយោជន៍​ដើម្បី​ប្រទេសជាតិ​ ទេ ​ពួកគាត់​ ឬ​ក្រុម​លោក ​ហ៊ុន សែន​ នេះ ​ត្រូវ​ទទួលខុស​ត្រូវ​ជៀស​មិន​ផុត»។

​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី ​ថ្លែង​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ី​សេរី ​កាលពី​ថ្ងៃទី១៥ កក្កដា ​ថា ​ប្រសិនបើ​លោក ហ៊ុន សែន ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​ ហើយ​ហ៊ាន​ប្រគល់​អំណាច ​ប្រសិនបើ​ចាញ់ ឆ្នោត​នោះ ​លោក ​សុខចិត្ត​​ជួយ​រៀបចំ​ធានា​សុវត្ថិភាព​លោក ហ៊ុន សែន ​និង​គ្រួសារ​របស់​លោក ​នៅ​ពេល​អស់​អំណាច។ ​លោក​ បញ្ជាក់ថា ​វិធី​ទាំង​នោះ​ ដូចជា​រៀបចំ​ច្បាប់​លើក​លែង​ទោស​នាយករដ្ឋមន្ត្រី​ ប្រធានរដ្ឋសភា ​ព្រឹទ្ធសភា ​ព្រមទាំង​តែងតាំង​ កូន​របស់​លោក ហ៊ុន សែន ​ឲ្យ​គ្រប់គ្រង​កងទ័ព​ជាដើម៖«ខ្ញុំ​មាន​ទន់ភ្លន់​ អាច​ចេះ​បត់​មែន​អាច​ចេះ​សម្រប​ខ្លួន​ ធ្វើ ម៉េច​ឲ្យ​ខ្មែរ​បាន​សុខ។ បំណង​របស់ខ្ញុំ​គឺ​ឲ្យ​ខ្មែរ​បាន​សុខ​ ដូច្នេះ​ដើម្បី​ធានា​ឲ្យ​ខ្មែរ​បាន​សុខ ​បើ​ឲ្យ​លោក ​ហ៊ុន សែន ​រួចខ្លួន ​គឺ​ឲ្យ​គាត់​រួចខ្លួន​ទៅ។អត់​មាន​ចង់​ទៅ​សងសឹក អត់​មាន​ចង់​ទៅ​ចាប់​គាត់​ដាក់គុក ​តុលាការ​កាត់ទោស ​បញ្ជូន​ទៅ​តុលាការ​អន្តរជាតិ ​ពី​ព្រោះ​គាត់ ​អាច​មានទោស​ដល់​តុលាការអន្តរជាតិ»។

លោក សម រង្ស៊ី ​រម្លឹក​ឡើង​វិញ​ថា ​កាលពី​ឆ្នាំ​២០១៤ ​លោក ហ៊ុន សែន ​គឺ​ជា​អ្នក​ដែល​ស្នើ​សុំ​ឲ្យ​បក្ស​ប្រឆាំង​ និង​បក្ស​ប្រជាជន​ រៀបចំ​ច្បាប់​ការពារ​មេដឹកនាំ​ជាន់​ខ្ពស់​រដ្ឋាភិបាល​ពេល​អស់​អំណាច។លោក​ បញ្ជាក់​ថា ​ពេលនោះ​បក្ស​ប្រឆាំង ​យល់​ព្រម​តាម​សំណើ ​ប៉ុន្តែ​ក្រោយមក ​លោក ហ៊ុន សែន ​ផ្លាស់​ប្តូរ​ចិត្ត​ដោយ​ចង់​បន្ត​កាន់​អំណាច​​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កិច្ច​ព្រម​ព្រៀង​នោះ​ ជាប់​គាំង​ទៅវិញ។​​​

ទាក់ទង​ករណីនេះ ​វិទ្យុអាស៊ីសេរី ​មិនអាច​សុំ​ការ​ឆ្លើយតប​ពី​អ្នក​នាំ​ពាក្យ​គណបក្ស​ ប្រជាជន​កម្ពុជា​ លោក សុខ ឥសាន​ និង​ប្រធាន​អង្គភាព​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន​ បានទេ ​នៅថ្ងៃទី១៧ ​ខែកក្កដា។ ប៉ុន្តែ​លោក ហ៊ុន សែន​ ធ្លាប់​​លើកឡើង​កាលពី​ខែកញ្ញា ​ឆ្នាំ២០២១ថា ​លោក ​មិន​បាន​ស្នើ​លោក សម រង្ស៊ី ​ធ្វើ​ច្បាប់​ការពារ​នាយក​រដ្ឋ​មន្ត្រី​នោះ​ទេ​។  លោក ហ៊ុន សែន ​ថែមទាំង​ប្រកាស​ថា ​ពេលនេះ​កុំថាឡើយ​ត្រឹម​តាក់​តែង​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី ​និង​ថ្នាក់​ដឹក​​​នាំ​កំពូលៗ​នៅក្នុង​រដ្ឋាភិបាល ​សូម្បី​កែ​រដ្ឋ​ធម្មនុញ្ញ​ឬ​បន្ថែម​​បញ្ញត្តិ​ទៀត​ ក៏​គណបក្ស​កាន់​អំណាច​អាច​ធ្វើ​បាន​ដែរ​​។

ជុំវិញ​រឿង​នេះ​ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​លោក នី សុខា ​ថ្លែង​ថា​ គំនិត​របស់​លោក សម រង្ស៊ី ​គឺជា​រឿង​ល្អ ​ប៉ុន្តែ​ហាក់​ដូចជា​ហួស​ពេល​បន្តិច​ទៅ​ហើយ ព្រោះ​ពេលនេះ ​ពុំ​មាន​សំឡេង​បក្សប្រឆាំង​នៅក្នុង​រដ្ឋសភា​ដូចមុន។​ លោក​ យល់ថា​ កន្លងមក​ ការ​ផ្តួចផ្តើម​គំនិត​ឲ្យ​បង្កើត​ច្បាប់​នេះ​ឡើង ​ព្រោះ​ពេលនោះ ​បក្ស​ប្រឆាំង​និង​បក្ស​កាន់​អំណាច ​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​ប្រដុំប្រសង​គ្នា៖«អាហ្នឹង​បើសិនជា​អ្នកនយោបាយ​គេ​រក​ចន្លោះ​ឬ​រក​ផ្លូវ​ ដើម្បី​ធ្វើការ​ផ្សះ​ផ្សារ​នយោបាយ​ណា​មួយ​ដែល​វា​អាច​ល្អ​ ធ្វើឲ្យ​អ្នកនយោបាយ​កាន់អំណាច​មិន​មាន​ការ​បារម្ភ​ហើយ​ងាក​ទៅ​ប្រកួត​ប្រជែង​រៀបចំ​ការបោះឆ្នោត​ឲ្យបាន​សេរី ត្រឹមត្រូវ ​យុត្តិធម៌​ ឲ្យមាន​តម្លាភាព ​ប្រជាពលរដ្ឋ​ អាច​ចូលរួម​ធ្វើ​នយោបាយ ​គេ​អាច​មាន​សិទ្ធិ​បញ្ចេញ មតិ ​មាន​សិទ្ធិ​ជួបជុំ​អី​ទាំងអស់​ហ្នឹង​ឡើង​វិញ​មក ​អាហ្នឹង​មិន​មាន​ជា បញ្ហា​ទាស់​ខុស​អី​ទេ ​ដូច្នេះ​អាហ្នឹង​វា​ជា​ផ្លូវ​មួយ​សម្រាប់​អ្នកនយោបាយ​អាច​ធ្វើការ​ផ្សះផ្សា»។

អ្នក​វិភាគ​នយោបាយ​ និង​មន្ត្រី​សង្គម​ស៊ីវិល ​យល់ថា ​ពេលនេះ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​អាច​មិន​ខ្វាយខ្វល់​ចំពោះ​គោលជំហរ​របស់​លោក សម រង្ស៊ី ​នោះ​ទេ​ ព្រោះ

កូនសោ​ដោះស្រាយ​បញ្ហា​នយោបាយ​​ ​គឺ​ស្ថិត​នៅក្នុង​ដៃ​លោក​ហ៊ុន សែន។ ទោះជា​យ៉ាងណា​ ពួកគាត់​ យល់ថា ​ប្រសិន​បើ​ការ​លើក​ឡើង​របស់​មេ​បក្ស​ប្រឆាំង​នេះ ​ស្រប តាម​ការ​​ចង់បាន​របស់​បក្ស​កាន់​អំណាច​ដែរ​នោះ​គួរតែ​ចាប់ផ្តើម​ជជែកគ្នា​ឡើងវិញ ​ព្រោះ​តាម​ច្បាប់​ធម្មជាតិ ​ការ​កាន់អំណាច​ មិន​​អាច​គង់វង្ស​ស្ថិតស្ថេរ​រហូត​បាន​ឡើយ​ពោល​គឺ​អាច​ប្រែប្រួល ​ឬ​បាត់បង់​អំណាច​វិញ ​នៅពេល​ណាមួយ​គ្រាន់តែ​យូរ​ឬ​ឆាប់​ប៉ុណ្ណោះ​៕ ​​​

4 comments:

Anonymous said...

Stepping down is not in Ah devil Hun Sen's dictionary. Torl Teh You Noss !!

This scumbag Hun Sen was born to make Cambodia a part of the evil Vietnam.
For instance, the execution of the K5 project, the 99 years land concession to Vietnam, the integration of the CLV development, the signing of the 2005 supplemental treaty, the flow of the Vietnamese into Cambodia, etc...are parts of the processes to make Cambodia a part of the evil Vietnam.

Anonymous said...

Do nothing and expects a dictator Hun Sen to step down? Perhaps, he is old now and soon he will have to step down. You can then declare victory. After that you can complain about his dictator son for the next 60+ years. Good Luck.

Anonymous said...

Under Ah Roleuy Hun Sen, the development is severely detrimental to Cambodia's survival whereas peace is a timing bomb, which will explode when the numbers of the Vietnameses are equal or greater than Khmer people. And then the absorption of Cambodia by the evil Vietnam will be legal and final.

Anonymous said...

Khmers are too chicken to do anything. The Hun Sen family will rule Cambodia for hundred of years to come until there's no more Cambodia. It will be annexed with Vietnam and the new country will be call Vietcam and of course will be ruled by the Vietcong.