Khmer Circle:
Well, actually the constitutional council is just another of Hun Sen and his CPP party's instrument, so there's shouldn't be eyebrows raised every time a new amendment is passed to consolidate his power. The constitution - even in its present form - poses no obstacle to Hun Sen's abuse of office, but the amendments [in stages] is a subtle attempt to undo the legacy the UN and the world community brought to Cambodia in the early 1990s and effectively makes every instance of that abuse of executive power legitimate and, yes, constitutional.
It's not inconceivable, that given time, the Constitution may even declare the country a prefecture of the Socialist Federation of Vietnam or that the "elected Prime Minister" could rule for life as is now the case with China's president Xi Jinping.
^^^
ដោយ ជាតិ ចំណាន
2022.07.13
(កណ្ដាល) លោក អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដឹកនាំកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងរៀបចំមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ថ្វាយព្រះបរមនាថ នរោត្តម សីហមុនី អំពីការស្នើសុំធ្វើវិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុកក្រុមប្រឹក្សាធម្មនុញ្ញ
អ្នកវិភាគនយោបាយរិះគន់ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ដែលទូលថ្វាយព្រះមហាក្សត្រថា ផែនការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាថ្មីទៀតចំនួន ៨មាត្រា អាចធ្វើទៅបាន ដោយពុំប៉ះពាល់ប្រព័ន្ធប្រជាធិបតេយ្យនោះឡើយ។ អ្នកវិភាគ ចាត់ទុកថា ទង្វើរបស់ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញនេះ គឺជាការជួយពង្រឹងអំណាចតវង្សត្រកូលរបស់លោក ហ៊ុន សែន និងជាការបំផ្លាញប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ។
អ្នកវិភាគនយោបាយលើកឡើងថា ទង្វើរបស់ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសបើកដៃឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន កែរដ្ឋធម្មនុញ្ញជាថ្មីទៀតនេះ ដែលវានឹងធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ជាតិ និងបង្ហាញថា ស្ថាប័នកំពូលមួយនេះ ធ្វើតាមបង្គាប់បញ្ជារបស់មេដឹកនាំក្រុងភ្នំពេញ។
អ្នកវិភាគនយោបាយ លោក គឹម សុខ ថ្លែងថា គោលបំណងនៃការកែរដ្ឋធម្មនុញ្ញជាលើកទី១០ នេះ គឺជាផែនការ ១០០ភាគរយរបស់លោក ហ៊ុន សែន បើកច្រកឲ្យមេដឹកនាំឯកបក្សរូបនេះ ផ្ទេរអំណាចឲ្យកូនប្រុសច្បងរបស់ខ្លួននៅពេលណាក៏បាន ដោយមិនខ្វល់ថា នៅពាក់កណ្ដាលអាណត្តិ ឬចុងអាណត្តិនោះទេ។ លោកបន្តថា ការអះអាងរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងរដ្ឋាភិបាលលោក ហ៊ុន សែន ដែលថា ការកែរដ្ឋធម្មនុញ្ញជាច្រើនលើកមកនេះ ដើម្បីធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិនោះ គឺគ្រាន់តែជាលេស ដើម្បីបិទបាំងទង្វើសម្លាប់ប្រជាធិបតេយ្យ និងការពង្រឹងអំណាចផ្ដាច់ការរបស់ត្រកូលហ៊ុន តែប៉ុណ្ណោះ៖ «ជាការរៀបចំតាមរបៀបបើកដៃឲ្យមានការបើកច្រកទាក់ទងនឹងអំណាចនៅក្នុងរដ្ឋាភិបាលតែម្ដង ជាពិសេស ទាក់ទងនឹងការតែងតាំងនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងរបៀបបើកដៃឲ្យមានការបើកច្រកបែបនេះ ទំនងជាការរៀបផែនការទុកជាមុននូវការផ្ទេរអំណាចពីលោក ហ៊ុន សែន ទៅលោក ហ៊ុន ម៉ាណែត ពីព្រោះក្នុងរដ្ឋធម្មនុញ្ញកម្ពុជាអត់ទាន់មានចែងច្បាស់ទេ អំពីការផ្ទេរអំណាចនូវកណ្ដាលអាណត្តិពីនាយករដ្ឋមន្ត្រីមួយទៅនាយករដ្ឋមន្ត្រីថ្មី»។
ប្រតិកម្មរបស់អ្នកវិភាគនយោបាយបែបនេះ គឺបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ ដឹកនាំដោយលោក អ៊ឹម ឈុនលឹម នៅថ្ងៃទី១៣ ខែកក្កដា បានទូលថ្វាយព្រះមហាក្សត្រថា ការស្នើសុំធ្វើវិសោធនកម្មចំនួន ៦មាត្រានៃរដ្ឋធម្មនុញ្ញ និង ២មាត្រា នៃច្បាប់ធម្មនុញ្ញបន្ថែម អាចធ្វើទៅបានដើម្បីធានានូវដំណើរការជាប្រក្រតីភាពនៃស្ថាប័នជាតិ។ ក្រុមប្រឹក្សាធម្មនុញ្ញបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានដូចកន្លងមកដែរថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ គឺស្របតាមបរិបទនៃសភាពការណ៍ជាក់ស្ដែងនិងពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញនោះទេ។
មាត្រាទាំង៦ ក្នុងរដ្ឋធម្មនុញ្ញដែលរដ្ឋាភិបាល បានស្នើសុំធ្វើវិសោធនកម្ម រួមមានមាត្រា ១៩ថ្មី និងមាត្រា ១១៩ថ្មី ដែលចែងអំពីអំណាចព្រះមហាក្សត្រតែងតាំងនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី។ មាត្រា ៨៩ ចែងអំពីការសុំពីសមាជិកសភាចំនួនមួយភាគដប់យ៉ាងតិច រដ្ឋសភាអាចអញ្ជើញឥស្សរជនដ៏ឧត្ដមណាមួយមកបំភ្លឺរដ្ឋសភាអំពីបញ្ហាដែលមានសារៈសំខាន់ពិសេស។ មាត្រា៩៨ ចែងអំពីរដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែងដោយអនុម័តញត្តិបន្ទោស តាមសំឡេងឆ្នោតភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល។ ញត្តិបន្ទោសរាជរដ្ឋាភិបាល ត្រូវបានលើកឡើងជូនរដ្ឋសភា ដោយតំណាងរាស្ត្រចំនួនសាមសិបនាក់ ទើបរដ្ឋសភាអាចលើកយកមកពិភាក្សាបាន។ មាត្រា១០២ ថ្មី អំពីនីតិកាលនិងកិច្ចប្រជុំរបស់ព្រឹទ្ធសភា និងមាត្រា ១២៥ថ្មី ចែងអំពីករណីតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរនោះ ត្រូវតែងតាំងគណៈរដ្ឋមន្ត្រីមួយជាថ្មី ហើយករណីតំណែងនាយករដ្ឋមន្ត្រីទំនេរមួយកាលមួយគ្រា គឺត្រូវចាត់តាំងនាយករដ្ឋមន្ត្រីស្ដីទីជាបណ្ដោះអាសន្ន។ ចំណែកមាត្រាចំនួន២ ក្នុងច្បាប់ធម្មនុញ្ញបន្ថែម ដែលត្រូវកែដែរនោះ រួមមាន មាត្រា ៣ថ្មី និងមាត្រា ៤ថ្មី។
ជុំវិញករណីនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញលោក ព្រហ្ម វិចិត្រអក្ខរា និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីសុំបញ្ជាក់ថា តើនឹងកែមាត្រាទាំងនេះទៅបែបណានោះទេ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី មានប្រសាសន៍ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាញឹកញាប់នេះ នឹងធ្វើឱ្យប៉ះពាល់ដល់ខ្លឹមសារដើមរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣។ លោកកត់សម្គាល់ថា នៅប្រទេសដទៃ កម្រកែរដ្ឋធម្មនុញ្ញបំផុត ហើយបើកែម្តងៗ វិញ តែងមានការជជែកដេញដោលគ្នាយ៉ាងផុលផុស។ ផ្ទុយទៅវិញនៅកម្ពុជា លោក មើលឃើញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ធ្វើឡើងដោយឯកបក្សមិនមានការជជែកដេញដោយឲ្យបានល្អិតល្អន់នោះទេ៖ «សម្រាប់ខ្ញុំវិញ ខ្ញុំគ្រាន់តែមានកង្វល់ខ្លះទៅលើលទ្ធភាពនៅក្នុងការជជែកដេញដោលគ្នាឲ្យបានស៊ីជម្រៅ។ យើងដឹងហើយថា កាលណាយើង ស្ថិតនៅក្នុងរដ្ឋាភិបាលមួយដែលមានឬក៏សភាមួយ ដែលមានគណបក្សតែមួយ យើងធ្លាប់ឃើញហើយថា មិនមានការជជែកវែកញែកគ្នាអីឱ្យបានល្អិតល្អន់អីទេ។ច្រើនតែអានហើយលើកដៃអីចឹងទៅបាទ ដូច្នេះរឿងមួយ ដែលធ្វើឲ្យយើងគ្រាន់តែមានការថា តើការអនុម័តច្បាប់នេះ វាអាចយុត្តិធម៌គ្រប់គ្រាន់សម្រាប់គ្រប់ជ្រុងជ្រោយដល់ពលរដ្ឋ ដល់សង្គមជាតិដល់ប្រទេសទាំងមូលបានកម្រិតប៉ុណ្ណា។ នេះជាសំណួរសំខាន់មួយ?»។
ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញដែលបើកដៃឲ្យកែរដ្ឋធម្មនុញ្ញជាបន្តបន្ទាប់នេះ រងការរិះគន់ជាយូរមកហើយថា អសកម្ម និងពុំមានឯករាជភាព ដោយសារសមាសភាពភាគច្រើនរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាពិសេសប្រធានក្រុមប្រឹក្សាធម្មនុញ្ញ គឺជាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ដែលផ្ទុយពីប្រការ៤នៃបទបញ្ជាផ្ទៃក្នុងរបស់ស្ថាប័ននេះ ដែលចែងថា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមិនត្រូវកាន់កាប់ក្នុងគណបក្សនយោបាយណាមួយនោះឡើយ។
បើគិតទាំងលើកនេះ ច្បាប់រដ្ឋធម្មនុញ្ញត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើវិសោធនកម្មចំនួន១០លើកហើយ។ ក្រុមអ្នកឃ្លាំមើល រិះគន់ថា ការកែច្បាប់កំពូលរបស់ជាតិជាញឹកញាប់នេះ គឺស្របតាមមហិច្ឆតាចង់បានរបស់លោក ហ៊ុន សែន ដែលចង់ឲ្យច្បាប់នេះក្លាយជាឧបករណ៍នយោបាយសម្រាប់ការក្ដោបក្ដាប់អំណាចតវង្សត្រកូលរបស់លោក ពោលគឺ មិនដើម្បីបម្រើឲ្យផលប្រយោជន៍ប្រជាជាតិខ្មែរនោះទេ៕
3 comments:
Something to remember:
https://www.youtube.com/watch?v=_5GWZI8Jg7g
Nothing is stopping Hun Sen from making any laws he wants or is ordered by his master the evil Yuon. This isn't a surprise or new. Everyday Cambodia is losing little by little. I guess Khmers just don't care anymore. Khmers shouldn't cry once everything is lost. Nothing to cry about if you aren't willing to fight to save your homeland. I guess the only option left is do what Ukrainians do and flee.
The effect of the Law of Kdor Ah Hun Sen is unlimited.
This Law can cede land to Yuon, beg and owe money to China, kill Khmer vpeople, lose EBA and GSP resulting to no job, transfer power to any animal it wanted, etc...
I think the spontaneous explosion from Khmer people will be imminent. They just cannot take it anymore. Living and seeing Cambodia's total destruction is absolutely unbearable.
Post a Comment