Thursday, 14 July 2022

អ្នកវិភាគ​ រិះគន់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​បើកដៃ​ឲ្យ​លោក ហ៊ុន សែន កែ​រដ្ឋ​ធម្មនុញ្ញ​ជាថ្មី​ទៀត

 

Khmer Circle:

Well, actually the constitutional council is just another of Hun Sen and his CPP party's instrument, so there's shouldn't be eyebrows raised every time a new amendment is passed to consolidate his power. The constitution - even in its present form - poses no obstacle to Hun Sen's abuse of office, but the amendments [in stages] is a subtle attempt to undo the legacy the UN and the world community brought to Cambodia in the early 1990s and effectively makes every instance of that abuse of executive power legitimate and, yes, constitutional.

It's not inconceivable, that given time, the Constitution may even declare the country a prefecture of the Socialist Federation of Vietnam or that the "elected Prime Minister" could rule for life as is now the case with China's president Xi Jinping.

^^^

ដោយ ជាតិ ចំណាន
2022.07.13

អ្នកវិភាគ​ រិះគន់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​បើកដៃ​ឲ្យ​លោក ហ៊ុន សែន កែ​រដ្ឋ​ធម្មនុញ្ញ​ជាថ្មី​ទៀត

 (កណ្ដាល) លោក អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដឹកនាំ​កិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងរៀបចំមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ថ្វាយព្រះបរមនាថ នរោត្តម សីហមុនី អំពី​ការស្នើសុំធ្វើវិសោធនកម្មមាត្រា​មួយ​ចំនួន នៃរដ្ឋធម្មនុញ្ញ កាល​ពី​ថ្ងៃ​ទី១៣ ខែ​កក្កដា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុកក្រុមប្រឹក្សាធម្មនុញ្ញ

 

អ្នកវិភាគ​នយោបាយ​រិះគន់​ស្ថាប័ន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដែល​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​ថា ផែនការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជាថ្មី​ទៀត​ចំនួន ៨មាត្រា អាច​ធ្វើ​ទៅ​បាន ដោយ​ពុំ​ប៉ះពាល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នោះ​ឡើយ។ អ្នកវិភាគ ​ចាត់ទុកថា ​ទង្វើ​របស់​ស្ថាប័ន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នេះ​ គឺជា​ការ​ជួយ​ពង្រឹង​អំណាច​ត​វង្ស​ត្រកូល​របស់​លោក ហ៊ុន សែន​ និង​ជា​ការ​បំផ្លាញ​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ។

អ្នកវិភាគ​នយោបាយ​លើក​ឡើង​ថា ទង្វើ​របស់​ស្ថាប័ន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ប្រកាស​បើក​ដៃ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន កែ​រដ្ឋធម្មនុញ្ញ​ជា​ថ្មី​ទៀត​នេះ ដែល​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ផល​ប្រយោជន៍​ជាតិ និង​បង្ហាញ​ថា ស្ថាប័ន​កំពូល​មួយ​នេះ ធ្វើ​តាម​បង្គាប់​បញ្ជា​របស់​មេ​ដឹកនាំ​ក្រុងភ្នំពេញ។


អ្នកវិភាគ​នយោបាយ ​លោក គឹម សុខ ថ្លែង​ថា គោលបំណង​នៃ​ការ​កែ​រដ្ឋធម្មនុញ្ញ​ជា​លើក​ទី១០ នេះ​ គឺ​ជា​ផែនការ ១០០ភាគ​រយ​របស់​លោក ហ៊ុន សែន បើក​ច្រក​ឲ្យ​មេ​ដឹក​នាំ​ឯក​បក្ស​រូប​នេះ ផ្ទេរ​អំណាច​ឲ្យ​កូន​ប្រុស​ច្បង​របស់​ខ្លួន​នៅ​ពេល​ណា​ក៏​បាន ដោយ​មិន​ខ្វល់​ថា នៅ​ពាក់​កណ្ដាល​អាណត្តិ ឬ​ចុង​អាណត្តិ​នោះ​ទេ។ លោក​បន្ត​ថា ការ​អះអាង​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ថា ការ​កែ​រដ្ឋធម្មនុញ្ញ​ជា​ច្រើន​លើក​មកនេះ ដើម្បី​ធានា​នូវ​ដំណើរ​ការ​ជា​ប្រក្រតី​នៃ​ស្ថាប័នជាតិ​នោះ ​គឺ​គ្រាន់តែ​ជា​លេស ដើម្បី​បិទ​បាំង​ទង្វើ​សម្លាប់​ប្រជាធិបតេយ្យ​ និង​ការ​ពង្រឹង​អំណាច​ផ្ដាច់​ការ​របស់​ត្រកូល​ហ៊ុន ​តែ​ប៉ុណ្ណោះ៖ «ជា​ការ​រៀបចំ​តាម​របៀប​បើកដៃ​ឲ្យ​មាន​ការ​បើក​ច្រក​ទាក់ទង​នឹង​អំណាច​នៅ​ក្នុង​រដ្ឋាភិបាល​តែ​ម្ដង ជា​ពិសេស ទាក់ទង​នឹង​ការ​តែងតាំង​នាយក​រដ្ឋមន្ត្រី និង​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នៅ​ក្នុង​របៀប​បើក​ដៃ​ឲ្យ​មាន​ការ​បើក​ច្រក​បែប​នេះ​ ទំនង​ជា​ការ​រៀប​ផែនការ​ទុក​ជា​មុន​នូវ​ការ​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត​​ ពីព្រោះ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​អត់​ទាន់​មាន​ចែង​ច្បាស់​ទេ អំពី​ការ​ផ្ទេរ​អំណាច​នូវ​កណ្ដាល​អាណត្តិ​ពី​នាយក​រដ្ឋមន្ត្រី​មួយ​ទៅ​នាយក​រដ្ឋមន្ត្រី​ថ្មី»។

ប្រតិកម្ម​របស់​អ្នកវិភាគ​នយោបាយ​បែបនេះ​ គឺ​បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​ដឹកនាំ​ដោយ​លោក អ៊ឹម ឈុនលឹម នៅ​ថ្ងៃ​ទី១៣ ខែកក្កដា បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ថា ការ​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ចំនួន ៦មាត្រា​នៃ​រដ្ឋធម្មនុញ្ញ ​និង ២មាត្រា នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម អាច​ធ្វើ​ទៅ​បាន​ដើម្បី​ធានា​នូវ​ដំណើរ​ការ​ជា​ប្រក្រតី​ភាព​នៃ​ស្ថាប័នជាតិ។ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដូច​កន្លង​មក​ដែរ​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ គឺ​ស្រប​តាម​បរិបទ​នៃ​​សភាពការណ៍​ជាក់​ស្ដែង​និង​ពុំ​មាន​អ្វី​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី ពហុបក្ស និង​របប​រាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ​នោះ​ទេ។

មាត្រា​ទាំង៦ ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​រដ្ឋាភិបាល បាន​ស្នើសុំ​ធ្វើ​វិសោធនកម្ម រួម​មាន​មាត្រា ១៩ថ្មី និង​មាត្រា ១១៩ថ្មី ដែល​ចែង​អំពី​អំណាច​ព្រះមហាក្សត្រ​តែងតាំង​នាយក​រដ្ឋមន្ត្រី និង​គណៈរដ្ឋមន្ត្រី។ មាត្រា ៨៩ ចែង​អំពី​ការ​សុំ​ពី​សមាជិក​សភា​ចំនួន​មួយ​ភាគ​ដប់​យ៉ាង​តិច រដ្ឋសភា​អាច​អញ្ជើញ​ឥស្សរជន​ដ៏​ឧត្ដម​ណា​មួយ​មក​បំភ្លឺ​រដ្ឋសភា​អំពី​បញ្ហា​ដែល​មាន​សារៈសំខាន់​ពិសេស។ មាត្រា៩៨ ចែង​អំពី​រដ្ឋសភា​អាច​ទម្លាក់​សមាជិក​គណៈរដ្ឋមន្ត្រី ឬ​ទម្លាក់​រាជរដ្ឋាភិបាល​ពី​តំណែង​ដោយ​អនុម័ត​ញត្តិ​បន្ទោស តាម​សំឡេង​ឆ្នោត​ភាគ​ច្រើន​ដាច់​ខាត នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។ ញត្តិ​បន្ទោស​រាជរដ្ឋាភិបាល ត្រូវ​បាន​លើក​ឡើង​ជូន​រដ្ឋសភា ដោយ​តំណាង​រាស្ត្រ​ចំនួន​សាមសិប​នាក់ ទើប​រដ្ឋសភា​អាច​លើក​យក​មក​ពិភាក្សា​បាន។ មាត្រា១០២ ថ្មី អំពី​នីតិកាល​និង​កិច្ចប្រជុំ​របស់​ព្រឹទ្ធសភា​ និង​មាត្រា ១២៥ថ្មី ចែង​អំពី​ករណី​តំណែង​នាយក​រដ្ឋមន្ត្រី​នៅ​ទំនេរ​ជា​ស្ថាពរ​នោះ ត្រូវ​តែងតាំង​គណៈរដ្ឋមន្ត្រី​មួយ​ជា​ថ្មី ហើយ​ករណី​តំណែង​នាយក​រដ្ឋមន្ត្រី​ទំនេរ​មួយ​កាល​មួយ​គ្រា គឺ​ត្រូវ​ចាត់​តាំង​នាយក​រដ្ឋមន្ត្រី​​ស្ដី​ទី​ជា​បណ្ដោះអាសន្ន។ ចំណែក​មាត្រា​ចំនួន២ ក្នុង​ច្បាប់​ធម្មនុញ្ញ​បន្ថែម ដែល​ត្រូវ​កែ​ដែរ​នោះ រួមមាន មាត្រា ៣ថ្មី និង​មាត្រា ៤ថ្មី។

ជុំវិញ​ករណី​នេះ​ វិទ្យុអាស៊ីសេរី​ មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​លោក ព្រហ្ម វិចិត្រអក្ខរា និង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ​ដើម្បី​សុំ​បញ្ជាក់​ថា តើ​នឹង​កែ​មាត្រា​ទាំង​នេះ​ទៅ​បែប​ណា​នោះ​ទេ។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជា​ញឹកញាប់​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ខ្លឹមសារ​ដើម​រដ្ឋធម្មនុញ្ញ​ ឆ្នាំ ១៩៩៣។ លោក​កត់​សម្គាល់​ថា នៅ​​ប្រទេស​ដទៃ ​កម្រ​កែ​រដ្ឋធម្មនុញ្ញ​បំផុត​ ហើយ​បើ​កែ​ម្តងៗ វិញ តែង​មានការ​ជជែក​ដេញ​ដោល​គ្នា​យ៉ាង​ផុលផុស។ ផ្ទុយទៅវិញ​នៅ​កម្ពុជា ​លោក ​មើល​ឃើញ​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ ធ្វើ​ឡើង​ដោយ​ឯក​បក្ស​មិន​មាន​ការ​ជជែក​ដេញ​ដោយ​ឲ្យបាន​ល្អិតល្អន់​នោះ​ទេ៖ «សម្រាប់​ខ្ញុំ​វិញ ខ្ញុំ​គ្រាន់តែ​មាន​កង្វល់​ខ្លះ​ទៅ​លើ​លទ្ធភាព​នៅ​ក្នុង​ការ​ជជែក​ដេញដោល​គ្នា​ឲ្យបាន​ស៊ីជម្រៅ។ យើង​ដឹង​ហើយ​ថា កាល​ណា​យើង ស្ថិតនៅ​ក្នុង​រដ្ឋាភិបាល​មួយ​ដែល​មាន​ឬក៏​សភា​មួយ ដែល​មាន​គណបក្ស​តែ​មួយ យើង​ធ្លាប់​ឃើញ​ហើយ​ថា មិន​មាន​ការ​ជជែក​វែកញែក​គ្នា​អី​ឱ្យ​បាន​ល្អិតល្អន់​អី​ទេ។ច្រើន​តែ​អាន​ហើយ​លើកដៃ​អីចឹង​ទៅ​បាទ ដូច្នេះ​រឿង​មួយ ដែល​ធ្វើ​ឲ្យ​យើង​គ្រាន់តែ​មាន​ការ​ថា តើ​ការ​អនុម័ត​ច្បាប់​នេះ វា​អាច​យុត្តិធម៌​គ្រប់គ្រាន់​សម្រាប់​គ្រប់​ជ្រុង​ជ្រោយ​ដល់​ពលរដ្ឋ ​ដល់​សង្គម​ជាតិ​ដល់​ប្រទេស​ទាំង​មូល​បាន​កម្រិត​ប៉ុណ្ណា។ នេះ​ជា​សំណួរ​សំខាន់​មួយ?»។

ស្ថាប័ន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​បើក​ដៃ​ឲ្យ​កែ​រដ្ឋធម្មនុញ្ញ​ជាបន្តបន្ទាប់​នេះ រង​ការ​រិះគន់​ជា​យូរ​មក​ហើយ​ថា អសកម្ម និង​ពុំ​មាន​ឯករាជ​ភាព ដោយសារ​សមាសភាព​ភាគ​ច្រើន​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ ជាពិសេស​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ គឺជា​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ផ្ទុយ​ពី​ប្រការ​៤នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​ស្ថាប័ន​នេះ ដែល​ចែង​ថា សមាជិក​​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មិន​ត្រូវ​កាន់កាប់​ក្នុង​គណបក្ស​នយោបាយ​ណាមួយ​នោះ​ឡើយ។

បើ​គិត​ទាំង​លើក​នេះ ច្បាប់​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន ​ធ្វើ​វិសោធនកម្ម​ចំនួន១០​លើក​ហើយ។ ក្រុម​អ្នក​ឃ្លាំមើល ​រិះគន់​ថា ការ​កែ​ច្បាប់​កំពូល​របស់​ជាតិ​ជា​ញឹកញាប់​​នេះ​ គឺ​​ស្រប​តាម​មហិច្ឆតា​ចង់បាន​របស់​លោក ហ៊ុន សែន ដែល​ចង់​ឲ្យ​ច្បាប់​នេះ​ក្លាយ​ជា​ឧបករណ៍​នយោបាយ​សម្រាប់​​ការ​ក្ដោបក្ដាប់​​អំណាច​ត​វង្ស​ត្រកូល​របស់​លោក ពោល​គឺ មិន​ដើម្បី​បម្រើ​ឲ្យ​ផល​ប្រយោជន៍​ប្រជាជាតិ​ខ្មែរ​នោះ​ទេ៕

3 comments:

Anonymous said...

Something to remember:
https://www.youtube.com/watch?v=_5GWZI8Jg7g

Anonymous said...

Nothing is stopping Hun Sen from making any laws he wants or is ordered by his master the evil Yuon. This isn't a surprise or new. Everyday Cambodia is losing little by little. I guess Khmers just don't care anymore. Khmers shouldn't cry once everything is lost. Nothing to cry about if you aren't willing to fight to save your homeland. I guess the only option left is do what Ukrainians do and flee.

Anonymous said...

The effect of the Law of Kdor Ah Hun Sen is unlimited.

This Law can cede land to Yuon, beg and owe money to China, kill Khmer vpeople, lose EBA and GSP resulting to no job, transfer power to any animal it wanted, etc...

I think the spontaneous explosion from Khmer people will be imminent. They just cannot take it anymore. Living and seeing Cambodia's total destruction is absolutely unbearable.