Khmer Circle:
People gathering together anywhere is quite disconcerting for a dictator... well, unless they gather to get drunk or clubbing or anything of that nature.
^^^
ដោយ អាស៊ីសេរី
2023.02.06
ទិដ្ឋភាពអាជ្ញាធរខេត្តពោធិ៍សាត់រារាំងក្បួនធម្មយាត្រាដែលដឹកនាំដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅចំណុចភូមិស្វាយអាត់ ឃុំស្នាមព្រះ ស្រុកបាកាន នៅព្រឹកថ្ងៃទី៧ កុម្ភៈ ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
អាជ្ញាធរខេត្តពោធិ៍សាត់រារាំងក្បួនធម្មយាត្រាដែលដឹកនាំដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក្រោមហេតុផលថា ពលរដ្ឋចូលរួមហែក្បួនលើសចំនួនកំណត់ ដែលក្រសួងមហាផ្ទៃអនុញ្ញាត ៥០នាក់។
ទោះយ៉ាងណាអាជ្ញាធរមិនអាចរារាំងក្បួនធម្មយាត្រា នៅចំណុចភូមិស្វាយអាត់ ឃុំស្នាមព្រះ ស្រុកបាកាន នៅព្រឹកថ្ងៃទី៧ កុម្ភៈ ទេ ដោយសារពួកគាត់ជំនះរួមគ្នាធ្វើដំណើរឆ្ពោះទៅរូបសំណាកលោកតាឃ្លាំងមឿង ដែលជាថ្ងៃបញ្ចប់ធម្មយាត្រា។
ក្បួនធម្មយាត្រានេះដើម្បីលើកស្ទួយសីលធម៌សង្គម ដែលត្រូវបានគេមើលឃើញថា កំពុងធ្លាក់ចុះខ្លាំង មានរយៈពេល ៧ថ្ងៃហើយ ដោយចាប់ផ្ដើមពីថ្ងៃទី១ កុម្ភៈ ពីចំណុចរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ រាជធានីភ្នំពេញ។ រយៈពេល ១សប្ដាហ៍នេះ ក្បួនធម្មយាត្រាបានស្ថិតក្រោមការឃ្លាំមើលពីអាជ្ញាធររហូតមក។
No comments:
Post a Comment