Thursday 23 February 2023

អនុប្រធាន​បក្ស​ភ្លើងទៀន លោក សុន ឆ័យ បន្ត​ចាញ់​ក្តី​នៅ​តុលាការ​កំពូល

 

ដោយ វិទ្យុអាស៊ីសេរី
2023.02.23
អនុប្រធាន​បក្ស​ភ្លើងទៀន លោក សុន ឆ័យ បន្ត​ចាញ់​ក្តី​នៅ​តុលាការ​កំពូល  
លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន (កណ្ដាល) ពេល​ចូល​បំភ្លឺ​តុលាការ​កំពូល​នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ជុំវិញ​បណ្ដឹង​សាទុក្ខ​ដែល​សាលាដំបូង​កាត់​ក្ដី​ឱ្យ​លោក​ចាញ់​ក្ដី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។
រូបពីពលរដ្ឋ
 

អនុប្រធាន​គណបក្ស​ភ្លើងទៀន​លោក សុន ឆ័យ នៅតែ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ដូច​ការ​ចង់​បាន​របស់​លោក​នោះ​ទេ ដោយសារ​តុលាការ​កំពូល​ មិន​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ប្រឆាំង​រូប​លោក​ដែល​ប្តឹង​ដោយ​គណ​បក្ស​កាន់អំណាច​និង​គ.ជ.ប​ ទាក់ទិន​នឹង​ការ​រិះគន់​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០២២។

តុលាការ​កំពូល​ប្រកាស​សាល​ដីកា​នៅ​ព្រឹក​ថ្ងៃ​ទី២៣ កុម្ភៈ ​សម្រេច​ឲ្យ​លោក សុន ឆ័យ ចាញ់​ក្ដី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(គ.ជ.ប) និង​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​បង្គាប់​ឲ្យ​លោក​បង់​ប្រាក់​សំណង​ទៅ​គណបក្ស​កាន់អំណាច​ចំនួន​ជាង​ ១​លាន​ដុល្លារ​អាមេរិក ដូច​សាល​ដីកា​របស់​សាលាឧទ្ធរណ៍​ដែរ​។ លោក សុន ឆ័យ មិន​បាន​ចូលរួម​ស្តាប់​ការប្រកាស​សាលដីកា​របស់​តុលាការ​កំពូល​នេះ​ទេ​ ប៉ុន្តែ​មាន​វត្តមាន​មេធាវី​ការពារ​ក្តី​របស់​លោក ​គឺ​លោក ជូង ជូងី។ តំណាង​ស្ថានទូត​អូស្ត្រាលី និង​សហភាព​អឺរ៉ុប ក៏បាន​តាម​ដាន​ការ​ប្រកាស​សាល​ដីកា​នេះ​ដែរ។

នៅ​ខាង​ក្រៅ​តុលាការ​កំពូល​វិញ​​ ​កម្លាំង​ស្លៀក​ពាក់​ស៊ីវិល​ និង​ឯកសណ្ឋាន​ប្រមាណ​ ៣០​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​ ដើម្បី​តាម​ឃ្លាំ​មើល​សកម្មភាព​របស់​សកម្មជន​បក្ស​ភ្លើង​ទៀន​ប្រហែល ​១០នាក់ ដែល​ឈរ​រង់​ចាំ​ស្តាប់ លទ្ធផល​នៃ​ការ​ប្រកាស​ដីកា​នោះ។

សូម​លោក​អ្នកនាង​រង​ចាំ​ស្តាប់​សេចក្តី​រាយការណ៍​នេះ​ពិស្ដារ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​នៅ​រាត្រីនេះ ។សូមអរគុណ! ​​​

No comments: