Sunday 26 February 2023

អ្នកជំនាញ​អប់រំ​ថា សីលធម៌​សង្គម​ធ្លាក់ចុះ​ខ្លាំង​ដែល​ចាំបាច់​ត្រូវ​ពង្រឹង​ឡើងវិញ

Khmer Circle

There is a reason why an ignoramus and a philistine like Hun Sen was installed in power in the first place. When he is no longer there, they will surely find the next best thing to succeed him. 

Look beyond the bridges and highways built with Chinese loans [to win hearts and minds] as well as the high-rise apartments and SUVs, and the reality is a nation completely ruined and devastated where even the lakes and fishing grounds are off limit to locals; the forests are depleted; officials are strangling the citizens saddled with debts of micro-financial sharks...

This is the undeniable and tragic "legacy" of Hun Sen. It is also the legacy of Hanoi's ambition to bring the country under its sphere of influence whatever the costs, which is the ultimate and final goal of its Southward march or ‘namtien’ that started with the demolition of the ancient Champa kingdom.

When the Americans offered a place at their prestigious military academy - West Point - to Hun Sen's son and heir Hun Manet, they would have foreseen him continuing his father's 'legacy' as envisioned by the Vietnamese and in this way a major democracy and leader of the free world was tacitly endorsing a fait accompli and blue print of the unfree world. This is the legacy of Hun Sen and Hanoi that the US Ambassador had in mind when he posed his implied question to Hun Manet as the latter recently revealed.

When enough people either within the population or government and politics have acquired sufficient ethics and morals in their lives – as often the case with affluent standard of living or the phenomenon of the ‘middle-class’ - the clamour for social change is inevitable whilst such a change must imply political change which is not what a single ruling party regime wants. Hence, the constant suppression and attack upon civil society and the citizens’ constitutional rights in every segment of life.

^^^ 

ដោយ យ៉ង ចាន់តារា
2023.02.25
អ្នកជំនាញ​អប់រំ​ថា សីលធម៌​សង្គម​ធ្លាក់ចុះ​ខ្លាំង​ដែល​ចាំបាច់​ត្រូវ​ពង្រឹង​ឡើងវិញ  
ធម្មយាត្រាលើកស្ទួយសីលធម៌សង្គម​ ដឹកនាំដោយសមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ កាលពីដើមខែកុម្ភៈ ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
 

អ្នក​ធ្វើការងារ​លើ​វិស័យ​អប់រំ​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​បញ្ហា​សីលធម៌​សង្គម​កំពុង​ធ្លាក់ចុះ​ខ្លាំង ដែល​ចាំបាច់​ត្រូវ​មាន​វិធានការ​ពង្រឹង​ឡើងវិញ។ ពួកគាត់​យល់​ថា នៅ​ពេល​សង្គម​មួយ បាត់បង់ ឬ​ធ្លាក់ចុះ​សីលធម៌​នោះ នឹង​ធ្វើ​ឲ្យ​មនុស្ស​រស់នៅ​ក្នុង​សង្គម​នោះ​រស់នៅ​គ្មាន​សេចក្តី​សុខ និង​សន្តិភាព​ទាំង​ផ្លូវចិត្ត​និង​ផ្លូវកាយ​ឡើយ ព្រោះ​សង្គម​នោះ ពោរពេញ​ទៅ​ដោយ​ជម្លោះ ការ​ជេរ​ប្រមាថ ការ​ព្យាបាទ អំពើ​ហិង្សា និង​សង្គ្រាម​កាប់សម្លាប់​គ្នា​ជាដើម។

អ្នកជំនាញ​ធ្វើ​ការងារ​ពាក់ព័ន្ធ​វិស័យ​អប់រំ​លើកឡើង​ថា សីលធម៌​នៅក្នុង​សង្គម​នៅពេល​បច្ចុប្បន្ន​កំពុងតែ​ធ្លាក់ចុះ​ខ្លាំង​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ និង​សុវត្ថិភាព​ចាប់ពី​បុគ្គល​ម្នាក់ៗ រហូត​ដល់​សហគមន៍ និង​ឈាន​ដល់​ការ​បែកបាក់​សង្គមជាតិ ដែល​ករណីនេះ​ចាំបាច់​ត្រូវ​មាន​ការ​យកចិត្តទុកដាក់​ក្នុង​ពង្រឹង​ឡើងវិញ។

ប្រធាន​ក្រុមប្រឹក្សា និង​ជា​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ម៉េងលី ជេគួច ជា​ស្ថាប័ន​ផ្តល់​សេវា​អប់រំ​មួយ​នៅ​កម្ពុជា លោក គួច ម៉េងលី មាន​ប្រសាសន៍​ថា សីលធម៌​សង្គម​បច្ចុប្បន្ន​ធ្លាក់ចុះ​គួរ​ឱ្យ​ព្រួយបារម្ភ។ បើ​វាយតម្លៃ​ចន្លោះ​ពី​១​ដល់​១០០​លោក​សន្និដ្ឋាន​ថា ធ្លាក់ចុះ​រហូត​ជាង​៦០​ភាគរយ។

លោក គួច ម៉េងលី៖ «ច្បាប់ទម្លាប់​វិន័យ ជា​ច្បាប់​ទម្លាប់​ដែល​យើង​ទទួលស្គាល់​អនុវត្ត​ប្រចាំថ្ងៃ វា​ហាក់ដូចជា​ខ្វះខាត​ហើយ​អត់​សូវ​មាន​អ្នក​អនុវត្តន៍​តាម​ទៀត។ ហើយក៏​អត់​មាន​អ្នក​យកចិត្តទុកដាក់​ចង​ក្រង​ទិសដៅ​ប្រដៅ​ធ្វើជា​មេរៀន ក៏​អត់​ទៀត​អ៊ីចឹង​វា​មានតែ​បាត់​លើស​ដើម​។ ចឹ​ង​បើ​យើង​និយាយ​រួម​តាម​និយមន័យ​វា​ចុះ ខ្សោយ​ខ្លាំង បច្ចុប្បន្ន​សឹងតែ​អាច​ថា ៦៥​ភាគរយ​ហើយ​បាត»។

 

មូលហេតុ​ធំៗ​មួយចំនួន​ដែល​លោក គួច ម៉េងលី មើលឃើញ​ថា ជា​កត្តា​នាំ​ឱ្យ​មាន​បញ្ហា​កើត​អសីលធម៌​នេះ​កើតឡើង​ច្រើន​ដោយសារតែ កត្តា​ជីវភាព​គ្រួសារ​មិនបាន​រស់នៅ​ជុំគ្នា ការ​ចុះ​ខ្សោយ​ប្រព័ន្ធ​អប់រំ និង​មនុស្ស​ខ្លាច​គ្នា មិន​ទុកចិត្ត​ដោយសារ​ខ្លាច​មានការ​ប្តឹងផ្តល់។

លោក គួច ម៉េងលី៖ «ដោយសារ​សង្គម​យើង​ទំនើបនិយម ឆាប់​មានការ​ប្តឹងផ្តល់​ចាប់​មានការ​ចោទប្រកាន់​គ្នា មួយៗ​អត់​ហ៊ាន​លូកលាន់​រឿង​អ្នកដទៃ​ទេ​។ ដូច្នេះហើយ​ធ្វើ​ឱ្យ​មួយៗ​ដកថយ អ៊ីចឹង​ធ្វើ​ឱ្យ​មនុស្ស​យើង​ស្ងួត​អត់​ម្ចាស់ការ ក្នុង​ការ​លូកលាន់​ទទួលខុសត្រូវ​ក្នុង​សាច់រឿង​គ្រួសារ សង្គម ដល់​អ៊ីចឹង​ទៅ​វា​ធ្វើ​ឱ្យ​ឃ្លាតឆ្ងាយ​ដែល​គេ​ហៅថា ភាពស្និទ្ធស្នាល​ជុំវិញ​គ្នា»។

មូលហេតុ​ធំ​មួយទៀត លោក គួច ម៉េងលី ក៏​មើលឃើញ​ឥទ្ធិពល​ពី​អ្នកមាន​លុយ មានអំណាច​មួយចំនួន​ដែល​មិន​មាន​សីលធម៌​ផង​ដែរ។

លោក គួច ម៉េងលី៖ «ឥឡូវនេះ​គេ​ហៅថា សីលធម៌​អ្នកចេះដឹង​ផ្តោត​លើ​អ្នកមាន អ្នក​មាន​អំណាច ប៉ុន្តែ​សម័យ​ឥឡូវ​អ្នកមាន និង​អ្នក​មាន​អំណាច​មិនសូវ​ជា​អ្នករៀន​សូត្រ​ផង ច្រើន​ដោយសារ​អ្នក​ចៃដន្យ​និយម អ្នកមាន​ដោយសារ​ដីធ្លី អ្នកមាន​ដោយសារ​ឡើងអំណាច​តាម​បក្ខពួក​។ វា​មាន​ច្រើន អ៊ីចឹង​បាន​ឡើង​ដោយ​ធ្វើ​ធំ​ដោយសារ គេ​ហៅថា អត់​មាន​វិជ្ជាជីវៈ អត់​មាន​ចំណេះដឹង»។

ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ លោក គួច ម៉េចលី អំពាវនាវ​ដល់​អ្នកមាន​សមត្ថភាព​ជា​បណ្ឌិត​បញ្ញវន្ត​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​អប់រំ​តាម​មធ្យោបាយ​ផ្សេងៗ ដើម្បី​ពង្រឹង​ចំណេះដឹង សីលធម៌​សង្គម​។ លោក គួច ម៉េងលី ក៏​តែងតែ​លេចមុខ​នៅ​តាម​វេទិកា​សាធារណៈ​នានា​ក្នុង​នាម​ជា​វាគ្មិន ដើម្បី​បណ្ដុះ​គំនិត និង​សីលធម៌​សង្គម។

សីលធម៌​ជា​ចំណុច​មួយ​ដែល​គេ​កំណត់​លក្ខណៈ​មនុស្ស​ខុសពី​សត្វ​ទូទៅ ពេលខ្លះ​គេ​និយាយ​ថា មនុស្ស​បើ​គ្មាន​សីលធម៌​ទេ​គឺ​សាហាវ គ្រោះថ្នាក់ ឬ​គួរ​ឱ្យ​ក្លាយ​ជាង​សត្វ​ក្នុង​ព្រៃ​ទៅទៀត។  ​បើ​និយាយ​ពី​ការ​ពង្រឹង​សីលធម៌​ក៏​មិន​ខុសពី​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ឬ​គោលការណ៍​ផ្សេងៗ​ទៀត​ដែរ​គឺ​ត្រូវ​ធ្វើ​ពីលើ​ចុះក្រោម​ពី​អ្នកមាន​ឥទ្ធិពល​មុន បើ​សំដៅលើ​ប្រទេស​គឺ​ចាប់ពី​នាយករដ្ឋមន្ត្រី ឬ​ប្រធានាធិបតី បើ​កម្រិត​ក្រុមហ៊ុន​ត្រូវ​ចាប់ផ្តើម​ពី​ប្រធាន​ក្រុមហ៊ុន បើ​គ្រួសារ​ចាប់ពី​ឪពុកម្ដាយ​នេះឯង​តែម្តង។

ទាក់ទង​នឹង​រឿង​សីលធម៌​សង្គម​នេះ​ដែរ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​ជា​អតីត​គ្រូបង្រៀន​នៅ​វិទ្យាល័យ​បាក់​ទូក​ក្នុង​រាជធានី​ភ្នំពេញ អ្នកស្រី ប្រុក វ៉ាន្នី មើលឃើញ​ថា បច្ចុប្បន្ន​សីលធម៌​ធ្លាក់ចុះ​ដែល​គាត់​បាន​ជួប​នោះ មាន​ទាំង​នៅក្នុង​គ្រួសារ អាជីវកម្ម​លក់ដូរ ពេទ្យ​ផ្តល់​សេវា​សុខាភិបាល វិស័យ​អប់រំ មន្ត្រី​សាធារណៈ សន្តិសុខ​តាម​មូលដ្ឋាន និង​ការ​ចែកចាយ​គ្រឿងញៀន​ជាដើម។

អ្នកស្រី ប្រុក វ៉ាន្នី ក៏​ចាប់អារម្មណ៍​ថា បញ្ហា​សីលធម៌​គ្រូពេទ្យ​ដែល​គាត់​ធ្លាប់​បានដឹង​គឺ​សីលធម៌​ពេទ្យ​ខ្មែរ​ចុះ​ទាប​ជាង​ពេទ្យ​ប្រទេស​ថៃ។

អ្នកស្រី ប្រុក វ៉ាន្នី៖ «ពេលខ្លះ​មាន​អ្នកជំងឺ​គាត់​ថា ឱ​!​លោកគ្រូ​ពេទ្យ អ្នកគ្រូ​ពេទ្យ​អើយ​! ម៉េច​ក៏​សម្ភី​ពីរោះ​ម្ល៉េះ? សឹង​កាប់​ក្បាល​និង​ពូថៅ ហ្នឹង​អាហ្នឹង​មួយ​ដែរ​។ ហើយ​នៅ​មាន​ចំណុច​ទៀត អ្នកជំងឺ​ខ្លះ​គាត់​ទុក​ឱ្យ​ស្រែក យោក​យ៉ាៗ ហើយ​មកដល់​គាត់​ស្តីឱ្យ​អ្នកជំងឺ​ហ្នឹង​ក៏មានដែរ​។ ហ្នឹង​យើង​សួរ​ថា ធ្វើអំពើ​បែប​ហ្នឹង​សុចរិត​ទេ? ថា អត់​សុចរិត​ទេ»។

កាល​ពី​ដើម​ខែកុម្ភៈ​ថ្មីៗ​នេះ​ ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដឹកនាំ​ដោយ​អ្នកស្រី អ៊ុក ឆាយ៉ាវី និង​លោក រ៉ុង ឈុន ក៏បាន​ធ្វើ​ធម្ម​យាត្រា​ដើរ​ដង្ហែ​ក្បួន​ថ្មើរ​ជើង​ដើម្បី​ផ្សព្វផ្សាយ​លើកកម្ពស់​សីលធម៌​សង្គម​ពី​រាជធានី​ភ្នំពេញ ទៅ​ដល់​ខេត្តពោធិ៍សាត់​ ​រយៈពេល​មួយ​សប្តាហ៍​។ ធម្ម​យាត្រា​ធ្វើឡើង​ក្នុង​គោលបំណង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ ​ដោះលែង​អ្នក​ជាប់ឃុំ​ដោយសារ​នយោបាយ និង​បើក​លំហ​សេរីភាព ហើយ​បញ្ឈប់​ការប្រើប្រាស់​ពាក្យសម្ដី​គំរាមកំហែង​បង្ក​ការឈឺចាប់​ ​ដើម្បី​ឲ្យ​មាន​ឯកភាព​ជាតិ​ ​និង​ផ្សះផ្សា​ជាតិ​ឡើងវិញ។ ក្រៅ​ពី​នេះ សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ សំបូរ មាណ្ណារ៉ា ដែល​ទើបត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​ផ្ទាល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ​ ​ក៏បាន​ប្រកាស​ថា លោក​នឹង​រៀបចំ​កម្មវិធី​អប់រំ​ឱ្យ​មាន​ការ​ពង្រឹង​គ្រឹះ សីលធម៌ និង គុណធម៌ ឡើងវិញ។ ការ​លើកឡើង​ពី​គម្រោង​នេះ​ដោយ​លោក មើលឃើញ​ថា សីលធម៌ និង​គុណធម៌​នៅក្នុង​សង្គម​ធ្លាក់ចុះ​ខ្លាំង​អាច​បង្ក​ផល​អាក្រក់​ទាំង​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត។

មន្ត្រី​សម្របសម្រួល​សហគមន៍​នៃ​អង្គការ​មួយ កញ្ញា ស៊ឹម សុភា បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា សីលធម៌​សង្គម​មានការ​ធ្លាក់ចុះ​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​។ សុភា មើលឃើញ​មូលហេតុ​២​គឺ កត្តា​ជីវភាព​នាំ​ឱ្យ​មនុស្ស​មិន​ខ្វល់​ពី​ការ​អប់រំ និង​បញ្ហា​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ពី​រឿងរ៉ាវ​អសីលធម៌។

កញ្ញា ស៊ឹម សុភា សង្កេតឃើញ​ថា ការ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហាក់ដូចជា សេរី មិន​មាន​ការអប់រំ ឬ​ទប់ស្កាត់​ទេ ហើយ​ជាក់ស្តែង​រឿង​អប់រំ​ល្អៗ ហាក់​មិនសូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន​ច្រើន​ដូច​ការ​បង្ហាញ​រូបភាព កាយវិការ ឬ ពាក្យ​សម្តី​មិន​សមរម្យ​នោះ​ទេ។

កញ្ញា ស៊ឹម សុភា៖ «ឃើញ​សង្គម​យើង​ឥឡូវ​ចាប់អារម្មណ៍​និង​រឿង​ឡប់ៗ​ឆ្កួតៗ បើ​អ្នកណា​គេ​ចេញ​មក​ឡប់ៗ​ឬ​ធ្វើ​អី​ប្លែក សំបូរ​អ្នក​ចាប់អារម្មណ៍​ហើយ​យក​វា​ទៅ​ធ្វើ​ជា​តម្រាប់​តាម​តៗ​គ្នា​អ៊ីចឹង​ទៅ។ ដល់ពេល​ក្មេង​ឥឡូវ​ឃើញ​អី​ល្បី ឃើញ​អី​មានការ​ចាប់អារម្មណ៍ ពួកគាត់​ចេះតែ​គិតថា អាហ្នឹង​ជា​ការ​សប្បាយ​ការ​អី​ទៅ»។

ទន្ទឹម​នឹង​ការ​ផ្សព្វផ្សាយ​មិនបាន​ផ្ដោត​លើ​ការអប់រំ​ហើយ​នោះ​ ​ក៏​មាន​ការ​ផ្សព្វផ្សាយ​ជាច្រើន​ក៏​កំពុងតែ​បំពុល​ថែម​ទៀត​ផង ដូចជា ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង ការ​ផ្សព្វផ្សាយ​អ្នកលក់​ផលិតផល ដោយ​ប្រើ​ពាក្យ​ជេរប្រមាថ បង្ហាញ​កេរ្តិ៍ខ្មាស ឬ​សម្ដែង​ជា​ការ​ទាស់ទែង​ប្តី​ប្រពន្ធ ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​មហាជន។

បើ​ពិនិត្យ​លើ​ការប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​នៅ​កម្ពុជា គឺ​ហ្វេសប៊ុក​មាន​ចំនួន​ប្រើប្រាស់​ច្រើន​ជាង​គេ​រហូតដល់ ១២​លាន​នៃ​ចំនួន​ប្រើប្រាស់ ប៉ុន្តែ​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ផ្សព្វផ្សាយ​ការអប់រំ​ផ្សេងៗ មាន​អ្នកមើល​ច្រើន​បំផុត​ខ្ទង់រយ​ឬ ខ្ទង់ពាន់​តែប៉ុណ្ណោះ ប៉ុន្តែ​បើ​ការ​សម្ដែង​ជា​ការ​ទាស់ទែង​រឿង​ក្នុង​គ្រួសារ​បកអាក្រាត​គ្នា​វិញ​នោះ មាន​អ្នកមើល​រហូតដល់​រាប់​សែន ឬ​រាប់​លាន​ក៏​មាន។

កញ្ញា ស៊ឹម សុភា អំពាវនាវ​ឱ្យ​មាន​ការ​បង្កើន​ការ​ផ្សព្វផ្សាយ​អប់រំ ហើយ​រូប​គាត់​ក៏​កំពុង​ចាប់អារម្មណ៍​និង​គាំទ្រ​សកម្មភាព បណ្ណាល័យ​ចល័ត ឬ​ការ​ដាក់​សៀវភៅ​ឱ្យ​អាន​នៅ​ទី​សាធារណៈ ហើយ​អាច​ខ្ចី​យក​ទៅ​អាន​នៅផ្ទះ​បាន​ទៀត​ផង។ កញ្ញា​ថា នេះ​ជា​សកម្មភាព​មួយ​ជួយ​ពង្រឹង​ចំណេះដឹង​ក្នុង​សង្គម។

ប្រភព​ទាំង​៣​រូប​នេះ សុទ្ធតែ​មានការ​យល់ឃើញ​ដូចគ្នា​ថា ស្ថានភាព​ធ្លាក់ចុះ​សីលធម៌​សង្គម​គឺ​ដល់​កម្រិត​ធ្ងន់ធ្ងរ​ត្រូវ​មាន​វិធានការ​អប់រំ​ពង្រឹង​ឡើងវិញ​ជាបន្ទាន់ កុំឱ្យ​ផល​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ទៅ ហើយ​បង្ក​គ្រោះថ្នាក់​ចាប់ពី​បុគ្គល​ម្នាក់ៗ​រហូតដល់​សង្គមជាតិ​ទាំងមូល​។​

លោក គួច ម៉េងលី លើកឡើង​ថា បើសិនជា មិន​មាន​វិធានការ​ដោះស្រាយ​ពង្រឹង​សីលធម៌​សង្គម​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ​នោះ ផល​ប៉ះពាល់​ជា​ប្រព័ន្ធ​នឹង​កាន់តែ​រីក​ឡើង​នៅក្នុង​សង្គម។

លោក គួច ម៉េងលី៖ «យើង​អត់​ពង្រឹង​ការអប់រំ យើង​អត់​ពង្រឹង​គេ​ហៅថា រចនាសម្ព័ន្ធ​នៃ​គ្រួសារ ហើយ​ការ​បណ្តុះបណ្តាល​ការ​ឈឺឆ្អាល​ក្នុង​សហគមន៍​យើង។ អាហ្នឹង​វា​ប៉ះទង្គិច​ធ្ងន់ធ្ងរ ប៉ះពាល់​ដល់ សង្គម​គ្រួសារ គេ​ហៅថា សេដ្ឋកិច្ច​គ្រួសារ ហើយ​ដល់​ផុត​ពី​សេដ្ឋកិច្ច​គ្រួសារ ការ​រស់នៅ​របស់​គ្រួសារ ជា​រួម​ទៅ​វា​ពាក់ព័ន្ធ​ទាក់ទង​គ្នា​ទាំងអស់»។

ជ្រុង​មួយ​នៃ​ការ​ចង្អៀត​ក្នុង​ពន្ធនាគារ​ក៏​ឆ្លុះបញ្ចាំង​ពី​សីលធម៌​សង្គម​ដែរ។ នៅ​ឆ្នាំ​២០២២ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្ដែង​ការ​ព្រួយបារម្ភ​ពី​ពន្ធនាគារ​ចង្អៀត​ជ្រុល​មិន​មាន​កន្លែង​ឃុំ​មនុស្ស​ដែល​បច្ចុប្បន្ន​មាន​អ្នក​ជាប់ឃុំ​ជិត​៤​ម៉ឺន​ (៣៨.០០០)​នាក់ ក្នុង​នោះ​ជាង​២​ម៉ឺន នាក់ ជាប់​ឃុំ​ក្នុង​ករណី​គ្រឿងញៀន៕

No comments: