Khmer Circle:
If there's anything good Hun Sen has learned from his Vietnamese mentors in the jungle or in Phnom Penh at the Vietnam embassy, it is hard to name what it is...
He is so intoxicated with power and so used to getting away with murder through his dirty tactics where he either cripples his adversaries with material inducements of some sort or with threats of harm against them and then reaps his spoils and bloody harvest to the fullest.
This is what Hanoi is indeed doing and has been doing to Cambodia and Laos.
^^^
- ហាន ណូយ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ ប្រកាសថា លោកមិនទទួលយកការសុំទោសរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនឡើយ។
ការថ្លែងរបស់លោក ហ៊ុន សែន
ក្រោយមានការផ្សព្វផ្សាយលិខិតមួយច្បាប់របស់លោក សុន ឆ័យ
ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣
ដែលសរសេរទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក ហ៊ុន សែន
បានចែករំលែកលិខិតរបស់លោក សុន ឆ័យ តាមប្រព័ន្ធតេឡេក្រាមរបស់លោក។
លោក ហ៊ុន សែន សរសេរនៅក្នុងប្រព័ន្ធតេឡេក្រាមរបស់លោកថា៖
«យើងមិនទទួលយកការសុំទោសនោះឡើយ។ យើងចង់បញ្ចប់វប្បធម៌លាបពណ៌
និងការប្រមាថ។ យើងទទួលយកមិនបាននូវការចោទប្រកាន់ថា
យើងជាអ្នកលួចសន្លឹកឆ្នោត។
យើងធ្លាប់បានគេសុំទោសច្រើនដងហើយតែរឿងច្រំដែលនៅតែកើតឡើងទើបយើងចង់បញ្ចប់។
វប្បធម៌រឿងដដែលហើយសូមទោសតាមផ្លូវតុលាការ
ដើម្បីមនុស្យអាក្រក់វារាងចាល»។
លោក ហ៊ុន សែន បន្ថែមថា៖ «ភាពខ្លួនឯងបានដឹងច្បាស់ហើយតើ សម រង្ស៊ី ធ្លាប់បានសុំទោសខ្ញុំ តែទីបំផុតវាកើតដដែល។ អ្នកគាំទ្រវាគឺដូចគ្នាដែលយើងត្រូវតែប្រើផ្លូវច្បាប់ ដើម្បីបញ្ចប់រឿងច្រំដែលនេះ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក សុន ឆ័យ បាននៅឡើយទេ។
នៅក្នុងលិខិតចុះថ្ងៃទី១៣ ខែកុម្ភៈ លោក សុន ឆ័យ សរសេរថា លោកបានដឹងថា គណបក្សប្រជាជនកម្ពុជាបានចាត់ទុកពាក្យសម្តីមួយផ្នែកដែលលោកបានឆ្លើយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ឌឹ ខេមបូឌាដេលី កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ថាបាន«ចោទគណបក្សប្រជាជនកម្ពុជាថាជាចោរលួចសន្លឹកឆ្នោត» ដោយលោកបានបដិសេធការចោទប្រកាន់នេះ។
លោកបញ្ជាក់ក្នុងលិខិតថា៖ «បើគណបក្សប្រជាជនកម្ពុជា ឬគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាត់ទុកសម្តីក្នុងបទសម្ភាសន៍ថា ខ្ញុំបានចោទជាចោរលួចសន្លឹកឆ្នោតនោះ ខ្ញុំសុំអភ័យទោស»។
លោក គឹមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ប្រាប់វីអូអេថា គណបក្សរបស់លោកមិនមានអ្វីដែលត្រូវនិយាយឡើយ ក្រៅពីអនុវត្តទៅតាមនីតិវិធីរបស់តុលាការ ដោយសារតែលោក សុន ឆ័យ បានសុំទោសរួចរាល់។
ទោះជាយ៉ាងណា លោករំពឹងថា លោក ហ៊ុន សែន នឹងមានទឹកចិត្តអធ្យាស័្រយ ដោយហេតុថា អនុប្រធានគណបក្សភ្លើងទៀនរូបនោះ ជាគូប្រជែងនយោបាយមួយរូបដែរ ។
លោកបញ្ជាក់ថា៖ «បង្ហាញពីចេតនាសុំទោសហើយចំពោះការដែលលោកបានលើកឡើងនោះ។លោកថា គ្មានចេតនាចង់ឱ្យប៉ះពាល់កិត្តិយសគណបក្សដឹកនាំប្រទេសអីទេ។ អ៊ីចឹងបើធ្វើប៉ុណ្ណឹងហើយ លោកបដិសេធអាហ្នឹងយើងមានអីមានតែទទួលយកតាមអ្វីដែលយើងទទួលបានពីតុលាការ»។
លោក នី សុខា ប្រធានសមាគមសិទ្ធិមនុស្សអាដហុកប្រាប់វីអូអេថា ការប្តឹងផ្តល់គ្នារបស់អ្នកនយោបាយ មិនមែនដើម្បីលុយឡើយ តែដើម្បីឱ្យដៃគូនយោបាយរបស់ខ្លួនទទួលស្គាល់នូវកំហុស។ លោកបន្ថែមថា កាលណាអ្នកនយោបាយណាដែលរិះគន់ ឬក៏វាយប្រហារមិនផ្អែកលើមូលដ្ឋានការពិត នោះប្រជាពលរដ្ឋនឹងវាយតម្លៃដោយខ្លួនឯង។
លោកជំរុញឱ្យអ្នកនយោបាយខ្មែរសម្រុះសម្រួលគ្នានៅមុនការបោះឆ្នោតនាពេលខាងមុខ ជាការប្រសើរ ដោយហេតុថា វាអាចបញ្ចៀសនូវការលើកឡើងថា រដ្ឋាភិបាលបច្ចុប្បន្នរឹតត្បិតនូវសិទ្ធិសេរីភាពរបស់អ្នកនយោបាយ។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា
គួរតែមានការផ្តល់ជាការអនុគ្រោះឬក៏ផ្តល់ជាការយោគយល់សម្រាប់ យើង
ពីព្រោះអ្នកនយោបាយ យើងមិនមែនទៅធ្វើនយោបាយ
ដើម្បីប្រកួតប្រជែងគ្នាស្លាប់រស់នោះទេ
តែថាយើងប្រកួតប្រជែងលើគោលនយោបាយ
ទៅលើអ្វីដែលយើងគិតថាជួយទៅដល់ប្រយោជន៍ជាតិ»។
កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣
ចៅក្រមតុលាការកំពូលបានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍
ដោយតម្រូវឱ្យលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន
បង់សងសំណងសរុបជាង១លានដុល្លារអាមេរិកទៅគណបក្សកាន់អំណាច
និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
គួរបញ្ជាក់ថា លោក សុន ឆ័យ
ត្រូវបានអយ្យការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ
តាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា
និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ការចោទប្រកាន់នេះពាក់ព័ន្ធនឹងការថ្លែងរបស់លោក
ដោយមានប្រើពាក្យពេចន៍មួយចំនួន
ដូចជាថា«លទ្ធផលនេះមិនឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋ។
វាមានការបំភ័យ វាមានការទិញ វាមានការលួចបាននៅសល់ប៉ុណ្ណឹង»។
កាលពីពេលកន្លងទៅ សាលាដំបូងរាជធានីភ្នំពេញក៏បានចេញដីកាមួយបង្គាប់ឱ្យរឹបអូសទ្រព្យសម្បតិ្តជាអចលនវត្ថុពីរកន្លែងរបស់លោក សុន ឆ័យ ទុកជាបណ្តោះអាសន្ន។ ការសម្រេចនេះធ្វើឡើងទៅតាមសំណើរបស់មេធាវីគណបក្សប្រជាជនកម្ពុជា ក្រោមហេតុផលថា លោកសុន ឆ័យមានចិត្តរឹងទទឹង មិនគោរពទៅតាមច្បាប់ និងគ្មានឆន្ទៈនៅក្នុងការបង់សងជំងឺចិត្តទៅតាមអ្វីដែលតុលាការបានសម្រេច៕
No comments:
Post a Comment