Monday 17 April 2023

បក្ស​ភ្លើងទៀន​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម

Khmer Circle:

 

Khmer people and the world should learn about the identities of the actors behind one of history's darkest pages; the people directly or by proxy responsible for their past and present pains and sufferings, and it is not all about the Khmer Rouge and Pol Pot. Sihanouk, Vietnam's Ho Chiminh and China, all had, and still have, an active hand in the tragedy. Sweeping these facts and details under the carpet is not going to help heal the wounds or prevent future woes.

Fools learn from experience. Wise men learn from history.


^^^

ដោយ យន់ សាមៀន
2023.04.17
បក្ស​ភ្លើងទៀន​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម  
គណបក្ស​ភ្លើងទៀនបង្សុកូល​ឧទ្ទិស​កុសល​ជូន វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ដែល​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​​ នាមជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក នៅ​ថ្ងៃទី​១៧ មេសា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
 

គណបក្ស​ភ្លើងទៀន​ រៀបចំ​ពិធី​បង្សុកូល រាប់​បាត​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​កុសល​ជូន វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ដែល​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​។ ពិធីបុណ្យ​បង្សុកូល​នេះ នឹង​ចាប់ផ្ដើម​នៅ​ម៉ោង៦:៣០​នាទី ព្រឹក​ថ្ងៃទី​១៧ មេសា មាន​អ្នកចូលរួម​ប្រមាណ ២០០​នាក់​នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក។

ការ​​ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​នេះ​គឺ​បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាត​ឲ្យ​គណបក្ស​ភ្លើង​ទៀន យក​ទីតាំង​បរិវេណ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ដើម្បី​ធ្វើ​ពិធី​ឧទ្ទិស​កុសល​ជនរងគ្រោះ​ក្នុង​សម័យ​ខ្មែរក្រហម។

 

សាលា​រាជធានី​ភ្នំពេញ លើកឡើង​ថា ដើម្បី​ឲ្យ​ពិធី​បង្សុកូល​ដោយ​សន្តិសុខ និង​សុវត្ថិភាព​គណបក្ស​ភ្លើងទៀន​ ​ត្រូវ​គោរព​នូវ​គោលការណ៍​មួយចំនួន​រួមមាន ផ្នែក​ការងារ​សន្តិសុខ​សុវត្ថិភាព នៅ​ផ្ទៃ​ខាងក្នុង​កម្មវិធី ម្ចាស់​សំណើ​ជា​អ្នកទទួលខុសត្រូវ​ទាំងស្រុង​ដោយ​ខ្លួនឯង រីឯ​សមត្ថកិច្ច​ទទួលខុសត្រូវ​ផ្នែក​ខាងក្រៅ ប៉ុន្តែ​ក្នុង​ករណី​មាន​ជនសង្ស័យ នោះ​ម្ចាស់​សំណើ​ត្រូវ​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ចាត់វិធានការ​ឲ្យ​ទាន់​ពេល​វេលា​។ មួយវិញទៀត ក្នុង​ពិធី​នេះ​មិន​ត្រូវធ្វើ​សកម្មភាព​វាយប្រហារ​ព្រះមហាក្សត្រ ស្ថាប័ន​ជាតិ ឥស្សរជន​ជាន់ខ្ពស់ ឬ​បំផុស​ញុះញង់​ដល់​ប្រជាពលរដ្ឋ ដែល​ផ្ទុយ​អំពី​ខ្លឹមសារ​នៃ​សំណើ​ដើម។

អាជ្ញាធរ​រាជធានី​ភ្នំពេញ ថែមទាំង​ណែនាំ​ឲ្យ​គណបក្ស​ភ្លើងទៀន​ ​ក្រោយពី​ចប់​កម្មវិធី​ត្រូវ​សម្អាត​អនាម័យ​បរិវេណ​ជុំវិញ​កម្មវិធី និង​ត្រូវ​សហការ​ជាមួយ​អ្នកទទួល​សិទ្ធិ​វិនិយោគ​ក្នុង​ការ​រៀបចំ​ពិធី​នេះ ចៀសវាង​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់។

No comments: