ដោយ អាស៊ីសេរី
2023.04.07
ទិដ្ឋភាពតវ៉ាលើកបដារបស់មន្ត្រី និងសកម្មជនគណបក្សភ្លើងទៀន ដែលប្រមូលផ្ដុំគ្នានៅទីស្នាក់ការគណបក្សខ្លួន ដើម្បីទាមទារឱ្យដោះលែងមន្ត្រីគណបក្សភ្លើងទៀន នៅថ្ងៃទី៧ មេសា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
អាជ្ញាធរខណ្ឌសែនសុខ រាជធានីភ្នំពេញប្រមាណ ១០នាក់ ក្នុងសំលៀកបំពាក់ស៊ីវិលចុះរារាំងការតវ៉ាលើកបដារបស់មន្ត្រីគណបក្សភ្លើងទៀន ដែលប្រមូលផ្ដុំគ្នានៅទីស្នាក់ការគណបក្សខ្លួន ដើម្បីទាមទារឱ្យដោះលែងមន្ត្រីគណបក្សភ្លើងទៀន។
អនុប្រធានគណបក្សភ្លើងទៀនលោក រ៉ុង ឈុន ដឹកនាំមន្ត្រី និងសកម្មជនគណបក្សនេះ ប្រមាណ ១០០នាក់ នៅទីស្នាក់ការគណបក្ស នៅបុរីពិភពថ្មី ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ តវ៉ាទាមទារឱ្យរដ្ឋាភិបាលដោះលែងថ្នាក់ដឹកនាំគណបក្សភ្លើងទៀនដូចជា លោក ថាច់ សេដ្ឋា លោក ខឿន វីរ៉ាត់ មន្ត្រីច្បាប់អន្តរជាតិ កញ្ញា សេង ធារី រួមនឹងសកម្មជននយោបាយផ្សេងៗទៀត។
ទោះយ៉ាងណា ភាពចម្រូងចម្រាសរវាងអាជ្ញាធរ និងសកម្មជនគណបក្សភ្លើងទៀន នៅថ្ងៃទី៧ មេសា នេះ មិនបង្កឱ្យមានហិង្សាប្រទូសរ៉ាយឡើយ។
No comments:
Post a Comment