Tuesday 23 April 2024

រូបត្លុកនយោបាយ​៖ កង់​ប្រវត្តិសាស្ត្រ​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំ​ថ្មី «លូក​ក​ដាច់​ក លូក​ដៃ​ដាច់​ដៃ


ដោយ វិទ្យុអាស៊ីសេរី
2024.04.12

#រូបត្លុកនយោបាយ​៖ កង់​ប្រវត្តិសាស្ត្រ​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំ​ថ្មី «លូក​ក​ដាច់​ក លូក​ដៃ​ដាច់​ដៃ»  
កង់​ប្រវត្តិសាស្ត្រ​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំ​ថ្មី «លូក​ក​ដាច់​ក លូក​ដៃ​ដាច់​ដៃ»
រូប៖ RFA

រឿងរ៉ាវ​អវិជ្ជមាន​ជា​ច្រើន​បាន​កើតមាន​ឡើង​នៅ​ក្នុង​សង្គម​កម្ពុជា​ក្នុង​ឆ្នាំ​ចាស់​ ដែល​នឹង​កន្លងទៅ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ រឿងរ៉ាវ​ទាំងនោះ​ មាន​ដូច​ជា ករណី​ចាប់​ខ្លួន​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវ័ន្ត​ខ្មែរ លោក កើត សារ៉ាយ ការដុត​ផ្ទះ និង​ចាប់​ខ្លួន​ពលរដ្ឋ​ ២៧​នាក់​ ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ ករណី​អាស្រូវ​ឆបោក​ប្រាក់​រាប់​សិប​លាន​ដុល្លារ​ពី​ការ​វិនិយោគ​បែប​ឆបោក​ក្នុង​ក្រុមហ៊ុន CIC និង​ករណី​បណ្តេញ​ម្ចាស់ផ្ទះ​ចេញ​ពី​បុរី​ពិភព​ថ្មី ដោយ​គ្មាន​អន្តរាគមន៍​ជាក់លាក់​ពី​រដ្ឋាភិបាល​ជាដើម។ ក្រៅ​ពី​នោះ នៅ​មាន​រឿងរ៉ាវ​ធ្វើ​ទុក្ខបុកម្នេញ​រាប់​មិន​អស់​មក​លើ​សកម្មជន​គណបក្ស​ប្រឆាំង សកម្មជន​សង្គម ក្រុម​អ្នកការពារ​សិទ្ធិ​មនុស្ស និង​​អ្នក​រិះគន់​រដ្ឋាភិបាល​បច្ចុប្បន្ន​របស់​នាយករដ្ឋមន្ត្រី​កូន លោក ហ៊ុន ម៉ាណែត។

បើ​ទោះបី​ជា​មាន​ការ​ផ្លាស់ប្ដូរ​អំណាច​មួយ​ជំនាន់​មនុស្ស​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ឆ្នាំ​ថោះ​ក៏ដោយ ក៏​ពលរដ្ឋ​ខ្មែរ​នៅ​តែ​មិន​ទាន់​ទទួល​បាន​សេចក្តីសុខ សុភមង្គល សន្តិភាព សេរីភាព យុត្តិធម៌ និង​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅឡើយ​ទេ ខណៈ​ពិភពលោក​ដើរ​ដល់​ឆ្នាំ២០២៤​ ហើយ​ក៏ដោយ។ ពលរដ្ឋ​ខ្មែរ​ប្រហែល​ជា​នៅតែ​បន្ត​រស់នៅ​ក្រោម​ក្រញាំ​សង្គម​​គាប​សង្កត់ ហើប​មាត់​មិន​បាន ក្រោម​កង់​ប្រវត្តិសាស្ត្រ «លូក​ក​ដាច់​ក លូក​ដៃ​ដាច់​ដៃ» ដែល​ទំនង​ជា​នឹង​បន្ត​វិល​ក្នុង​អាណត្តិ​ទេវតា​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​រោង​នេះ៕

3 comments:

Anonymous said...

CPP's TEVADA has no underwear. She pees standing.

Anonymous said...

how do you know that 10:47PM? Unless ...you know what I mean ... you are very funny ....LOL!!!

Anonymous said...

9:25am
CPP's Tevada was selectively chosen, only the one who could spray her urine the farthest would be nominated as CPP's Tevada.