"បំភ្លេចចោលទៅ" by "ក្រពុំ ឈូក ស"
កុំ កុំរំលឹកធ្វើអ្វី កុំបំផុសជាថ្មី រឿងប្រុសថ្លៃ
និងរូបស្រីនេះណា
យើងធ្លាប់បានជួបជាមិត្ត ស្និទ្ធត្រឹមខ្សែនេត្រា
ភ្នែកយើងត្របាញ់រកគ្នា ព្រោះសេចក្ដីសង្ស័យ។
ចំហាយទឹក ក្លាយពពក រួចស្រក់វិញមក
ស្រោចស្រប់ផែនដី ជាច្រើនគ្រា សាជាថ្មីដូច
ដួងចៃវិលវល់។
តែ តែឥឡូវឃ្លាតឆ្ងាយ ចិត្តយើងបាននឿយណាយ
ចិត្តនិងកាយពុំដែលមានអំពល់ ពីគ្នាម្ដងណាសោះឡើយ
ម្ដេចរំលឹករឿងហួសយូរហើយ នាំតែចិន្ដាផ្ដើមខ្វាយខ្វល់។
ទិសឯកើត វិលកន្លះ ជុំក៏ប្រែផ្លាស់
ជាទិសលិចវិញ ជាច្រើនគ្រា សាជាថ្មីដូច
ដួងចៃផ្លាស់កែ។
ឈប់ ឈប់នឹករឿងមុននោះ
ព្រោះជារឿងទាស់ខុស រឿងដែលប្រុស
យល់ស្មានខុសថាស្នេហ៍
យើងធ្លាប់បានជួបជាមិត្ត ស្និទ្ធត្រឹមខ្សែនេត្រា
ភ្នែកយើងត្របាញ់រកគ្នា ព្រោះសេចក្ដីភាន់ប្រែ។
-ក្រពុំ ឈូក ស

No comments:
Post a Comment