បក្សប្រឆាំងធានាធ្វើការអភិវឌ្ឍប្រទេសមិនឲ្យពលរដ្ឋស្រក់ទឹកភ្នែក
Fri, 25 September 2015 ppp
មាស សុខជា
កំពង់ឆ្នាំងៈ
មេដឹកនាំគណបក្សប្រឆាំងបានអំពាវនាវឲ្យប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្ស
របស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់
និងការបោះឆ្នោតជាតិខាងមុខដោយធានាថានឹងធ្វើការអភិវឌ្ឍប្រទេស
ដោយមិនធ្វើឲ្យប្រជាពលរដ្ឋស្រក់ទឹកភ្នែកដូចគណបក្សកាន់អំណាចសព្វ
ថ្ងៃឡើយ។
ក្នុងពិធីជួបសំណេះសំណាលជាមួយខ្មែរអ៊ិស្លាមនៅ
ស្រុកកំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំងកាលពីម្សិលមិញលោក សម
រង្ស៊ី ប្រធាន និងលោក កឹម សុខា
អនុប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងថាខ្មែរអ៊ិស្លាមព្រួយបារម្ភ
នឹងការអភិវឌ្ឍរបស់រដ្ឋាភិបាលបច្ចុប្បន្នដែលធ្វើឲ្យពួកគេបាត់បង់
ដីធ្លី និងផ្ទះសំបែង។
មេដឹកនាំទាំងពីរបន្តថា
ផែនការអភិវឌ្ឍរបស់គណបក្សសង្គ្រោះជាតិគឺខុសពីគណបក្សប្រជាជននៅពេល
គណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតឃុំ សង្កាត់
និងការបោះឆ្នោតជាតិ។
លោក សម រង្ស៊ី បានថ្លែងថា៖
«ប៉ុន្តែអ្វីដែលយើងអាចធានាបាន ១០០% គឺការបោះឆ្នោតជាតិឆ្នាំ
២០១៨ ។ ការបោះឆ្នោតរដ្ឋាភិបាលនឹងផ្លាស់ប្តូរ
ផ្លាស់ប្តូរមេដឹកនាំកំពូលផ្លាស់ប្តូរគោលនយោបាយជាតិ»។
លោក
សម រង្ស៊ី បន្តថា៖ «ជាគោលការណ៍ពេល [គណបក្សសង្គ្រោះជាតិ]
ដឹកនាំប្រទេសយើងនឹងយកគោលការណ៍អនុវត្តប្រជាពលរដ្ឋជាម្ចាស់ដី។
ចង់អភិវឌ្ឍចង់រៀបចំកន្លែងនេះឲ្យល្អប្រសើរប៉ុន្តែការអភិវឌ្ឍនោះ
គឺជាការអភិវឌ្ឍដើម្បីប្រជាពលរដ្ឋមិនមែនដើម្បីក្រុមហ៊ុនដើម្បីឧកញ៉ា
ទេ... ព្រោះពលរដ្ឋជាម្ចាស់ដី»។
លោកបញ្ជាក់ជាថ្មីថាពេល
គណបក្សសង្គ្រោះជាតិដឹកនាំប្រទេសពលរដ្ឋដែលធ្លាប់រស់នៅទីណាត្រូវ
តែរស់នៅទីនោះដដែលដោយគ្មានការបណ្តេញចេញទេ។
ប៉ុន្តែលោក
សុខ ឥសាន
អ្នកនាំពាក្យគណបក្សប្រជាជនបានច្រានចោលការលើកឡើងរបស់លោក សម
រង្ស៊ី
ពាក់ព័ន្ធនឹងការអភិវឌ្ឍរបស់រដ្ឋាភិបាលហើយថាការលើកឡើងនេះមិន
ផ្អែកលើការពិតទេប៉ុន្តែដើម្បីចំណេញនយោបាយ។
លោកបានបញ្ជាក់
ថា៖ «គំនិតរបស់គាត់គឺជាចម្រៀងដដែលៗគ្មានអ្វីប្លែកទេ។
បើទោះបីជាគ្មានចំណុចអវិជ្ជមានក៏ដោយប៉ុន្តែគាត់នៅតែលើកចំណុច
អវិជ្ជមានដើម្បីបន្ទាបបន្ថោកសមិទ្ធផលរបស់គណបក្សកាន់អំណាចដើម្បីយក
ចំណេញខ្លួនឯង»។
ចំពោះការរិះគន់នេះលោក ឥសាន
បានអះអាងថាគណបក្សប្រជាជនមិនអាចទទួលយកបានទេព្រោះនេះមិនមែនជា
ការរិះគន់ដើម្បីស្ថាបនាទេប៉ុន្តែជាការរិះគន់ដើម្បីចំណេញនយោបាយ៕
TK
No comments:
Post a Comment