មន្ត្រីក្រសួងមហាផ្ទៃមិនទាន់បញ្ជាក់ថាភូមាព្រមទទួលជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅឡើយ
ដោយ អ៊ុង សេរីវុទ្ធ
2015-09-30 rfa
មន្ត្រីក្រសួង
មហាផ្ទៃបញ្ជាក់នៅល្ងាចថ្ងៃទី៣០កញ្ញាថា
មិនទាន់ទទួលបានឯកសារផ្លូវការពីស្ថានទូតភូមា ឬមីយ៉ាន់ម៉ា (Myanmar)
ដែលថានឹងព្រមទទួលយកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា(Rohingya)
ទៅកាន់ប្រទេសដើមវិញនៅឡើយទេ។
ប្រធាននាយកដ្ឋាន
ជនភៀសខ្លួន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោក គឹម សារិន
ឲ្យដឹងនៅថ្ងៃទី៣០ កញ្ញា ថា កម្ពុជាកំពុងរង់ចាំប្រទេសមីយ៉ាន់ម៉ា
ធ្វើឯកសារធ្វើដំណើរ ដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាម្នាក់នោះ
ចាកចេញពីប្រទេសកម្ពុជា ប្រសិនមីយ៉ាន់ម៉ា ព្រមទទួលដូចប្រសាសន៍
របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង
ដែលកាសែតក្នុងស្រុកបានដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃទី២៩ កញ្ញានោះ។
ប៉ុន្តែ
លោក គឹម សារិន បញ្ជាក់ថា
លោកនៅពុំទាន់ទទួលបានឯកសារផ្លូវការពីស្ថានទូតមីយ៉ាន់ម៉ាទេ។
វិទ្យុអាស៊ីសេរីក៏មិនអាចទាក់ទង អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ
សុភ៌គ ដើម្បីសុំការឆ្លើយបំភ្លឺ ជុំវិញរឿងនេះបានដែរ
នៅល្ងាចថ្ងៃទី៣០កញ្ញា។
កាសែតក្នុងស្រុកមួយបានស្រង់សម្ដី
លោក ស ខេង ពេលទទួលដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ត្រឡប់មកពីសហរដ្ឋអាមេរិកនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
កាលពីថ្ងៃទី២៩ កញ្ញា ថារដ្ឋាភិបាលភូមា
បានយល់ព្រមទទួលយកជនភៀសខ្លួនពីប្រទេសកម្ពុជាហើយ៕
No comments:
Post a Comment