Friday, 2 October 2015

សម្ភាស​ប្រធាន​គណបក្ស​"អំណាច​ខ្មែរ" លោក សួន សេរីរដ្ឋា

សម្ភាស​ប្រធាន​គណបក្ស​"អំណាច​ខ្មែរ" លោក សួន សេរីរដ្ឋា
ដោយ ជុន ច័ន្ទបុត្រ
2015-10-02 rfa
ប្រធាន​គណបក្ស អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១៥ ពេល​លោក​មក​ដល់​រាជធានី​ភ្នំពេញ។
Photo provided

ប្រធាន​គណបក្ស អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា បាន​មក​ដល់​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១៥ ដើម្បី​ចូល​រួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​នៅ​​ពេល​ខាង​មុខ បន្ទាប់​ពី​ព្រះមហាក្សត្រ​បាន​ប្រទាន​ការ​លើកលែង​ទោស​តាម​សំណើ​របស់​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ កាត់ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ ៧​ឆ្នាំ ពី​បទ​ញុះញង់​​ផ្ដួល​រំលំ​រដ្ឋាភិបាល និង​រួម​គំនិត​ក្បត់​ជាតិ។

លោក សួន សេរីរដ្ឋា បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថា លោក​នឹង​ប្រមូល​ផ្ដុំ​គណបក្ស​ដែល​មិន​មាន​សំឡេង​ក្នុង​រដ្ឋ​សភា ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​តម្លាភាព ហើយ​លោក​អះអាង​ថា លោក​មិន​នឹង​មិន​ចូល​រួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ឡើយ។ ជាង​នេះ​ទៅ​ទៀត លោក​ក៏​បាន​រិះគន់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​មេដឹកនាំ​គ្មាន​សមត្ថភាព​ទៀត​ផង។

No comments: