ដោយ ម៉ម មុនីរតន៍
rfa 2015-12-03
លោក កឹម សុខា អនុប្រធានទី១រដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នាវិមានរដ្ឋសភា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥។ |
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា រិះគន់អ្នកអ្នកនយោបាយមួយចំនួន ដែលថាបក្សប្រឆាំងនិយមប្រើពាក្យផ្លាស់ប្ដូរ។ នេះជាការលើកឡើងរបស់លោក ពេលជួបជាមួយយុវជន នាស្នាក់ការបក្សរបស់ខ្លួន នៅថ្ងៃទី៣ ធ្នូ។
លោក កឹម សុខា ពន្យល់ថា ការផ្លាស់ប្ដូរជាពាក្យដែលគេប្រើជាសកល ហើយការផ្លាស់ប្ដូរដែលបក្សសង្គ្រោះជាតិប្រើ គឺឈរលើអហិង្សា និងមិនមែនជាការធ្វើបដិវត្តនោះឡើយ៖ «បើយើងមិនត្រូវការផ្លាស់ប្ដូរទេ តើត្រូវបោះឆ្នោតធ្វើអី?»។
បន្ថែមពីលើនេះលោក កឹម សុខា ក៏ទទួលយកនូវសំណូមពររបស់យុវជន ដើម្បីបណ្ដុះបណ្ដាលដល់យុវជនដទៃទៀតនៅតាមមូលដ្ឋាន សម្រាប់ការបោះឆ្នោតទៅថ្ងៃមុខ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...
No comments:
Post a Comment