១៩ មករា ២០១៦ / 19 January 2016 – The 1954 Geneva conference
ទំព័រប្រវត្តិសាស្ត្រ ៖ សន្និសិទ ទីក្រុងហ្សឺណែវ (ប្រទេសស្វីស) ដែលចប់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៥៤ បានកំណត់វាសនាប្រទេសកម្ពុជា / A page of history: The Geneva conference that ended on 20 July 1954, determined the fate of Cambodia.
ក្នុងសន្និសីទ ទីក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ ប្រទេសកម្ពុជា -- ដែលគណៈប្រតិភូ
មានលោក ញឹក ជូឡុង, លោក ទេព ផន និង លោក សម សារី ជាតំណាងព្រះមហាក្សត្រ សម្តេច ព្រះនរោត្តម សីហនុ -- បានទទួលជោគជ័យជាប្រវត្តិសាស្ត្រ ដោយសារសំណើបីចំណុចរបស់ប្រទេសវៀតណាមខាងជើង (យួនកុម្មុយនីស្ត) ត្រូវបានសន្និសីទទាត់ចោលទាំងអស់ ៖
មានលោក ញឹក ជូឡុង, លោក ទេព ផន និង លោក សម សារី ជាតំណាងព្រះមហាក្សត្រ សម្តេច ព្រះនរោត្តម សីហនុ -- បានទទួលជោគជ័យជាប្រវត្តិសាស្ត្រ ដោយសារសំណើបីចំណុចរបស់ប្រទេសវៀតណាមខាងជើង (យួនកុម្មុយនីស្ត) ត្រូវបានសន្និសីទទាត់ចោលទាំងអស់ ៖
- សំណើទី១ គឺស្នើឲ្យខ្មែរឥស្សរចំណុះយួន និងខ្មែរយៀកមិញ (ក្នុងនោះមានទាំងសមាជិកគណបក្សប្រជាជនកម្ពុជា ដែលយួនកុម្មុយនីស្តបានជួយបង្កើតនៅឆ្នាំ ១៩៥១) មានសិទ្ធិបញ្ជូនប្រតិភូចូលរួមក្នុងសន្និសីទផងដែរ។ តែប្រទេសសំខាន់ៗក្នុងសន្និសីទទីក្រុងហ្សឺណែវ មិនទទួលស្គាល់ពួកខ្មែរឥស្សរចំណុះយួន និងខ្មែរយៀកមិញ ថាជាតំណាងប្រទេសកម្ពុជាទេ ហើយគេក៏មិនអនុញ្ញាតឲ្យពួកទាំងនោះ មកបង្ហាញមុខនៅក្រុងហ្សឺណែវឡើយ។
- សំណើទី២ គឺស្នើឲ្យកងកម្លាំងប្រដាប់អាវុធខ្មែរឥស្សរចំណុះយួន និងខ្មែរយៀកមិញ ស្ថិតនៅបន្តទៀតក្នុងតំបន់ដែលពួកទាំងនោះកាន់កាប់លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាក្រោមស្លាបកងទ័ពយួនកុម្មុយនីស្ត។ តែសន្និសីទទីក្រុងហ្សឺណែវ បានតម្រូវឲ្យខ្មែរឥស្សរចំណុះយួន និងខ្មែរយៀកមិញទាំងអស់ ដកថយចេញពីប្រទេសកម្ពុជា ហើយឲ្យទៅតាមកងទ័ពយួនកុម្មុយនីស្ត ដែលត្រូវវិលត្រឡប់ទៅប្រទេសវៀតណាមខាងជើងវិញ។
- សំណើទី៣ គឺស្នើឲ្យបែងចែកប្រទេសកម្ពុជាជាពីរ ដូចគេសម្រេចបែងចែកប្រទេសវៀតណាមជាពីរអញ្ចឹងដែរ (គឺមួយផ្នែកកាន់កាប់ដោយកម្លាំងកុម្មុយនីស្ត ហើយមួយផ្នែកទៀតកាន់កាប់ដោយកម្លាំងសេរី)។ តែសន្និសីទទីក្រុងហ្សឺណែវ មិនយល់ព្រមឲ្យមានការបែងចែកប្រទេសកម្ពុជាជាពីរទេ ហើយគេតម្រូវឲ្យរក្សាឯកភាពជាតិ និងបូរណភាពទឹកដីនៃប្រទេសកម្ពុជា។
លទ្ធផលដ៏ល្អខាងលើនេះ បានមកពីការចរចាយ៉ាងស្វិតស្វាញ ពីសំណាក់
គណ:ប្រតិភូប្រទេសកម្ពុជា ដែលបានបង្ហាញភាពក្លាហាន និងភាពឈ្លាសវៃ ដែលយុវជនបច្ចុប្បន្នកាល ត្រូវគោរពនិងចងចាំ។
គណ:ប្រតិភូប្រទេសកម្ពុជា ដែលបានបង្ហាញភាពក្លាហាន និងភាពឈ្លាសវៃ ដែលយុវជនបច្ចុប្បន្នកាល ត្រូវគោរពនិងចងចាំ។
សូមអានព្រះរាជសារ របស់សម្តេច ព្រះនរោត្តម សីហនុ ជាភាសាបារាំង ចុះថ្ងៃ ទី២៦ និង ២៨ ខែមេសា ឆ្នាំ២០០៣ និងថ្ងៃ ទី១៣ ខែ ឧសភា ឆ្នាំ ២០០៣ដែរ។
SR
No comments:
Post a Comment