School of Vice: There maybe more to this mapping show than meets the eye?
លោកទេសរដ្ឋមន្រ្តី វ៉ា គីមហុង ទទួលបន្ទុកបេសកម្មពិសេស
និងជាប្រធានគណៈកម្មការព្រំដែនកម្ពុជា
ធ្វើការផ្ទៀតផ្ទាត់ផែនទីកម្ពុជា
ដែលទើបតែប្រគល់ដោយអង្គការសហប្រជាជាតិ។ @RFI/channa |
នៅ ថ្ងៃនេះ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា បានច្រានចោលនូវការរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវកិច្ចការ ព្រំដែន នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលថាវៀតណាមបោះបង្គោលព្រំដែនចូលក្នុងទឹកដីកម្ពុជា។ ប៉ុន្តែលោក សុខ ទូច អ្នកដឹកនាំការស្រាវជ្រាវនេះ បានលើកឡើងថា ការទទួលស្គាល់ឬមិនទទួលស្គាល់គឺជារឿងរបស់រដ្ឋាភិបាល ហើយក្រុមរបស់លោកនឹងបន្តការស្រាវជ្រាវ រហូតដល់ចប់សព្វគ្រប់។
លោក សុខ ទូច ប្រធានក្រុមអ្នកស្រាវជ្រាវកិច្ចការព្រំដែន នៃរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថា ដោយផ្អែកលើផែនទីបោនខ្នាត ១/១០០.០០០ ជាគោល ក្រុមរបស់លោកបានរកឃើញបង្គោលព្រំដែនខ្មែរជាង១ពាន់បង្គោល។ បង្គោលទាំងនោះចែកចេញជា ៣ប្រភេទគឺ បង្គោលសម័យបារាំង បង្គោលសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា និង បង្គោលដែលទើបនឹងបោះក្នុងសម័យបច្ចុប្បន្ន។
តាម រយៈបង្គោលសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជាក្នុងឆ្នាំ ១៩៨៥ -១៩៨៧ ក្រុមរបស់លោកបានរកឃើញថា វៀតណាមបានបោះបង្គោលព្រំដែន ចូលក្នុងទឹកដីកម្ពុជាចន្លោះពី ៥ម៉ែត្រ ទៅ ៥០ម៉ែត្រ។ ចំណែកឯការបោះបង្គោលក្នុងសម័យបច្ចុប្បន្ន ពុំមានចូលក្នុងទឹកដីខ្មែរនោះទេ។
ប៉ុន្តែ ការរកឃើញនេះ ត្រូវបានច្រានចោលដោយលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា។ លោកថា ការរកឃើញនេះ មិនមានមូលដ្ឋានប្រៀបធៀបច្បាស់លាស់ និង មិនអាចយកជាការបាន។ ប៉ុន្តែ នេះជាការទទួលខុសត្រូវរបស់រាជបណ្ឌិត្យសភាកម្ពុជា ឯគណៈកម្មាធិការព្រំដែនកម្ពុជា ទទួលខុសត្រូវចំពោះតែការបោះបង្គោលព្រំដែនក្នុងសម័យបច្ចុប្បន្ន នេះតែប៉ុណ្ណោះ។
លោកវ៉ា គឹមហុង បន្ថែមទៀតថា ដោយសារមានភាពមិនច្បាស់លាស់ នៅក្នុងការបោះបង្គោលព្រំដែនក្នុងសម័យសាធារណៈរដ្ឋប្រជាមានិត កម្ពុជាយ៉ាងដូច្នេះហើយ ទើបមានសន្ធិសញ្ញាបំពេញបន្ថែម នៅឆ្នាំ ២០០៥ ដើម្បីកែសម្រួលឡើងវិញ។
ឆ្លើយតប ចំពោះការលើកឡើងនេះ លោក សុខ ទូច ប្រធានក្រុមអ្នកស្រាវជ្រាវកិច្ចការព្រំដែននៃរាជបណ្ឌិត្យសភា កម្ពុជា និយាយថា ការទទួលស្គាល់ឬមិនទទួលស្គាល់ គឺជារឿងរបស់រដ្ឋាភិបាល។ ចំណែក រាជបណ្ឌិត្យសភាកម្ពុជា នឹងបោះពុម្ភផ្សាយរបកគំហើញនេះ នៅពេលដែលការស្រាវជ្រាវត្រូវបានបញ្ចប់។
ទាក់ ទងនឹងការបោះបង្គោលព្រំដែននេះដែរ លោក អ៊ំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា វៀតណាមមិនមែនបោះបង្គោលចូលដីខ្មែរពី ៥ម៉ែត្រ ទៅ៥០ ម៉ែត្រនោះទេ។ លោកថា វៀតណាមបានបោះបង្គោលចូលយ៉ាងជ្រៅចូលមកដីខ្មែរ ដែលនាំឲ្យប្រជាពលដ្ឋតាមជាយដែន បាត់បង់ដីស្រែចំការរបស់ពួកគាត់រាប់សិបហិចតាឯណោះ។
សូម បញ្ជាក់ថា ការស្រាវជ្រាវ ប្រមូលទិន្នន័យបង្គោលព្រំដែនកម្ពុជា-វៀតណាមនេះ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០១៦ ហើយនៅឆ្នាំ ២០១៧ ក្រុមអ្នកស្រាវជ្រាវកិច្ចការព្រំដែន នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងធ្វើការផ្ទៀងផ្ទាត់ផែនទីជាមួយផែនដី។
No comments:
Post a Comment