Saturday, 27 February 2016

លោក ហ៊ុន សែន បន្ត​បញ្ជា​ឲ្យ​មាន​វិធានការ​លើ​ករណី​ឡាន​ដឹក​អង្ករ​លើស​ចំណុះ

លោក ហ៊ុន សែន បន្ត​បញ្ជា​ឲ្យ​មាន​វិធានការ​លើ​ករណី​ឡាន​ដឹក​អង្ករ​លើស​ចំណុះ
ដោយ ប្រាជ្ញ ចេវ
2016-02-27

ហ៊ុន សែន ៨៥៥​ ២០១៦
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «អគារ​មរតក​តេជោ» នា​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
 RFA/Brach Chev

(((

School of Vice: It must be exhausting running a country and state by diktats and orders - all by oneself! One of the worst effects of this type of extreme and personalised administration [Pol Pot's DK being one prime example] is that the very process of governing becomes clogged in the 'red tape' and ineffectual machinery of bureaucracy wherein forged outcomes and falsified reports replace transparency and factual audits as principal means of carrying out an executive order and directive. It can be said that the 'PM' himself is the worst instance and victim of this malaise... 

Where the condition of an illness is misdiagnosed, the disease will always elude the treatment prescribed.     

)))


លោក​នាយករដ្ឋមន្ត្រី​បន្ត​បញ្ជា​អោយ​អាជ្ញាធរ​ចាត់​វិធានការ​ករណី​ឡាន​ដឹក​អង្ករ​លើស​ចំណុះ ដែល​បំផ្លាញ​ស្ពាន​អ្នក​លឿង។ លើស​ពី​នេះ លោក​ប្រាប់​ទៅ​ក្រុម​មន្ត្រី​ជញ្ជីង​ឲ្យ​បើកភ្នែក​មើល​អ្វី​ដែល​បំផ្លាញ​ផ្លូវ​ថ្នល់ និង​សុវត្ថិភាព​សាធារណៈ។ ចំណែក​សង្គម​ស៊ីវិល រដ្ឋបាល​សាធារណៈ នៃ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន កំពុង​មាន​បញ្ជា ព្រោះ​រាល់​ការងារ​តូច​ធំ បើ​លោក ហ៊ុន សែន មិន​ស្រែក មន្ត្រី​ថ្នាក់​ក្រោម​ហាក់​មិន​ធ្វើ​ការងារ​បាន​ពេញលេញ​នោះ​ទេ។

ឆ្លើយ​តប​នឹង​បញ្ជា​របស់​លោក ហ៊ុន សែន មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​កំណត់​មុខ​សញ្ញា​រថយន្ត​ដឹក​អង្ករ​លើស​ចំណុះ​ឡើង​ស្ពាន​អ្នក​លឿង​ហើយ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ។ ក្រុមហ៊ុន​នោះ​មាន​ម្ចាស់​ជា​ប្រពន្ធ​របស់​អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ក្នុង​ខេត្ត​មួយ។

​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ  ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ថា ក្រសួង​ទុក​ពេល​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ចេញ​មុខ​មក​សារភាព បើ​មិន​ដូច្នេះ​ទេ​នឹង​មាន​ដីកា​ចាប់​ខ្លួន​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នោះ។ លោក​បន្ត​ថា ក្រសួង​ថែមទាំង​បាន​ទំនាក់ទំនង​ស្វាមី​របស់​ម្ចាស់​ក្រុមហ៊ុន​ឲ្យ​ភរិយា​របស់​ខ្លួន​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់៖ «»។



សារព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​ថា កាល​ពី​ថ្ង​ទី​២៣ ខែ​កុម្ភៈ  រថយន្ត​ដឹក​អង្ករ​លើស​ចំណុះ​ទម្ងន់​សរុប​ប្រមាណ ៧០​តោន បាន​បើកឡាន​ឡើង​លើ​ស្ពាន​អ្នកលឿង ប៉ុន្តែ​ពេល​កំពុង​បើក រថយន្ត​ដាច់​កាឡេ​ថយ​មក​ក្រោយ និង​បណ្ដាល​ឲ្យ​របើក​កៅស៊ូ​នៅ​លើ​ស្ពាន។

​លោក ខៀវ សុភ័គ បញ្ជាក់​ថា រថយន្ត​ដឹក​លើស​ចំណុះ​នោះ មិន​បាន​ធ្វើ​ឲ្យ​ខូចខាត​ស្ពាន​ធ្ងន់ធ្ងរ​ទេ។ លោក​ថា ឡាន​នោះ​មិន​ឆ្លង​កាត់​ជញ្ជីង​ថ្លឹង​របស់​សមត្ថកិច្ច​ទេ​នៅ​ពេល​ឆ្លង​ស្ពាន។

ករណី​ឡាន​ដឹក​អង្ករ​លើស​ទម្ងន់​ដែល​ធ្វើ​ឲ្យ​ខូចខាត​ស្ពាន​អ្នកលឿង ឬ​ស្ពាន​ត្សឹបាសា ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ បញ្ជា​ឲ្យ​ចាប់​ឡាន​នោះ​ឲ្យ​បាន ទោះ​ទៅ​ដល់​ទី​ណា​ក៏ដោយ។ លោក ហ៊ុន សែន ថែម​ទាំង​ស្ដី​បន្ទោស​ចំៗ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ត្រាំ អ៊ីវតឹក ថា ក្រសួង​នេះ​ស្ពឹក​ស្រពន់៖ «»។

ឆ្លើយ​រឿង​ពី​រិះគន់​នេះ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បង្កើត​ស្ថានីយ​ថ្លឹង​រថយន្ត​នៅ​គល់​ស្ពាន​អ្នកលឿង  និង​បញ្ជា​ឲ្យ​មន្ត្រី ១៧​នាក់ ចង​ជា​ក្រុម​ការងារ​តាមដាន​ហ្វេសប៊ុក របស់​លោក ហ៊ុន សែន។  ប៉ុន្តែ​ទន្ទឹម​គ្នា ក៏​មាន​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​រិះគន់​សកម្មភាព​ថ្លឹង​រថយន្ត​នោះ​ថា មាន​ថ្លឹង​ទាំង​រថយន្ត​តូច​ផង​ដែរ។

លោក សន ជ័យ នាយក​ប្រតិមតិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA ) យល់​ថា ដល់​ពេល​លោក ហ៊ុន សែន ត្រូវ​កែលំអ ឬ​វាយ​តម្លៃ​ទៅ​លើ​ប្រមុខ​ក្រសួង​នីមួយៗ​ពី​ការ​ផ្ដល់​សេវា​របស់​ខ្លួន។ លោក​ថា  បញ្ជា​ទាំង​នេះ​ជា​ឧបសគ្គ​នៃ​ការ​អភិវឌ្ឍ ដូច្នេះ​ត្រូវ​មាន​តួ​អង្គ​ចេញ​មុខ​ដោះស្រាយ៖ «»។

លោក ហ៊ុន សែន បាន​ផ្ដល់​ពិន្ទុ​ទាប​បំផុត​ទៅ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាណ និង​នេសាទ គឺ​ពិន្ទុ​កម្រិត​អក្សរ F បើ​ធៀប​នឹង​លទ្ធផល​ប្រឡង​បាក់ឌុប គឺ​ធ្លាក់​បាក់ឌុប។ ប៉ុន្តែ​លោក សន ជ័យ យល់​ថា ពិន្ទុ​ទាប​បំផុត​គួរ​ផ្ដល់​ទៅ​ក្រសួង​សុខាភិបាល ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​ធម្មការ និង​សាសនា៕

No comments: