ដោយ ចេង ម៉េងជូ
2016-02-21
ព្រះអង្គម្ចាស់ក្សត្រីយ៍នៃប្រទេសថៃ មហាចក្រី សិរិនថន (MAHA CHAKRI SIRINDHORN) ចូលរួមព្រះរាជពិធីលែងសត្វដំរីនាប្រទេសថៃ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥។ Photo AFP
Photo AFP
ព្រះអង្គម្ចាស់ក្សត្រីយ៍នៃប្រទេសថៃ មហាចក្រី សិរិនថន (MAHA CHAKRI SIRINDHORN) ដែលជាបុត្រទី៣ ក្នុងចំណោមបុត្រ ៤អង្គរបស់ព្រះមហាក្សត្រថៃ នឹងធ្វើព្រះរាជទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ឲ្យដឹងថា ព្រះអង្គម្ចាស់ក្សត្រីយ៍ សិរិនថន នឹងយាងបង្គំគាល់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី និងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងអំឡុងព្រះរាជទស្សនកិច្ចនេះ ព្រះអង្គម្ចាស់ក្សត្រីយ៍ នឹងយាងទៅខេត្តកំពង់ស្ពឺ ធ្វើជាព្រះរាជធិបតីក្នុងព្រះរាជពិធីបញ្ចុះបឋមសិលាសាងសង់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងធ្វើជាអធិបតីក្នុងព្រះរាជពិធីប្រគល់អគារប្រើថាមពលពន្លឺព្រះអាទិត្យ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ខេត្តកំពង់ធំ។
ក្រៅពីនេះ ព្រះអង្គម្ចាស់ក្សត្រីយ៍ សិរិនថន ក៏នឹងសម្ពោធមណ្ឌលសុខភាពមួយកន្លែងនៅខេត្តរតនគិរី៕
No comments:
Post a Comment