លោក ហ៊ុន សែន ប្រាប់ឲ្យមន្ត្រីយកចិត្តទុកដាក់ចំពោះមតិពលរដ្ឋនៅលើហ្វេសប៊ុក
ដោយ ប្រាជ្ញ ចេវ
2016-02-05
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថតរូបជាមួយពលរដ្ឋក្រោយពេលបញ្ចប់ពិធីចែកសញ្ញាប័ត្រដល់និស្សិតសលកវិទ្យាល័យជាតិគ្រប់គ្រង នាកោះពេជ្រ នៅថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០១៦។ |
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ទៅមន្ត្រីគ្រប់ក្រសួង ស្ថាប័ន ឲ្យតាមដានសំណូមពររបស់ពលរដ្ឋដែលបញ្ចេញមតិយោបល់នៅលើទំព័រហ្វេសប៊ុក (Facebook Page) របស់លោក។ ប៉ុន្តែគណបក្សប្រឆាំង និងអ្នកវិភាគ ស្នើឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាពលរដ្ឋឲ្យទូលំទូលាយជាងនេះ ព្រោះពលរដ្ឋខ្មែរច្រើនណាស់ដែលគ្មានហ្វេសប៊ុក ប្រើ។
លោក ហ៊ុន សែន ថ្លែងនៅចំពោះមុខនិស្សិតជាង ៤.០០០នាក់ ប្រាប់ទៅមន្ត្រីថ្នាក់ក្រោមថា ត្រូវរៀបចំក្រុមការងារមួយដើម្បីឲ្យក្រុមអ្នកកាន់ហ្វេសប៊ុក របស់លោក បញ្ជូនសារពីហ្វេសប៊ុក របស់លោកទៅកាន់មន្ត្រីនៅតាមក្រសួងស្ថាប័នពាក់ព័ន្ធបានឃើញ និងដោះស្រាយ។ លោកបន្តថា បញ្ហារបស់ពលរដ្ឋដែលប៉ះពាល់ពលរដ្ឋមិនមែនជារឿងតួចតាចទេ ដូច្នេះត្រូវបន្តដោះស្រាយ៖ «»។
លោកនាយករដ្ឋមន្ត្រីថ្លែងដូច្នេះនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី៥ ខែកុម្ភៈ នាមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។
ក្រៅពីបង្អួតប្រជាប្រិយភាពហ្វេសប៊ុក របស់ខ្លួនដែលទទួលបានមានអ្នកចុកចូលចិត្ត (Like) ជាង ២លាននាក់ លោក ហ៊ុន សែន បង្អាប់ថា នៅពេលនេះនាយករដ្ឋមន្ត្រីហ្វេសប៊ុក ធ្លាក់ពីតំណែងហើយ។ ទោះថ្លែងមិនចេញឈ្មោះ ប៉ុន្តែអ្នកដែលលោក ហ៊ុន សែន ហាក់ចំអកទៅនោះ គឺលោក សម រង្ស៊ី ខណៈដែលហ្វេសប៊ុក លោក សម រង្ស៊ី នៅពេលនេះមានអ្នកចុច Like តិចជាងហ្វេសប៊ុក របស់លោក ហ៊ុន សែន។
លោក ហ៊ុន សែន ថែមទាំងបង្ហើបឲ្យដឹងថា ហ្វេសប៊ុករបស់លោកអាចកំណត់ចំនួន like ក្នុងរយៈពេលណាមួយដែលលោកចង់បានថែមទៀតផង៖ «»។
ទាក់ទងរឿងនេះដែរ អ្នកសិក្សាការអភិវឌ្ឍសង្គម លោក កែម ឡី និយាយថា ការឆ្លើយតបពីរដ្ឋាភិបាលទៅពលរដ្ឋតាមប្រព័ន្ធហ្វេសប៊ុក ជាផ្នែកមួយ ប៉ុន្តែលោកថា អាយុជីវិតរបស់រដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា គឺការដោះស្រាយអយុត្តិធម៌ក្នុងប្រព័ន្ធតុលាការ បញ្ហាដីធ្លី និងអំពើពុករលួយជាដើម៖ «»។
ចាប់ពីលោក ហ៊ុន សែន ប្រកាសប្រើហ្វេសប៊ុក ជាផ្លូវការក្នុងខែកញ្ញា ឆ្នាំ២០១៥ លោក ហ៊ុន សែន បង្ហាញភាពស្និទ្ធស្នាលខ្លាំងទៅពលរដ្ឋ ជាពិសេសយុវជន។ ជាក់ស្ដែងក្រោយពេលចែកសញ្ញាប័ត្រដល់និស្សិតនៅថ្ងៃទី៥ ខែកុម្ភៈ នៅពេលលោក ហ៊ុន សែន ចាកចេញពីកន្លែងប្រារព្ធពិធីលោក ហ៊ុន សែន បានដើរទៅជួបពលរដ្ឋថតរូប (Selfie) និងផ្ដល់កញ្ចប់លុយដល់ពលរដ្ឋមួយចំនួន។
ដោយឡែកអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ យល់ថា ពលរដ្ឋសុំអន្តរាគមន៍ពីនាយករដ្ឋតាមហ្វេសប៊ុក ព្រោះមន្ត្រីថ្នាក់ក្រោមរបស់រដ្ឋាភិបាលអសកម្មដែលធ្វើឲ្យពលរដ្ឋរងគ្រោះ។ លោក យ៉ែម បុញ្ញឫទ្ធិ ចង់ឃើញរដ្ឋាភិបាលបំពេញការងាររបស់ជាប្រព័ន្ធ មិនចាំបាច់រង់ចាំការណែនាំពីនាយករដ្ឋមន្ត្រី៖ «»។
ចាប់ពីថ្ងៃទី២ ខែកុម្ភៈ អ្នកគាំទ្រហ្វេសប៊ុក លោក ហ៊ុន សែន និងហ្វេសប៊ុក លោក សម រង្ស៊ី ដែលមានជាងពីរលាននាក់ដូចគ្នានោះ គឺហ្វេសប៊ុក លោក ហ៊ុន សែន បានវ៉ាដាច់លោក សម រង្ស៊ី។
ទាក់ទងប្រជាប្រិយភាពហ្វេសប៊ុក របស់លោក ហ៊ុន សែន លោក កែម ឡី យល់ថា លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដូច្នេះមហាជនចុច Like ដើម្បីចង់បានព័ត៌មាន ចង់សិក្សាស្រាវជ្រាវ ចង់ដឹងពីអាកប្បកិរិយាបុគ្គល ឬគាំទ្រ និងហេតុផលមួយផ្សេងៗទៀត៕
No comments:
Post a Comment