School of Vice: They obviously didn't bother to come to the Kingdom of Wonder to look at the ancient trees there before reaching this conclusion, and one can understand why because there aren't any left standing?
ដើមឈើរ៉េដវូដខ្ពស់ដាច់អស់ព្រៃព្រឹក្សា និងសូម្បីតែរូបសំណាកសេរីភាពអាមេរិក និងនាឡិកាអង់គ្លេស។
ដើមឈើខ្ពស់បំផុតក្នុងលោកកម្ពស់ ១១៥,៥ ម៉ែត្រនិងមានអាយុ ៦០០ ឆ្នាំ
Fri, 4 March 2016 ppp
AFP
ក្រុងសាក្រាមេនតូ: ខណៈលោក គ្រីស អាតឃីន និងម៉ៃឃែល ថៃល័រ ទស្សនាតំបន់ឧទ្យានជាតិរ៉េដវូដក្នុងរដ្ឋកាលីហ្វ័រនីញ៉ានោះ បានប្រទះឃើញឈើមួយដើមដ៏ខ្ពស់ចម្លែក។
ដើមឈើនោះឈ្មោះហ៊ីភើរ៉ុន កម្ពស់ ១១៥,៥ ម៉ែត្រ។ក្រុមស្រាវជ្រាវផ្នែកអេកូឡូស៊ីមកពីសាកលវិទ្យាល័យហូមបូដ៍ ដឹកនាំដោយលោក ស្ទីវ ស៊ីឡេត បានមកធ្វើការវាស់វែងវាម្ដងទៀត។ ពួកគេបានឡើងដល់ចុងឈើដ៏ខ្ពស់សន្លឹមនោះ រួចទម្លាក់ខ្សែម៉ែត្រដល់ដី។
តែអ្វីដែលប្រជាជនអាមេរិកភាគច្រើនមិនសូវបានដឹងនោះគឺថា ដើមឈើហ៊ីភើរ៉ុន នៅមានវត្ដមានលើផែនដីនេះដល់សព្វថ្ងៃ។
កាលពីទសវត្សរ៍ទី ៧០ ដើមហ៊ីភើរ៉ុន កម្ពស់ជាង ៥០ ម៉ែត្រ ត្រូវបានកាប់រំលំ ក្នុងយុទ្ធនាការរានដី។ ការរានយកដីជាយុទ្ធនាការដែលដើមឈើទាំងអស់ត្រូវបានកាប់រំលំនៅក្នុងតំបន់ព្រៃទាំងមូល។
ប៉ុន្មានសប្ដាហ៍មុនពេលក្រុមកាប់ឈើចូលទៅដល់ដើមឈើយក្សដ៏សម្បើមនោះ តំបន់នោះត្រូវបានប្រកាសអភិរក្សទុកជាឧទ្យានជាតិក្នុងរបបគ្រប់គ្រងរបស់ ខាតធើរ។
យ៉ាងណាមិញ ឈើរ៉េដវូដគ្មានភ័ព្វសំណាងឡើយ។ ក្នុងទសវត្សរ៍ទី ៧០ ព្រៃរ៉េដវូដ ប្រមាណ ១៥ ភាគរយនៅអាមេរិកត្រូវបានកាប់បំផ្លាញ ហើយពេលនេះ ពួកវានៅសេសសល់តែ ៤ ភាគរយប៉ុណ្ណោះ។
ដោយឡែកដើមឈើឈ្មោះ ហ៊ីភើរ៉ុន នេះនៅមានវ័យក្មេងនៅឡើយទេ ហើយវាអាចនឹងលូតលាស់បន្តទៀត។ លោក ស្ទីវ ស៊ីឡេត គិតថាដើមឈើប្រភេទនេះមានវ័យត្រឹម ៦០០ ឆ្នាំ ស្មើមនុស្សអាយុតែ ២០ ឆ្នាំនិងសង្ឃឹមថា វានៅតែរស់ដល់អាយុកាលរបស់វា៕PR
No comments:
Post a Comment