០៨ មីនា ២០១៦ - សិទ្ធនារីលើកទី១០៥ កូនឧទ្ទិសជូនអ្នកម្ដាយ!
អ្នកម្ដាយជាទីស្រឡាញ់ ជាទីគោរពបំផុត!
ថ្វីត្បិតតែអ្នកម្ដាយចែកឋានទៅហើយក្ដី បណ្ដាំឪពុក-ម្ដាយផ្ដាំ បានលាន់ឮរងំនឹងត្រចៀកកូនជានិច្ច ៖ “កូនត្រូវបំពេញកិច្ចការ គ្រួសារមូលមិញ ជាតិសាសន៍ខ្មែរយើង រុងរឿងពេញលេញ សាមគ្គីទន្ទេញ ជុំវិញមាតុភូមិ”។
ចិត្តស្រឡាញ់ម្ដាយ វែងឆ្ងាយនឹកគិត អស់អ្នកនែបនិត្យ លោកអើយរួមរិតថ្នមថែ អប់រំកូនចៅ គូសដៅហូរហែ មិនឲ្យបែកបែរ ប្រួលប្រែប្រេះឆា។
ចិត្តស្រឡាញ់ម្ដាយ កូនសូមសច្ចា បំពេញកិច្ចការ គ្រួសារមូលមិញ ជាតិសាសន៍ខ្មែរយើង រុងរឿងពេញលេញ សាមគ្គីទន្ទេញ ជុំវិញមាតុភូមិ ដូចអ្វីដែលជាបណ្ដាំឪពុក-ម្ដាយផ្ដាំ។
Yem Ponhearith
No comments:
Post a Comment